តារាខេប៉ុបស្រីស្អាតៗ ៥ ដួងព្យាយាមហាត់ប្រាណយកសាច់ដុំឱ្យមានរាងកាយរឹងមាំ

សម្រាប់ស្ដង់ដាសម្រស់របស់តារាខេប៉ុបស្រីគឺត្រូវតែមានទម្ងន់ស្រាល ចង្កេះតូច ដៃជើងជើងតូចៗស្រឡូន និងក្បាលពោះរាបស្មើ ហើយគេមិនសូវនិយមរាងកាយដែលមានសាច់ដុំឡើយ។ ប៉ុន្តែខុសប្លែកបន្តិចជាមួយតារាខេប៉ុបស្រីទាំង ៦ ដួងដែលបានបំបែកស្ដង់ដាសម្រស់របស់តារាខេប៉ុប និងហាត់ប្រាណយកសាច់ដុំ៖

១. Jihyo សមាជិក TWICE

នៅក្នុងវគ្គមួយលើឆាណែលយូធូបរបស់តារាប្រុស Kim Jong Kook បានលាន់មាត់សរសើរ Jihyo ដែលនាងមានកម្រិតកាយសម្បទាដ៏អស្ចារ្យ។ ក្នុងនោះនាងបានបង្ហាញអំពីទម្រង់ហាត់ប្រាណដែលនេះសបង្ហាញថានាងចំណាយពេលមិនតិចនោះទេដើម្បីទទួលបានរាងកាយរឹងមាំបែបនេះ។ បើទោះជាមានសាច់ដុំមែន ក៏ស្ដង់ដាសម្រស់របស់នាងកាន់តែធ្វើឱ្យ Jihyo មានភាពទាក់ទាញទ្វេរដង។

២. Kazuha សមាជិក LE SSERAFIM

ជាអតីតអ្នករាំរបាំបាឡេម្នាក់ វាពិតជាសមហេតុផលមែនទែនដែល Kazuha អាចរក្សារាងកាយរបស់នាងឱ្យនៅតែស្អាត និងរឹងមាំ។ បើសង្កេតមើលឱ្យមែនទែនទៅ នាងមានសាច់ដុំតាំងពីក្បាលដល់ចុងជើង។ ជាពិសេសបើក្រឡេកទៅមើលវីដេអូ fancam បទ ANTIFRAGILE ពិតជាមានភាពទាក់ទាញស្ទើរមិនគួរឱ្យជឿក្រោយនាងបានបង្ហាញសាច់ដុំដ៏ស្រស់ស្អាតត្រង់ក្បាលពោះ។

៣. Hwasa សមាជិក MAMAMOO

សម្រាប់ Hwasa សមាជិក MAMAMOO មិនត្រឹមតែបំបែកស្ដង់ដាស្បែក ស របស់តារាខេប៉ុបស្រីប៉ុណ្ណោះទេ នាងថែមទាំងបានបំបែកស្ដង់ដារាងកាយទៀតផង។ ជាក់ស្ដែងតាមរយៈបទចម្រៀង I Love My Body នាងបានបង្ហាញភាពជឿជាក់ និងភាពស្រស់ស្អាតរបស់នាងជាខ្លួនឯងផងដែរ។ នៅក្នុងនោះផងដែរ នាងក៏បានបង្ហាញពីសាច់ដុំជើងដ៏រឹងមាំរបស់នាងដែរ។

៤. Chaeryeong សមាជិក ITZY

Chaeryeong សមាជិក ITZY ត្រូវបានរាប់បញ្ចូលជាតារាស្រីម្នាក់ដែលមានជើងស្រឡូនខ្លាំងក្នុងវិស័យខេប៉ុប។ ជាក់ស្ដែងសម្រាប់ការវិលត្រលប់មកវិញជាមួយអាល់ប៊ុមថ្មី BORN TO BE បង្ហាញថានាងមានដើមដៃ និងក្បាលពោះដែលស៊ីគ្នាមែនទែន។ ជាមួយរាងកាយដ៏រឹងមាំ និងមានសុខភាពបែបនេះហើយបានធ្វើឱ្យនាងមានភាពបត់បែនល្អខ្លាំង។

៥. Yeri សមាជិក Red Velvet

Yeri ក៏ជាតារាស្រីម្នាក់មានជើងស្រឡូនស្អាតដូចគ្នានឹង Chaeryeong ដែរ។ មិនត្រឹមប៉ុណ្ណេះ សម្រាប់ការវិលត្រលប់មកវិញជាមួយបទ Feel My Rhythm នាងបានបង្ហាញពីទម្រង់សាច់ដុំដៃដ៏មានភាពលេចធ្លោដែលនេះបង្ហាញអំពីលទ្ធផលនៃការខិតខំប្រឹងប្រែងធ្វើលំហាត់ប្រាណ Pilates។ ដូច្នេះសម្រាប់អ្នកដែលធ្លាប់ធ្វើលំហាត់ប្រាណបែបនេះនឹងដឹងថាមានភាពលំបាកខ្លាំងប៉ុណ្ណាទម្រាំអាចមានរូបរាងដ៏ស្រស់ស្អាត និងសុខភាពដូច Yeri៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