កាលពីថ្ងៃល្ងាចថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៣ តារាស្រីថៃ Baifern និងតារាប្រុស Nine Naphat បានបណ្ដើរគ្នាចូលរួមកម្មវិធី “Better Together Festival”។ កម្មវិធីនេះដែរ ក៏ជាកម្មវិធីដំបូងដែលអ្នកទាំងពីរចូលរួមជាមួយគ្នាក្រោយប្រកាសពីទំនាក់ទំនងស្នេហាជាផ្លូវការ។ មែនទែនទៅ វត្ដមានរបស់អ្នកទាំងពីរក៏បានក្លាយជាប្រធានបទគួរឱ្យចាប់អារម្មណ៍ និងត្រូវបានអ្នកគាំទ្រជាច្រើនលើកមកនិយាយពាសពេញបណ្ដាញសង្គមផងដែរ។



អ្នកទាំងពីរបានបង្ហាញកាយវិការស្និទ្ធស្នាល និងផ្អែមល្ហែមខ្លាំង ដោយយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ ចំណែកឯ Nine តែងតែដើរពីក្រោយ និងមើលទៅកាន់ Baifern ដោយសាររូបនាងពាក់ស្បែកជើងកែងចោតខ្ពស់ពិបាកក្នុងការដើរ។ ជាមួយគ្នាដែរ អ្នកទាំងពីរក៏ត្រូវបានក្រុមអ្នកកាសែតចោទសួរនូវសំណួរជាច្រើនទាក់ទិននឹងស្នេហារបស់អ្នកទាំងពីរ។



ក្នុងនោះអ្នកទាំងពីរក៏ត្រូវបានគេចោទសួរថា៖ តើគ្រប់គ្នាអាចហៅអ្នកទាំងពីរជាគូសង្សារបានហើយ ឬនៅ?
មិនបង្អង់យូរ ជាការឆ្លើយតប Baifern និង Nine បានបញ្ជាក់ច្បាស់ៗថា អ្នកទាំងពីរជាគូសង្សារគ្នា និងអាចហៅថាគូស្នេហ៍បានហើយ។ អ្នកទាំងពីរក៏បានលើកឡើងថា ពិតជាមានអារម្មណ៍រីករាយខ្លាំង និងដែលមានឱកាសបានធ្វើការរួមគ្នាផងដែរ ជាពិសេសអរគុណចំពោះក្រុមអ្នកគាំទ្រដែលស្រឡាញ់ និងលើកទឹកចិត្ត វាពិតជាផ្ដល់កម្លាំងចិត្តខ្លាំងដល់អ្នកទាំងពីរ៕






























































Account
Security
Favourite Content