ឃើញ Sydney ឈ្នះមកុដហើយ អ្នកគាំទ្រចង់ឃើញ មាលា ឈរលើវេទិកាប្រកួតប្រជែងសម្រស់ម្ដង

កញ្ញា​កូន​កាត់​ខ្មែរ​បារាំង Mélia Constantin បាន​ទៅ​អបអរ​មិត្ត​សម្លាញ់ Sydney Marith ដែល​​ជា​ម្ចាស់​មកុដ Miss Planet International 2025 កាលពីរាត្រីថ្ងៃ១៥ កន្លងទៅ។ ឃើញដូចនេះអ្នក​គាំទ្រ​ក៏​បាន​លើកឡើង​ចង់​ឲ្យ មាលា ចូល​ប្រកួតប្រជែង​កម្មវិធី​សម្រស់ ព្រោះ​ទាំង​រូប​សម្រស់ ចំណេះដឹង បទ​ពិសោធន៍ និង​ការងារ​សប្បុរស​នាង​មាន​ទាំង​អស់។

មាលា តែងតែ​ជា​មុខ​សញ្ញា​ដែល​អ្នក​គាំទ្រ​ចង់​បាន​នាង​ក្លាយ​ជា​អ្នក​តំណាង​កម្ពុជា​នា​វេទិកា​បវរកញ្ញា​ណា​មួយ។ កាន់តែ​ធ្វើ​ឲ្យ​ការ​ជំរុញ មាន​សន្ទុះ​ខ្លាំង​នា​ថ្ងៃ​តារា​ស្រី​កូន​កាត់​បារាំង​រូប​នេះ​ទៅ​លើក​ទឹកចិត្ត Sydney ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ Miss Planet International 2025 ហើយ Sydney ក៏​ទទួល​បាន​ជោគជ័យ​ក្នុង​វិថី Miss Planet ដូច​ការ​ចង់​បាន។

បើ​ទោះ​ជា​ Mélia ទៅ​គាំទ្រ​មិត្ត​រួម​អាជីព​នៅ​កម្មវិធី Miss Planet International 2025 ក៏​ដោយ តែ​នាង​បែរ​ជា​ធ្វើ​ឲ្យ fan រំភើប​ខ្លាំង និង​ចង់​ឲ្យ​កូនខ្មែរ​កាត់​បារាំង​រូប​នេះ ឈរ​លើ​វេទិកា​បវរកញ្ញា និង​ជា​អ្នក​តំណាង​កម្ពុជា។ ព្រោះ​ថា មាលា ជា​អ្នក​ស័ក្ដិសម​បំផុត​ដោយ​មាន​មិន​ត្រឹម​មាន​រូប​សម្រស់​ស្រស់​ស្អាត​ទាក់​ទាញ សម្រស់​ខាង​ក្រៅ និង​ខាង​ក្នុង​ល្អ​បវរ ថែម​ទាំង​មាន​ចរិយា​សម្បត្តិ Mélia Constantin មាន​ទាំង​អស់។

ការ​អបអរ​សាទរ​ចំពោះ​សមិទ្ធផល​ដែល Sydney យក​ជូន​ខ្មែរ ក៏​អ្នក​គាំទ្រ​បង្ហាញ ហើយ​ការ​ចង់​ឃើញ​វេន មាលា លើ​ឆាក​នោះ​ម្ដង ក៏​អ្នក​គាំទ្រ​ចង់​បាន​ដូចគ្នា​ដែរ។ ក្នុង​វីដេអូ​របស់ មាលា អ្នក​គាំទ្រ​បាន​សួរ​ដូច​ៗ​គ្នា​ថា តើ​ពេល​ណា “អរ​ជំនួស​គេ សាមី​ខ្លួន​ល្មម​ដល់​ពេល​ចូលកង​ប្រកួត​ហើយ” អ្នក​ខ្លះ​លើក​ឡើង​ថា “តើពេលណាជាវេនរបស់អ្នក?” ហើយ​មតិ​សួរ​ជាច្រើន​ទៀត ក៏​ក្នុង​ន័យ​ចង់​ឲ្យ Mélia Constantin ឡើង​វេទិកា​អន្តរជាតិ ហើយ​ស្រែកថា Cambodia ដែរ។

ងាក​មក​កាន់ តារា​បង្ហាញ​ម៉ូដ និង​ជា​តួឯក​ស្រី​ក្នុង​ខ្សែ​ភាពយន្ត​ល្បី​ៗ​រូបនេះ ជូនពរ​ដល់​ម្ចាស់​មកុដ Miss Planet International 2025 ថា “To my beautiful baby girl Sydney Marithអ្នក​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​ទៅ​ដល់​កន្លែង​ដែល​អ្នក​នៅ​ឥឡូវ​នេះ រៀង​រាល់​យប់​ដែល​មិន​បាន​គេង និង​ការ​លះបង់​ទាំងអស់​នោះ បាន​ទទួល​ផ្លែផ្កា​ហើយ។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ចំពោះ​អ្នក និង​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​សម្រេច​បាន ខ្ញុំ​ទន្ទឹង​រង់ចាំ​មើល​ភាព​ជោគជ័យ​ទាំង​អស់​ដែល​នឹង​មក​ដល់​អ្នកអ្នក​គឺ​ជា ​អ្នក​ឈ្នះ​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ជា និច្ច​”៕

រូបភាព៖ Mélia Constantin



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *