លើកមុន១ ម្ដងនេះកំពូលតារាចម្រៀងចិន Angela Chang ស្លៀកប្រេន​ខ្មែរ ALmée Couture រហូតដល់ ៣ ឈុត

ប្រេន​កូន​ខ្មែរ ALmée Couture កាន់តែ​មាន​ឈ្មោះ​ល្បីល្បាញ ក្រោយ​បាន​បង្ហាញ collection ខ្លួន​នៅ​កម្មវិធី New York fashion week 2025។ ដោយ​ថ្មី​ៗ​នេះ​កំពូល​តារា​ចម្រៀង​ចិន Angela Chang ជ្រើសរើស​រ៉ូប​ជា​ច្រើន​ឈុត​របស់ ALmée Couture ដើម្បី​សម្ដែង​លើ​ឆាក​​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភពលោក​របស់​នាង។

ថ្មី​ៗ​នេះ​តារា​ចម្រៀង​ស្រី​វ័យ ៤៣ ឆ្នាំ Angela Chang បាន​ប្រគំ​តន្ត្រី​នៅ​ស៊ូចូវ។ ម្ចាស់​បទ «Keep Walking» បាន​ជ្រើសរើស LOOK 1 Sacred Cranes ពី Almée Couture អំឡុង​ពេល​ប្រគំ​តន្ត្រី​របស់​នាង។ Angela Chang មិនមែន​ស្លៀក​សម្លៀកបំពាក់​របស់​ប្រេន Almée Couture តែ​១​ឡើយ នាង​បាន​ជ្រើសរើស​ Almee S/S 2026 ជាច្រើន​ឈុត។

ការ​ឌិន​អង្កាំ​ដ៏​ស្មុគស្មាញ និង​រាង​ស្រឡូន​ស្អាត ​​បញ្ចាំង​ពី​ភាព​ឆើតឆាយ និង​ភាព​ទំនើប ដែល​ធ្វើឲ្យការ​សម្ដែង​របស់​នាង​ពិតជា​អស្ចារ្យ មិន​អាច​បំភ្លេច​បាន។ “Seeking Light” World Tour របស់​តារា​ចម្រៀង​ចិន Angela Chang ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ហ្វេន ហើយ​ការ​កោតសរសើរ​ពី​ការ​ជ្រើសរើស​ម៉ូដ​សម្លៀកបំពាក់​ក្នុង​ការ​ប្រគំ​តន្ត្រី​នាង ពិត​ជា​ដូច​ទេពធីតា។

គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃ ១៦ ខែ​សីហា ឆ្នាំ ២០២៥ Angela Chang បាន​ជ្រើស​យក​ឈុត១ក្នុងចំណោម The World Inside Me នៃ ALmée Couture នា​ថ្ងៃ​ប្រគំ​តន្ត្រី​​នាង​នៅ​ទីក្រុង​ណាននីង។ ហើយ​សប្ដាហ៍មុន នាងជ្រើស ៣ ឈុតក្នុង​ចំណោម ៧ ម៉ូដ ដែល​នាង​បាន​បង្ហាញ​ខ្លួន​លើ​ឆាក​ទីក្រុង​ស៊ូចូវ កាលពី​ថ្ងៃ ១២ ខែតុលា ឆ្នាំ ២០២៥។

ខាងក្រោម​នេះ​ជា​ឈ្មោះ​ខោអាវ​របស់​តារា​ចម្រៀង​ចិន​ស្លៀក​ឈុត​កូន​ខ្មែរ​ដែល​ធ្លាប់​ដើរ​បង្ហាញ​នៅ New York fashion week 2025 កន្លង​ទៅ​ថ្មី​ៗ​នេះ៖

១. Sacred Cranes

២. Celestial Empress

៣. Golden Whispers

រូបភាព៖ weibo



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា



Leave a Reply

Your email address will not be published.Required fields are marked *