តារាចម្រៀងស្រីល្បីជួរមុខនៅកម្ពុជា ឱក សុគន្ធកញ្ញា បានបង្ហាញសម្រស់យ៉ាងត្រចង់ត្រចះក្នុងនាមជាអ្នកដឹកដៃកូនក្រមុំ គិន សិលាទេព្ពី ដែលជាប្អូនថ្លៃតារាស្រី ទេព បូព្រឹក្ស។ ម្ចាស់បទ «ស្នាមស្នេហ៍សមុទ្ររាម» ពិតជារាជិនីសម្រស់នៅក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរបុរាណ ពិសេសគឺសំពត់បត់អាវពាក់នេះតែម្ដង។

ឱក សុគន្ធកញ្ញា បានដឹកដៃកូនក្រមុំ ដែលជាប្អូនថ្លៃ ទេព បូព្រឹក្ស តាំងពីថ្ងៃចូលរោងទី ២១ ខែមីនា ឆ្នាំ ២០២៦ ដោយថ្ងៃដំបូងនៃមង្គលការ ស៊ីម ទេពនិមិត្ត និង កូនស្រីនាម គិន សិលាទេព្ពី ឱក សុគន្ធកញ្ញា បានផ្លាស់ប្ដូរ២ ឈុត និងកាន់កាបូបដៃ ដែលជាប្រេនផ្តាល់ខ្លួនរបស់អ្នកនាង មើលទៅរឹតតែស្អាត ថ្លៃថ្នូរ មួយតថែមទៀត។
សរុបសម្លៀកបំពាក់ដែល ឱក សុគន្ធកញ្ញា ស្លៀកនាថ្ងៃមង្គលការប្អូនប្រុស និងប្អូនថ្លៃ ទេព បូព្រឹក្ស ម្ចាស់បទ «មានចម្រៀងមួយណាឲ្យបងនឹកអូន» ៤ ឈុត។ ក្នុងនោះមានពណ៌ឆើតៗយ៉ាងណា ក៏មិនអាចធ្វើឲ្យអ្នកម្ដាយកូន ២ រូបនេះថមថយសម្រស់ឡើយ ដោយកាន់តែស្អាតជាងក្នុងឈុតសម័យទៅទៀត។


សម្រាប់ឈុតទាំងអស់ កញ្ញា បង្ហាញឲ្យអ្នកគាំទ្រឃើញយ៉ាងច្បាស់ថា ឱក សុគន្ធកញ្ញា នៅតែជាតារាដែលគ្រងឈុតបុរាណបានស្អាតបំផុត និងជាម៉ូដែលឈុតប្រពៃណីបុរាណ៕

























រូបភាព៖ Aok Sokunkanha























Account
Security
Favourite Content