បន្ទាប់ពីរៀបការជាមួយតារាសម្ដែងប្រុសជួរមុខហុងកុង Moses Chan កាលពីឆ្នាំ ២០១៣ ហើយនោះ តារាស្រី Aimee Chan បានដកឃ្លាពីការងារសិល្បៈមួយរយៈធំ ដើម្បីមើលថែកូនៗ និងស្វាមីជាទីស្រឡាញ់។ រហូតកូនស្រីពៅឈានដល់អាយុ ៧ ឆ្នាំ Aimee Chan បានវិលត្រលប់ចូលប្រឡូកក្នុងវិស័យសិល្បៈវិញជាមួយអារម្មណ៍ទាំងរំភើប និងភ័យ អរផងដែរ។

ថ្មីនេះនាងបានសម្ដែងរឿងមានចំណងជើងថា «Romeo and His Butterfly Lover» ដែលនឹងចាក់ផ្សាយនៅលើទូរទស្សន៍ TVB នៅថ្ងៃទី ១៦ ខែតុលានេះហើយ។ នៅក្នុងរឿងនេះ នាងបានសម្ដែងជាតួអង្គបងប្អូនភ្លោះប្រុសស្រីដែលហាក់ដូចជាមានភាពលំបាកបន្តិចក្នុងការសម្ដែងតួអង្គនេះឱ្យបានល្អ។


ទន្ទឹមនឹងនេះ Aimee ត្រូវព្យាយាមហាត់ប្រាណដើម្បីបង្កើនថាមពលរាងកាយ ព្រោះមានឈុតឆាកវាយប្រហារច្រើន ជាពិសេសពេលសម្ដែងជាតួកូនភ្លោះប្រុស គឺតម្រូវឱ្យកោរសក់ចេញទាំងសងខាងទៀតផង។ នាងបាននិយាយថាការធ្វើម៉ូដបែបនេះពិតជាល្អ ហើយពេលឆ្លុះកញ្ចក់មានអារម្មណ៍ថាខ្លួនឯងដូចជាមនុស្សម្នាក់ផ្សេងទៀតយ៉ាងអ៊ីចឹង។ លើសពីនេះ នាងក៏ត្រូវចងរឹបដើមទ្រូងដែលធ្វើឱ្យពិបាកដកដង្ហើម។



ដោយសារតែនាងមិនបានថតរឿងច្រើនឆ្នាំ Aimee ហាក់ដូចជាមានសម្ពាធខ្លាំង នៅពេលដែលការងារត្រូវតែលឿន និងចំណាយពេលច្រើនក្នុងការដាក់អារម្មណ៍។ នៅថ្ងៃដំបូងនាងត្រូវថតជាងដប់ឈុតរួមទាំងឈុតយំ ហើយក៏ត្រូវថតច្រើន ៤-៥ ថ្ងៃជាប់គ្នាផងដែរ។ នាងបាននិយាយជាមួយសារព័ត៌មានហុងកុងថានាងពិតជាភ័យណាស់ សូម្បីតែពេលទន្ទេញបារ៉ូល។ នាងមិនដែលមានអារម្មណ៍បែបនេះពីមុនមកទេ ហើយវាបានបង្កើតជាសម្ពាធធ្វើឱ្យនាងពិបាកទាំងញ៉ាំ ពិបាកទាំងគេង។

អ្វីដែលកាន់តែពិសេសគួរឱ្យចាប់អារម្មណ៍ទៀតនោះគឺក្នុងរឿង «Romeo and His Butterfly Lover» នាងត្រូវសម្ដែងជាតួឯក ជាមួយស្វាមីរបស់នាង Moses Chan ទៀតផង។ Aimee បានបង្ហើបថានៅក្នុងរឿងមានឈុតឆាកស្និតស្នាលច្រើន ជាពិសេសនៅថើបគ្នាជាមួយ Moses Chan នាងពិតជាខ្មាសអៀនមែនទែនដោយជាធម្មតាពេលថើបគ្នាមិនមានមនុស្សច្រើននៅចាំមើលបែបនេះឡើយ៕




























Account
Security
Favourite Content