គម្រប់​ខួប​៤ឆ្នាំ​​រឿង “Friendzone” ថ្ងៃ​នេះ មកមើលប្រវត្តិ​ស្នេហ៍​ក្រៅ​ឆាក​របស់​តួ​ឯក​ទាំង​ពីរ​វិញ បានដឹងមិនចាញ់​ក្នុង​រឿង​ទេ

មិនសូវខុសពីក្នុងរឿងដែលពួក​គេ​សម្ដែងទេ Baifern Pimchanok និង Nine Naphat គឺជា​មិត្ត​ជិត​ស្និទ្ធ​ជា​ច្រើន​ឆ្នាំ ទម្រាំវិវត្តិទំនាក់ទំនងជាគូស្នេហ៍​នៅ​ចុង​ឆ្នាំ ២០២២។

ថ្មីៗនេះ តារាសម្តែងស្រី Baifern Pimchanok បានចែករំលែក​រូបថត​មុនថ្ងៃក្តីស្រឡាញ់​ជាមួយមិត្តប្រុស Nine Naphat ។ មូលហេតុដែលអ្នកទាំងពីរប្រារព្ធទិវានៃក្តីស្រឡាញ់មុនថ្ងៃទី ១៤ កុម្ភៈ គឺដោយសារតែ Baifern Pimchanok មានកាលវិភាគចេញទៅក្រៅប្រទេស ខណៈ Nine Naphat មានកម្មវិធីផ្សព្វផ្សាយ​ត្រូវ​ចូលរួម។ ក្នុងរូបភាពដែលតារាស្រីរូបនេះបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ គូស្នេហ៍មួយគូនេះ មានស្នាមញញឹមយ៉ាងស្រស់ពព្រាយអមជាមួយបាច់ផ្កាធំៗ និងវត្ថុអនុស្សាវរីយ៍។

អាចនិយាយបានថា Baifern និង Nine Naphat បច្ចុប្បន្ន​ជាគូស្នេហ៍តារាដ៏ល្បីបំផុតមួយគូក្នុងប្រទេសថៃ។ ពួកគេបានសហការគ្នាជាលើកដំបូងលើខ្សែភាពយន្ត Friend Zone ដែលចាក់បញ្ចាំងក្នុងប្រទេសជាច្រើននៅថ្ងៃ១៤ កុម្ភៈ ឆ្នាំ ២០១៩។ Friend Zone គឺជាភាពយន្តថៃដែលរកចំណូលបានខ្ពស់បំផុតប្រចាំឆ្នាំ ២០១៩ បើយោងតាម ​​Inquirer ។ បន្ទាប់​ចប់​រឿងនោះ ​ពួក​គេ​បាន​រក្សា​មិត្តភាពយ៉ាង​ជិត​ស្និទ្ធ​។ ថ្វីត្បិតតែមានពាក្យចចាមអារ៉ាមស្នេហាជាច្រើនលើកច្រើនសា ប៉ុន្តែអ្នកទាំងពីរនៅតែបញ្ជាក់ដដែលៗថាពួកគេគ្រាន់តែជាមិត្តរួមការងារប៉ុណ្ណោះ។

រហូតដល់ឆ្នាំ ២០២២ តារាទាំងពីរដួងបានចាប់ដៃគូគ្នាជាថ្មីក្នុងរឿងភាគ “ក្លិនផ្កាក្ដាំងងា” របស់ប៉ុស្តិ៍ CH3 ។ ជាថ្មីម្តងទៀត ដំណឹងថា Baifern Pimchanok និង Nine Naphat បង្កើតទំនាក់ទំនង លើសពីមិត្តភាព ក៏កាន់តែល្បីខ្លាំង។ នៅក្នុងបទសម្ភាសន៍មួយ ម្តាយរបស់ Nine Naphat អ្នកស្រី Pimpaka Siangsomboon ដែលជាតារាសម្តែងដ៏ល្បីមួយរូប​និងបានទទួលតំណែងជាបវរកញ្ញារងទីពីរនៃប្រទេសថៃឆ្នាំ ១៩៨៨ បានលើកទឹកចិត្តកូនប្រុស ឱ្យដេញតាម Baifern តែម្ដងទៅ។

ចាប់តាំងពីពេលនោះមក Baifern និង Nine Naphat មានសកម្មភាពជាមួយ​គ្នាជាញឹកញាប់​នៅលើបណ្តាញសង្គម ដូចជា​ធ្វើដំណើរ​ជាមួយគ្នា​នៅពេល​មានកាលវិភាគធ្វើការ​នៅប្រទេសអ៊ីតាលីដូចគ្នា​កាលពីខែកញ្ញា ឆ្នាំ ២០២២។ មិនយូរប៉ុន្មាន ពិធីករ Num Kanchai ក៏បានលាតត្រដាងពីទំនាក់ទំនងរបស់ Nine Naphat និង Baifern ដោយចៃដន្យ​ក្នុងកម្មវិធីទូរទស្សន៍មួយ ធ្វើឱ្យរឿងនេះកាន់តែកក្រើកក្នុងបណ្ដាញសង្គមប្រទេសថៃ។

