តារាហូលីវូដ Annalynne McCord មកខ្មែរ និងទៅទស្សនាផ្ទាំងគំនូរបរិយាយពីការឈ្លានពានរបស់ថៃ

Annalynne McCord តារា​សម្ដែង​អាមេរិក បាន​មក​ដល់​កម្ពុជា និង​បាន​ទៅ​ទស្សនា​​ផ្ទាំង​គំនូរ​ដ៏​ធំ​នៅ​ខេត្ត​សៀមរាប ដែល​បង្ហាញ​ពី​ការ​រងគ្រោះ​របស់​ប្រជាជន​ខ្មែរ ពី​សំណាក់​ទាហាន​សៀម។ ដោយ Annalynneបង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​ខ្លាំង ហើយ​​សន្យា​ថា​នឹង​ប្រើ​សំឡេង​របស់​នាង​ជួយ​រក​យុត្តិធម៌​ដល់​ប្រជាជាតិ​ខ្មែរ។ នេះ​ជា​ការ​បង្ហោះ​របស់​លោក តាន់ គឹមសួរ។

Anna ក៏​បាន​ទៅ​លេង​ប្រាសាទ​អង្គរវត្ត និង​បាន​លុតជង្គង់​សំពះ​តែម្ដង​។ តារា​ស្រី​វ័យ​៣៧ ឆ្នាំ​រូប​នេះ បាន​និយាយ​នៅ​ក្នុង​វីដេអូ​មួយ ដែល​បង្ហោះ​ដោយ​​លោកស្រី ម៉ម សុម៉ាលី ស្ថាបនិក និង​ជា​អគ្គ​នាយិកា នៃ​អង្គការ​អាហ្វីស៊ីប កម្ពុជា ថា​នាង​ជា​ជនជាតិ​អាមេរិក តែ​បេះដូង​ជា​ខ្មែរ។

នៅ​ក្នុង​បេះដូង Annalynne កម្ពុជា​គឺ​សន្តិភាព។ ដូចនេះ​ហើយ​នាង​ស្នើ​ឲ្យ​ឈរ​ជាមួយ​នាង គាំទ្រ​ដល់​កម្ពុជា។ នៅ​ក្នុង​វីដេអូ​តួ​ស្រី​ក្នុង​រឿង “Scorned” បាន​សរសើរ​ពី​ប្រជាជន​ខ្មែរ​ថា ជា​មនុស្ស​មាន​ភាព​អត់ធ្មត់ និង​រឹងមាំ​ខ្លាំង ហើយ​ក៏​ស្រស់​ស្អាត​ខ្លាំង​ណាស់​ដែរ។

គួរ​បញ្ជាក់​ថា Annalynne បាន​មក​កម្ពុជា ៥ ថ្ងៃ​និង​បាន​ទៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ខ្មែរ ក៏​ដូចជា​ជួយ​ដល់​ការងារ​សង្គម​ជាច្រើន។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី ម៉ម សុម៉ាលី បាន​ឲ្យ​ដឹង​ថា​ស្គាល់​គ្នា​ជាមួយ Anna យូរហើយ​តាំងពី​ឆ្នាំ ២០០៧ មក​ម្ល៉េះ ហើយ​ក៏​បាន​ជួយ​ដល់​កូន​ខ្មែរ​ជាច្រើន​ផង​ដែរ ពិសេស​តាម​រយៈ អាហ្វីស៊ីប

ក្រឡេក​ទៅ​មើល​លើ​បណ្ដាញ​សង្គម Instagram របស់ Annalynne នាងបាន​បង្ហោះ​វីដេអូ​ខ្លីថា “Only love. 🇰🇭” ហើយក៏មាន add story ជាមួយ​ក្មេង​ៗ​តូច​របស់​កម្ពុជា​ផងដែរ៕

រូបភាព៖ Tan Kimsour និង Somaly Mam ម៉ែចាស់

វីដេអូ៖ https://www.facebook.com/reel/1270997604839346



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *