នៅព្រឹកថ្ងៃ ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះសិល្បករខ្មែរគ្រប់ជំនាន់បានមកជូនដំណើរជាលើកចុងក្រោយដល់តារាសម្ដែង អ៊ុន សិទ្ធា ដែលលាចាកលោកកាលពីថ្ងៃ ១៩ កន្លងទៅ។ ការជូនដំណើរលើកចុងក្រោយ ដើម្បីធ្វើពិធីឈាបនកិច្ចតាមបវេណីនៅវត្តពោធិសត្ថារាម (វត្តពោធិចិនតុង) ធ្វើឲ្យមិត្តរួមអាជីពក្ដុកក្ដួល។

សិល្បករសិល្បការិនីក្នុងទឹកមុខក្រៀមក្រំជាពន់ពេក ព្រោះបាត់បង់មិត្តរួមអាជីពដ៏ល្អ ស្មោះត្រង់ និងមានទឹកចិត្តចេះជួយយកអាសាអ្នកដទៃ។ ញាតិមិត្ត បងប្អូន ម្នាក់ៗទប់ទឹកភ្នែកមិនបានឡើយក្នុងការជូនដំណើរសពជយលាភីប្រុសស្អាតលេខ១ ឆ្នាំ ២០០៦ និងតារាសម្ដែង អ៊ុន សិទ្ធា ជាលើកចុងក្រោយ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករបានចាត់តាំងលោកជំទាវអនុប្រធាន និងក្រុមការងារមកចូលរួមក្នុងពិធីបុណ្យឈាបនកិច្ចសពលោក អ៊ុន សិទ្ធា តាំងពីថ្ងៃដែលទទួលមរណភាពភ្លាម រហូតដល់ថ្ងៃចុងក្រោយ។ សមាគមសិល្បករក៏បាននាំយកបច្ច័យ ១ លានរៀល លោកជំទាវអ្នកឧកញ៉ាប្រធាន ក៏បានចូលបុណ្យបច្ច័យផ្ទាល់ខ្លួន ១ លានរៀលតាមរយៈក្រុមការងារបន្ថែមទៀតផងដែរ។
ទឹកមុខអាឡោះអាល័យ និងក្ដីសោកសង្រេង ក្នុងការជូនដំណើរលោក អ៊ុន សិទ្ធា ដែលការបែកលើកនេះគ្មានថ្ងៃអាចជួបគ្នាបានទៀតទេ៕









រូបភាព៖ សមាគមសិល្បករខ្មែរ និង Dy Sonita























Account
Security
Favourite Content