ទីបំផុតនៅចុងខែវិច្ឆិកា ឆ្នាំ ២០២២ Nine Naphat បានសារភាពថាខ្លួន​ពិត​ជា​មាន​ចិត្ត​លើ​មិត្តរួមការងារមែន។ តារា​រូប​នេះ​បាន​ចែក​រំលែក​ថា​ខ្លួន​ចូល​ចិត្ត Baifern យូរ​មក​ហើយ​តែ​មិន​ហ៊ាន​សារភាព។ ដោយមានការណែនាំ និងលើកទឹកចិត្តពីពិធីករ Num Kanchai ទើប Nine Naphat បានសម្រេចចិត្តទូរស័ព្ទទៅសារភាពអារម្មណ៍ទាំងអស់ប្រាប់ Baifern។

ប៉ុន្មាន​ថ្ងៃ​ក្រោយការ​សារភាពមុខអ្នកកាសែតរបស់ Nine, Baifern ក៏ចូល​រួម​កម្មវិធីមួយ ​និងបាន​ចែក​រំលែក​ថា​នាង​បាន​បើក​ភ្លើង​ខៀវ​ឱ្យ Nine Naphat។ នៅពេលអ្នកកាសែតសួរថានាងបានផ្តល់ចម្លើយបែបណាចំពោះចម្លើយសារភាពរបស់ Nine Naphat, Baifern បាននិយាយថានាងចង់រក្សាចម្លើយជារឿងឯកជន។ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា Baifern Pimchanok និង Nine Naphat ត្រូវបានប្រទះឃើញណាត់ជួបគ្នានៅផ្សារមួយ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​តារា​ថៃ​ទាំង​ពីរ​បង្ហាញ​មុខ​ជា​សាធារណៈ​ជាមួយ​គ្នា​ចាប់​តាំង​ពី​បញ្ជាក់​ពី​ចំណង​ស្នេហ៍​។

នៅចុងឆ្នាំ ២០២២ Baifern បានហោះទៅប្រទេសអង់គ្លេសដើម្បីអបអរឆ្នាំថ្មី។ គ្រាន់តែបញ្ចប់​ការងារ​នៅប្រទេសថៃភ្លាម Nine Naphat ក៏ទៅប្រទេសអង់គ្លេស ដើម្បី​រីករាយ​ថ្ងៃដំបូងនៃឆ្នាំថ្មីជាមួយមិត្តស្រីតែម្ដង។ នៅទីនោះ ពួកគេ​បានបង្ហាញ​រូបថតគូស្នេហ៍​ជាលើក​ដំបូងចាប់តាំងពីផ្លាស់ប្តូរទំនាក់ទំនង​ជាសាធារណៈពីមិត្តភក្តិទៅជាគូស្នេហ៍។

ក្នុង​បទ​សម្ភាស​ដែល​ធ្វើ​ឡើង​បន្ទាប់​ពី​បើកចំហរទំនាក់ទំនង​ Baifern បាន​សារភាព​ថា​នាង​និង Nine Naphat បាន​ផ្លាស់​ប្តូរ​របៀប​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ផ្អែម​ល្ហែម​ជាង​មុន។ តួឯកស្រី “វង្វេងភ្លើង” ក៏បាននិយាយដែរថា មិត្តប្រុសរបស់នាងស្រលាញ់នាងកាន់តែខ្លាំង។ Nine Naphat សរសើរ​មិត្ត​ស្រី​ថា​គួរ​ឱ្យ​ស្រលាញ់ ចិត្ត​ល្អ និង​តែង​តែ​មើល​ថែ​អ្នក​រាល់​គ្នា។

ក្នុងវីដេអូ Live កាលពីប៉ុន្មានថ្ងៃមុន អ្នកចាត់ការ Baifern បានឃើញថា Nine Naphat video call ទៅកាន់មិត្តស្រី។ តារាសម្តែងរូបនេះបាននិយាយថា “ខ្ញុំនឹកអ្នក”។ នៅ​ពេលនោះ Baifern និង​ក្រុមការងារ​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​។

កើតក្នុងឆ្នាំ ១៩៩២ Baifern Pimchanok បច្ចុប្បន្នមានអ្នកតាមដាន ១២ លាននាក់ និងជាតារាឯករាជ្យ​លំដាប់ A ក្នុងប្រទេសថៃ។ នាង​ល្បី​ទាំងក្នុងនិងក្រៅប្រទេស និងជាអ្នកតំណាង​ម៉ាកផលិតផលជាង ១០ ​ក្នុង​វិស័យ​ផ្សេង​ៗ​តាំងពី​គ្រឿង​សម្អាង សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ ភេសជ្ជៈ និងគ្រឿងអេឡិចត្រូនិក។ Nine Naphat កើត​នៅ​ឆ្នាំ​១៩៩៦ បច្ចុប្បន្ន​ជា​តារា​សម្ដែងកុងត្រារបស់​ប៉ុស្តិ៍​ទូរទស្សន៍ CH3 ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។