ការស្លាប់របស់ MoonBin នៅតែជាស្រមោលខ្មៅសម្រាប់ក្រុមគ្រួសាររបស់លោក និងពិតជារឿងមួយដែលពិបាកទទួលយកមួយផងដែរ។ កន្លងទៅអស់រយៈពេលជិត ២ ខែ ក្រុមអ្នកគាំទ្រនៅតែមានការព្រួយបារម្ភចំពោះម្ដាយ និងប្អូនស្រីរបស់លោក MoonSua ព្រោះការចាកចេញរបស់ MoonBin ហាក់លឿនពេក។

ជាមួយគ្នានេះ ម្ដាយ MoonBin ក៏ស្រាប់តែប្រកាសសុំចិត្តដល់មហាជនកុំធ្វើរឿងមួយនេះតទៅទៀត ដោយសារតែវាជារឿងមិនត្រឹមត្រូវ និងមិនផ្ដល់តម្លៃដល់អ្នកដែលបានស្លាប់ទៅហើយ។ដោយម្ដាយរបស់ MoonBin បានស្នើសុំកុំឱ្យមានការចែករំលែកព័ត៌មានមិនច្បាស់លាស់ ឬពាក្យចចាមអារ៉ាមដែលមិនមែនជាការពិត។

ខាងផលិតកម្ម Fantagio ក៏បានចែករំលែកសាររបស់ម្ដាយ MoonBin ដើម្បីឱ្យគ្រប់គ្នាបានដឹងពីបំណង និងការសំណូមពរ។ ជាដំបូងម្ដាយ MoonBin បានអរគុណដល់អ្នកគ្រប់គ្នាដែលបានផ្ដល់កម្លាំងចិត្ត និងគាំទ្រដល់អ្នកស្រី និង MoonSua។ ប៉ុន្ដែអ្នកស្រីបានឃើញពីព័ត៌មានមិនពិតជាច្រើនដែលទាក់ទងនឹង MoonBin ជាពិសេសនៅពេលដែលបានអានហើយមានអារម្មណ៍ថាពិបាកទទួលយក។ ការចាកចេញរបស់ MoonBin បានធ្វើឱ្យក្រុមគ្រួសារ មិត្ដភក្ដិ និងអ្នកគាំទ្រ ពិបាកចិត្តណាស់ទៅហើយ ដូច្នេះកុំព្យាយាមបង្ហោះព័ត៌មានផ្ដេសផ្ដាសដែលធ្វើឱ្យគ្រប់គ្នាមិនសប្បាយចិត្ត និងទទួលរងការឈឺចាប់។


គួរបញ្ជាក់ថា MoonBin ត្រូវបានប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់លោកកាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៣ ដោយជំហានដំបូងគ្រប់គ្នាគិតថា ជាការធ្វើអត្ដឃាតទើបធ្វើឱ្យមានការពិភាក្សាពាសពេញបណ្ដាញសង្គម ខណៈខ្លះទៀតលើកឡើងថាមកពីបញ្ហាសុខភាព ប៉ុន្ដែមកទល់ពេលនេះមិនមានព័ត៌មានបញ្ជាក់ជាផ្លូវការអំពីមូលហេតុស្លាប់របស់ MoonBin ឡើយ៕
























Account
Security
Favourite Content