ប្រមូល​គូស្នេហ៍កូរ៉េល្បីៗ ដែល​ភ្លាត់ស្នៀតឲ្យក្រុម Dispatch ចាប់បានថាលួចទាក់ទងគ្នាក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ

Dispatch គឺជាក្រុមអ្នកកាសែតដ៏ល្បីមួយប្រចាំប្រទេសកូរ៉េខាងត្បូង។ ជាទូទៅផងដែរក្រុម Dispatch គឺមានទំនៀមទម្លាប់មួយតែងតែបើកបញ្ចេញមុខគូស្នេហ៍ជាតារាល្បីៗដែលលួចទាក់ទងគ្នានៅរៀងរាល់ឆ្នាំថ្ម៊។ គិតមកដល់ឆ្នាំ ២០២២ បើរាប់ទៅមានគូស្នេហ៍ ៨ គូហើយដែលភ្លាត់ស្នៀតឲ្យក្រុមអ្នកកាសែតមួយនេះចាប់បាននិងលាតត្រដាងឲ្យមហាជនបានដឹង។ តោះមកមើលថាមានគូណាខ្លះ​៖

១. Rain និង Kim Tae Hee  

ក្នុងឆ្នាំ២០១៣ ក្រុម Dispatch បានទម្លាយថាតារាចម្រៀងប្រុសល្បីលោក Rain បានមានទំនាក់ទំនងស្នេហាជាមួយកំពូលតារាសម្ដែងស្រី Kim TaeHee។ ហើយចុងក្រោយគូស្នេហ៍មួយគូនេះក៏បានរៀបអាពាហ៍ពិពាហ៍ថែមទាំងមានកូនដ៏គួរឲ្យស្រឡាញ់ទៀតផង។

២. Lee Seung Gi និង YoonA

ក្នុងឆ្នាំ ២០១៤ មួយគូនេះពិតជាធ្វើឲ្យហ្វេនៗមានការភ្ងាក់ផ្អើលមែនទែន ប៉ុន្ដែមិនមានមតិប្រឆាំងឬការរិះគន់ពីមហាជនឡើយ។ ជាពិសេសថែមទាំងត្រូវបានសរសើរថាជាគួស្នេហ៍ដែលសក្ដិសមជាមួយគ្នាខ្លាំង។ តែគួរឲ្យសោកស្ដាយមួយរយៈក្រោយមកភាគីទាំងសងខាងក៏បានប្រកាសចែកផ្លូវគ្នាដោយសារតែរវល់ពេកគ្មានពេលជួបគ្នា។

៣. Lee JungJae និង Im SeRyung

តួឯកប្រុសក្នុងរឿង Squid Game លោក Lee JungJae ត្រូវបានក្រុម Dispatch ទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយកូនស្រីអភិជនម្នាក់គឺ Im SeRyung ក្នុងឆ្នាំ ២០១៥។ មកទល់ពេលនេះអ្នកទាំងពីរបានទាក់ទងគ្នា ៧ ឆ្នាំហើយខណៈទំនាក់ទំនងនៅតែល្អគ្មានភាពរកាំរកូសទេ។

៤. Kim Junsu និង Hani

ក្នុងឆ្នាំ ២០១៦ តារាប្រុសស្រីមួយគូនេះក៏ធ្វើឲ្យហ្វេនជ្រួលច្របល់មិនស្ទើរដែរក្រោយពីត្រូវបានខាង Dispatch ប្រកាសថាកំពុងលួចមានស្នេហាជាមួយគ្នា។ ប៉ុន្ដែទាក់ទងគ្នាមិនបានប៉ុន្មានក៏ប្រកាសចែកផ្លូវគ្នាដោយសារតែរវល់រៀងៗខ្លួន។

៥. GD និង Lee Joonyeon

ក្នុងឆ្នាំ ២០១៨ ក្រុម Dispatch ក៏បានបញ្ចេញមុខគូស្នេហ៍ថ្មីដូចរាល់ដងតែរឿងដែលមិននឹកស្មានដល់នោះគឺជាលោក GD និងតារាចម្រៀងស្រីLee Joonyeon។ ប៉ុន្ដែបើទោះជាមានភាពហ្វឹកហ្វរយ៉ាងណាក៏ដោយតែខាងផលិតកម្ម YG មិនបានចេញបដិសេដឬទទួលថាអ្នកទាំងពីរមានទំនាក់ទំនងស្នេហាពិតមែនទេ ដោយគ្រាន់លើកឡើងថាវាជារឿងឯកជនខាងផលិតកម្មមិនពាក់ព័ន្ធ។

៦. Kai និង Jennie         

ដូចប្រិយមិត្តបានដឹងស្រាប់ក្នុងឆ្នាំ ២០១៩ ប្រជាប្រិយភាពរបស់ Kai និង Jennie គឺមានភាពល្បីល្បាញមែនទែន។ ដូច្នេះគ្រាន់តែបានដឹងពីដំណឹងថាកំពុងមានទំនាក់ទំនងស្នេហាគឺផ្អើលខ្លាំងមែនទែនមិនថាតែពត៌មានក្នុងស្រុកឬក្រៅស្រុកចេញផ្សាយព្រោងព្រាតតែម្ដង។ ក្នុងនោះមានអ្នកជូនពរក៏ច្រើន អ្នករិះគន់ក៏ច្រើន។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រគូនេះសេដខ្លាំងទាក់ទងគ្នាមិនបានមួយឆ្នាំផងក៏ប្រកាសបែកគ្នា។  

៧. HyunBin និង Song Yeji

បន្ទាប់ពីសម្ដែងរឿងជាមួយគ្នាច្រើនលើកជាពិសេសរឿងភាគចុងក្រោយ Crash Landing On You ​ធ្វើឲ្យមួយគូនេះមានអ្នកគាំទ្រច្រើនមែនទែន។ រឿងដ៏គួរឲ្យត្រេកអរក្នុងឆ្នាំ ២០២១ HyunBin និង Song Yeji ក៏ត្រូវបានខាង Dispatch ប្រកាសថាមានទំនាក់ទំនងស្នេហា។

៨. Hwang UiJo និង Hyomin

ជាគូស្នេហ៍ចុងក្រោយបំផុតដែលត្រូវបានទម្លាយដោយក្រុមDispatch ថាកំពុងសេពគប់គ្នានៅដើមឆ្នាំ ២០២២។ ខណៈភាគីទាំងសងខាងក៏បានទទួលស្គាល់ថាខ្លួនកំពុងទាក់ទងគ្នាពិតមែន។

គួរបញ្ជាក់ផងដែរក្នុងឆ្នាំ ២០១៧ និង ២០២០ក្រុម Dispatch មិនបានបើកបង្ហាញពីគូស្នេហ៍ដែលលួចទាក់ទងគ្នាទេដោយសារទាក់ទិនបញ្ហានយោបាយ និងកូវីត១៩៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម