អ្នកណាស្អាតជាងគេ នៅពេលតារាចិនកំពូលៗចូលរួមក្នុងកម្មវិធីតែមួយ?

កាលពីថ្ងៃទី ៣០ ឧសភា សិល្បករចិនជាច្រើនបានប្រមូលផ្តុំគ្នានៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ Bazaar Icons 2023។ តារាលំដាប់ A របស់ចិនជាច្រើនដូចជា Zhao Liying, Dilraba, Tang Yan, Angelababy, និង Yang Zi ជាដើមបានបង្ហាញវត្តមានធ្វើឱ្យរាត្រីនោះក្លាយជាព្រឹត្តិការណ៍ធំបំផុតប្រចាំឆ្នាំមួយក្នុងវិស័យសិល្បៈចិន។

Dilraba បានក្លាយជាទីចាប់អារម្មណ៍ខ្លាំងយ៉ាងជាមួយនឹងរ៉ូបកន្ទុយត្រីពណ៌ផ្ទៃមេឃបង្ហាញដើមទ្រូងយ៉ាងស៊ិចស៊ី ដែលធ្វើឱ្យរូបភាពរបស់នាងបានក្លាយជាប្រធានបទពេញនិយមលេខ១លើ Weibo។ ស្នាដៃកំពុងរបស់នាងគឺភាពយន្តភាគ “Prosecution Elite” ដែលទើបចាក់ផ្សាយភាគដំបូងនៅសប្ដាហ៍នេះ។

Zhao Liying ក៏ទាក់ទាញការចាប់អារម្មណ៍ជាច្រើនដែរជាមួយនឹងរូបសម្រស់បែបប្រណីត និងទាក់ទាញ។ បច្ចុប្បន្នអាជីព និងកេរ្តិ៍ឈ្មោះរបស់តារាវ័យ ៣៥ឆ្នាំរូបនេះកំពុងស្ថិតនៅចំណុចកំពូល និងឈានទៅមុខជាលំដាប់ ខណៈរឿងភាគចុងក្រោយរបស់នាង “Wild Bloom” ក៏បានទទួលជោគជ័យយ៉ាងខ្លាំងដែរ។

Angelababy ត្រូវបានគេចាត់ទុកថាជាតារាដែលមានឋានៈល្អបំផុតនៅក្នុងព្រឹត្តិការណ៍នេះ។ តារាស្រីរូបនេះនៅតែជាមុខមាត់ដ៏ពេញនិយមរបស់ពិភពហ្វេសិនរបស់ចិន ខណៈដែលនាងកាន់កិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយម៉ាកល្បីៗជាច្រើន ហើយក៏បានលេចមុខលើក្របទស្សនាវដ្តីធំៗជារឿយៗដែរ។

រូបសម្រស់ Yang Zi ត្រូវបានអ្នកគាំទ្រសរសើរជាមួយរ៉ូបពណ៌ទឹកក្រូច ប៉ុន្តែក៏មានការលើកឡើងជាច្រើនដែរថារូបថតលើកម្រាលព្រំរបស់នាងមើលទៅមិនជះសម្រស់ដូចរូបថតពីស្ទូឌីយោសោះ។

Tang Yan នៅតែមើលទៅក្មេង មានមន្តស្នេហ៍ជាមួយស្ទីលតែងខ្លួនបែបស្រស់ស្រទន់ក្នុងវ័យ ៤០ឆ្នាំ។ តារាស្រីរូបនេះ ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភ ដោយសារតែនាងមិនបានប្រកាសគម្រោងថតរឿងថ្មីមួយរយៈធំមកហើយ។

ចំណែក តារាសម្ដែង Victoria Song ក៏ត្រូវបានអ្នកគាំទ្រព្រួយបារម្ភដែរជាមួយនឹងរូបរាងស្គម ស្គាំងរបស់នាង។ តារាស្រីកើត​នៅ​ឆ្នាំ ១៩៨៧ មានឈ្មោះល្បីល្បាញទាំងក្នុងវិស័យចម្រៀង និង​វិស័យ​ភាពយន្ត។ នាងធ្លាប់ជាមេក្រុមខេប៉ុប f(x) ហើយបន្ទាប់​ពី​ត្រលប់​ទៅ​ប្រទេស​ចិន​វិញនាងបានប្រឡូកការសម្ដែងភាពយន្តជាច្រើន។

ក្រៅពីវត្តមានតារាស្រី កម្មវិធីនេះក៏មានតារាប្រុសល្បីៗជាច្រើនចូលរួមដែរដូចជាតួ F4 តៃវ៉ាន់ Jerry Yan, ប្អូនប្រុស Fan Bingbing – Fan Chengcheng, Gong Jun និង Li Xian ជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម