មានប្រវត្តិទាក់ទងនិទានក្រិកបុរាណ តែហេតុអ្វី “កម្រាលព្រំក្រហម” ក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងកម្មវិធីធំៗរបស់ហូលីវូដ?

មិនថានៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Oscars, Grammy ឬសូម្បីតែនៅក្នុងមហោស្រពភាពយន្តទីក្រុងកាន មហាជនប្រហែលជាធ្លាប់បានសង្កេតឃើញតារាល្បីៗជាច្រើនរូប ដើរបង្អួតឈុតសម្លៀកបំពាក់របស់ខ្លួននៅលើកម្រាលព្រំពណ៌ក្រហម ចាប់តាំងពីផ្លូវចូល រហូតដល់ក្នុងតួកម្មវិធី។

ក៏ប៉ុន្តែប្រិយមិត្តដែលចាប់អារម្មណ៍ឆ្ងល់ទេថា កម្រាលព្រំក្រហម ឬ Red Carpet នេះ មានប្រវត្តិបែបណា? ហើយហេតុអ្វីបានជាវា ក្លាយទៅជាធាតុផ្សំដ៏សំខាន់មួយ ដែលអ្នករៀបចំកម្មវិធីធំៗរបស់ហូលីវូដ មិនដែលមើលរំលង?

ជាក់ស្ដែង កម្រាលព្រំពណ៌ក្រហម មានប្រវត្តិចាក់ជ្រៅទៅក្នុងរឿងនិទានរបស់ក្រិកបុរាណ និងត្រូវទាញពេលវេលាត្រឡប់ទៅអតីតកាលវិញ ប្រមាណ ២ ៥០០ ឆ្នាំមុន។ រឿងនិទាននេះ បានដំណាលថា ក្នុងដំណើរត្រឡប់មកនគរវិញ របស់ស្ដេច Agamemnon ក្រោយពីយកឈ្នះលើ​សង្គ្រាម Trojan នៅឆ្នាំ ៤៥៨ មុនគ្រិស្តសករាជ មហេសីរបស់ព្រះអង្គ ព្រះនាម Clytemnestra បានដាក់រាជបញ្ជាឱ្យផ្ទៃដីដែលព្រះរាជាត្រូវដើរឆ្លងកាត់ទាំងអស់ត្រូវតែមានពណ៌ក្រហម។

មូលហេតុពីក្រោយព្រះរាជបញ្ជានេះកើតឡើងដោយសារតែនៅក្នុងសម័យកាលនោះ គេមានជំនឿថា ពណ៌ក្រហមជាពណ៌របស់ព្រះ។ ហេតុដូច្នេះហើយ ទើបព្រះនាងបានឱ្យប្រជាជននាំគ្នាក្រាលកម្រាលព្រំពណ៌ក្រហមតម្រង់ទៅព្រះនគរ ប្រៀបបាននឹងការស្វាគមន៍ដ៏កក់ក្ដៅ នៃដំណើរមាតុភូមិនិវត្តន៍របស់ស្វាមីខ្លួនដូចគ្នាដែរ។

ចាប់តាំងពីពេលនោះមក កម្រាលព្រំក្រហមបានក្លាយជាកម្រាលពិសេសដែលមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចប្រើប្រាស់បាន ពោលគឺមានតែស្ដេច និងអ្នកដែលមានឋានៈខ្ពស់ប៉ុណ្ណោះដែលប្រើប្រាស់ និងប្រើប្រាស់ក្នុងគោលបំណងបង្ហាញផ្លូវតែមួយគត់។ តួយ៉ាង នៅក្នុងឆ្នាំ ១៨២១ លោកប្រធានាធិបតីទី​ ៥ របស់សហរដ្ឋអាមេរិក គឺ James Monroe (១៨១៧-១៨២៥) គឺជាប្រធានធិបតីដំបូងបង្អស់ដែលចាប់ផ្ដើមប្រើប្រាស់កម្រាលព្រំពណ៌ក្រហម មុននឹងប្រធានាធិបតីជំនាន់ក្រោយៗបន្តប្រើប្រាស់កម្រាលព្រំមួយនេះនៅពេលបន្តបន្ទាប់ទៀត។

នៅក្នុងឆ្នាំ ១៩០២​ ការប្រើប្រាស់កម្រាលព្រំដើម្បីប្រាប់ផ្លូវ បានរីករាលដាលមកដល់វិស័យគមនាគមន៍ ដោយមានក្រុមហ៊ុនមួយបានសម្រេចប្រើប្រាស់កម្រាលព្រំពណ័តែមួយនេះ ក្នុងពេលដែលក្រុមហ៊ុនបានបើកជើងរថភ្លើងថ្មីពីទីក្រុងញូវយ៉ក ទៅកាន់ទីក្រុង Chicago ដើម្បីជាការបង្ហាញផ្លូវទៅកាន់ទូររថភ្លើងសម្រាប់ភ្ញៀវលំដាប់ VIP។ ចាប់តាំងពីពេលនោះមក កម្រាលព្រំពណ៌ក្រហមបានក្លាយជាកម្រាលព្រំដែលប្រណិតនៅក្នុងក្រសែភ្នែករបស់មហាជន និងត្រូវបានយកមកប្រើប្រាស់នៅកម្មវិធីសំខាន់ៗនានា។

ប៉ុន្តែ ឆ្នាំ១៩២២ ទើបជាពេលវេលាចាប់កំណើតរបស់កម្រាលព្រំក្រហមនៅក្នុងវិស័យហូលីវូដ។ ដោយលោក Sid Grauman គឺជាមនុស្សដំបូងគេដែលប្រើកម្រាលព្រំក្រហម នៅពេលសម្ពោធភាពយន្តខ្នាតធំរឿង Robin Hood នៅឯរោងភាពយន្ត​អេហ្ស៊ីប ក្នុងទីក្រុង Los Angeles។​ បន្ទាប់ពីនេះ ការសម្ពោធភាពយន្តថ្មីៗក៏ចាប់ផ្ដើមនិយមប្រើប្រាស់កម្រាលព្រំក្រហមជារឿយៗរហូតមក ដើម្បីធ្វើជាផ្លូវសម្រាប់តួសម្ដែងរបស់ខ្លួនដើរចូលទៅក្នងរោងភាពយន្ត។  

កម្មវិធីប្រគល់ពានរង្វាន់ Oscars ក៏មិនអាចគេចផុតពីនិន្នាការមួយនេះបានដែរ ដោយកម្មវិធីបានចាប់ផ្ដើមប្រើប្រាស់កម្រាលព្រំពណ៌ក្រហមចាប់តាំងពីឆ្នាំ ​១៩៦១ មកម៉្លេះ ក៏ប៉ុន្តែដោយសារតែនៅពេលនោះ ទូរទស្សន៍ទាំងអស់គឺជាប្រភេទទូរទស្សន៍សខ្មៅនៅឡើយ ទើបទស្សនិកជននៅមិនទាន់អាចចំណាំពណ៌កម្រាលព្រំនេះបាន។ រហូតមកដល់ឆ្នាំ ១៩៦៤ ទើបកម្រាលព្រំក្រហម អាចលេចវត្តមាននៅលើកញ្ចក់ទូរទស្សន៍។

ចាប់តាំងពីពេលនោះមក កម្រាលព្រំក្រហម ឬ Red Carpet បានក្លាយជា កម្រាលព្រំដ៏មានតម្លៃបំផុតនៅក្នុងវិស័យហូលីវូដ និងចាប់ផ្ដើមរីកសុះសាយទៅកាន់វិស័យផ្សេងៗទៀត ក្លាយជាទីតាំងគោលដែលអនុញ្ញាត្តឱ្យបុគ្គលល្បីៗអាចបង្ហាញរូបសម្រស់ និងការតុបតែងខ្លួន នៅស្ទើរគ្រប់ជ្រុងជុំវិញពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *