កាលពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៣ តារាសម្ដែងស្រី Lee SunBin បានផ្ដល់បទសម្ភាសន៍សម្រាប់ការផ្សព្វផ្សាយរឿងភាគថ្មីរបស់ខ្លួន «Boyhood»។ នាឱកាសនោះ នាងបាននិយាយពីការសម្ដែងរបស់ខ្លួន និងអាជីពជាអ្នកសិល្បៈ។ «Boyhood» ជារឿងភាគបែបកំប្លែង និងនិយាយពីដំណើរជីវិតរបស់សិស្សម្នាក់ដែលស្រាប់តែក្លាយខ្លួនជាបុគ្គលល្បីក្នុងសាលារៀន។


ក្រៅពីការផ្សព្វផ្សាយរឿង «Boyhood» តារាស្រី Lee SunBin ក៏បានរំឮកដល់មិត្ដប្រុសរបស់ខ្លួនតារាប្រុស Lee Kwangsoo។ រូបនាងត្រូវបានគេចោទសួរពីទំនាក់ទំនងស្នេហារបស់នាង និងតារាប្រុស Lee Kwangsoo។ Lee SunBin បានលើកឡើងថា ទំនាក់ទំនងស្នេហារបស់នាង និងមិត្ដប្រុសគឺគ្មានអ្វីប្រែប្រួលទៅជាល្អក់កករឡើយ ទំនាក់ទំនងនៅតែរឹងមាំខ្លាំង។



ជាមួយគ្នាដែរ រូបនាងត្រូវបានគេសួរបន្ដទៀតពីគម្រោងរៀបការនៅពេលអនាគត។ ជាការឆ្លើយតបបន្ថែម នាងបានបន្ដថា ប្រសិនបើមានដំណឹងល្អ រឿងមង្គលការ នាងនឹងប្រកាសឲ្យមហាជនបានដឹងជាមិនខាន។ ស្របពេលដែលទំនាក់ទំនងអ្នកទាំងពីរកាន់តែមានភាពល្អប្រសើរ។
រូបនាងក៏បានបន្ដនិយាយពីមិត្ដប្រុសយ៉ាងរីករាយថា គាត់ចូលចិត្តមើលរឿងនាងសម្ដែង។ គាត់តែងតែទស្សនារឿងភាគជាមួយនាង។ បច្ចុប្បន្ន នាងកំពុងស្ថិតនៅខេត្ដ ហើយនាងជាមនុស្សចូលចិត្តមានគេកំដរពេលមើលរឿងភាគ មិត្ដប្រុសរបស់នាងគឺតែងតែចំណាយពេលនៅជាមួយគ្នា និងទស្សនារឿងជាមួយគ្នា។



គួរបញ្ជាក់ថា តារាប្រុសស្រីមួយគូនេះបានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនកាលពីខែ ធ្នូ ឆ្នាំ ២០១៨។ គិតមកដល់ពេលនេះអ្នកទាំងពីរទាក់ទងគ្នាអស់រយៈពេលជិត ៥ ឆ្នាំហើយ ក្រឡេកមកមើលចំណងស្នេហាវិញនៅតែមានភាពរឹងមាំ ថែមទាំងអាចមានដំណឹងល្អនាពេលអនាគតទៀតផង៕























Account
Security
Favourite Content