ការប្រកួតថ្នាក់ខេត្ត Miss Grand រតនៈគិរី ប្រមូលផ្តុំសុទ្ធតែបុគ្គលល្បី និងបវរកញ្ញាលំដាប់ប្រទេស

នៅ​ឆ្នាំ ២០២៤ នេះ គឺជា​ឆ្នាំដំបូងដែលស្ថាប័ន Miss Grand Cambodia របស់អ្នកស្រី​ អ៊ឹម សុគន្ធា ប្រកាសលក់សិទ្ធិរៀបចំការប្រកួតថ្នាក់ខេត្ត ដោយខេត្តមួយចំនួនត្រូវបានបុគ្គលល្បីៗទិញយកទៅកាន់កាប់ ដើម្បីរៀបចំការប្រកួត តែខ្លះទៀតដែលនៅសល់ គឺស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកស្រីផ្ទាល់តែម្តង។

ក្នុងនោះ លោក ភួង វណ្ណា ឬគ្រប់គ្នាស្គាល់ថា AB Vanna បានទិញសិទ្ធិរៀបចំការប្រកួតថ្នាក់ខេត្ត ប្រចាំខេត្តរតនៈគិរី ហើយបច្ចុប្បន្នលោកកំពុងរៀបការប្រកួតតាមលំដាប់លំដោយ ប្រកបដោយគុណភាពស្តង់ដារបស់ Miss Grand។

ដោយសារឆ្នាំនេះជាការរៀបចំប្រកួតលើកដំបូង ម្ចាស់ហាង Ab Studio Sihanoukville Plus ចាត់ការលេងយ៉ាងចាស់ដៃតែម្តង ដោយលោកបានអញ្ញើញបុគ្គលល្បីៗក្នុងរង្វង់សិល្បៈ រួមទាំងបវរកញ្ញា​លំដាប់ប្រទេសជាច្រើនរូប មកធ្វើជាគណៈកម្មការ គ្រូបង្វឹក តារាចម្រៀងកិត្តិយស និងខ្លះទៀតត្រូវបានអញ្ញើញឱ្យចូលរួមជាភ្ញៀវកិត្តិយសពិសេសក្នុងការ​ប្រកួត Miss Grand រតនៈគិរី តែម្តង។

យោងតាមការប្រកាសលើទំព័រហ្វេសប៊ុក Miss Grand Ratanakiri ឱ្យដឹងថា «Miss Grand Ratanakiri  2024 Gala dinner និងធ្វើនៅ Resort លំដាប់ផ្កាយ5 ក្នុងខេត្តព្រះសីហនុ រួមនិងការសំរាកលំហែរ»។ គ្រាន់តែឃើញបែបនេះភ្លាម ហ្វេនៗ និងអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជាភ្ញាក់ផ្អើលជាខ្លាំង ថែមទាំងលើកឡើងថា AB Vanna លេង​ឈុត​ធំតែម្តង គ្រាន់តែ Gala dinner ធំម្ល៉ឹងហើយ ចុះទម្រាំការប្រកួតទាំងមូល និងរាត្រីផ្តាច់ព្រ័ត្រទៀត តើពិសេសប៉ុណ្ណាទៅ?

សូមជម្រាបផងដែរថា បវរកញ្ញាល្បីៗលំដាប់ប្រទេសដែលនឹងចូលរួមធ្វើជាគណៈកម្មការដាក់ពិន្ទុការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miss Grand រតនៈគិរី រួមមាន៖ កញ្ញា ភឹម ស្រីនោ ម្ចាស់មកុដ Miss Grand Cambodia 2023 ,កញ្ញា អ៊ិន លក្ខិណា 2nd Runner up Miss Grand Cambodia 2023 ,កញ្ញា ស៊ូ ស្រីនីត 3rd Runner up Miss Grand Cambodia 2023 និង ម៉ែន ណងនិត 4th Runner up Miss Grand Cambodia 2023។

ក្នុងនោះផងដែរ ម្ចាស់ជយលាភី Miss Grand Ratanakiri 2024 នឹងទទួលបានការបង្ហាត់បង្រៀនដើរម៉ូតផ្ទាល់ខ្លួនពីគ្រូ​បង្វឹក ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែល​ជា 5th Runner Up Miss Grand International 2022៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម