មានហេតុផលបែបនេះទើបក្រុមហ៊ុននីមួយៗហាមប្រាមមិនឱ្យតារាខេប៉ុបមានស្នេហា

ជាការពិតព័ត៌មាន ឬពាក្យចចាមអារ៉ាមមានស្នេហាត្រូវបានចាត់ទុកជាសុបិនដ៏អាក្រក់បំផុតសម្រាប់តារាខេប៉ុប។ ភាគច្រើនពួកគេនឹងត្រូវរងការវាយប្រហារយ៉ាងខ្លាំងទៅលើផ្លូវចិត្តរហូតធ្វើឱ្យតារាមួយចំនួនសម្រេចចិត្តដកខ្លួនចេញពីក្រុម លាឈប់ពីវិស័យសិល្បៈ ឬឈានដល់ការធ្វើអត្តឃាតខ្លួនឯងថែមទៀតផង។ ដូច្នេះហើយយើងសង្កេតឃើញថាក្រុមហ៊ុននីមួយៗសុទ្ធតែមានច្បាប់ដ៏តឹងរ៉ឹងក្នុងការគ្រប់គ្រងសិល្បកររបស់ខ្លួន។ ក្រៅពីនេះក៏មានការរួមផ្សំជាមួយនឹងហេតុផលផ្សេងៗទៀតដែលបណ្ដាលឱ្យក្រុមហ៊ុនចេញច្បាប់មិនឱ្យសិល្បករមានស្នេហាដូចជា៖

១. រារាំងដល់ការសម្រេចគោលដៅ

ជាទូទៅតារាខេប៉ុបម្នាក់ៗចាំបាច់ត្រូវចំណាយពេលវេលាស្ទើរទាំងអស់របស់ពួកគេដើម្បីផ្ដោតសំខាន់ទៅលើការងារ។ ពួកគេគឺត្រូវតែទទួលយកការហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាព និងបង្ហាញពីអ្វីដែលកាន់តែប្លែកហើយអស្ចារ្យទៅដល់អ្នកគាំទ្ររាល់ពេលបង្ហាញមុខជាមួយនឹងការវិលត្រលប់មកវិញ ឬក្នុងការប្រគុំតន្ដ្រីរបស់ខ្លួន។ ហេតុនេះហើយទើបក្រុមហ៊ុនបានចែងច្បាប់ដ៏តឹងរឹងហាមមិនឱ្យសិល្បករមានស្នេហាដោយសារការពារការបាត់បង់ទេពកោសល្យ និងខ្ជះខ្ជាយពេលវេលាទៅលើរឿងផ្សេងៗ។

២. បាត់បង់អ្នកគាំទ្រ

សិល្បករខេប៉ុបទាំងអស់មិនមែនត្រឹមតែផ្ដល់ឱ្យអ្នកគាំទ្រនូវសមត្ថភាព និងរូបសម្រស់ប៉ុណ្ណោះទេ តែពួកគេក៏បានលះបង់ជីវិតផ្ទាល់ខ្លួនផងដែរ។ ដូច្នេះហើយនៅក្នុងវិស័យខេប៉ុបដើម្បីឈានទៅរកភាពជោគជ័យឱ្យដល់កម្រិតកំពូល អ្នកគាំទ្រគឺអាទិភាពសំខាន់បំផុតដែលទាំងសិល្បករ និងក្រុមហ៊ុនមិនអាចធ្វើអ្វីមួយដោយធ្វេស​ប្រហែសបាន។ ជាក់ស្ដែងដូចដែលយើងបានឃើញនាពេលបច្ចុប្បន្ននេះ ប្រសិនបើតារាខេប៉ុបណាម្នាក់ក្លាហានហ៊ានទទួលស្គាល់ព័ត៌មានមានស្នេហា ច្បាស់ណាស់ពួកគេមិនអាចគេចផុតពីការដាក់សម្ពាធពីអ្នកគាំទ្រនោះទេ រហូតធ្វើឱ្យសិល្បករខ្លះត្រូវប្រកាសបែកគ្នាភ្លាមៗ ឬឈានដល់ការប៉ះពាល់ដល់ផ្លូវចិត្តទៀតផង។ ជាពិសេសពួកគេនឹងដើរចេញពីតារាដែលខ្លួនធ្លាប់គាំទ្រដោយមិនស្ដាយស្រណោះអ្វីបន្តិចឡើយ។

៣. រឿងអាស្រូវបំផ្លាញកេរ្ដិ៍ឈ្មោះសិល្បករ

សម្រាប់ជីវិតរបស់តារាខេប៉ុប កិត្តិយស និងកេរ្ដិ៍ឈ្មោះគឺពិតសំខាន់ខ្លាំងជាងអ្វីទាំងអស់​​។ ជាក់ស្ដែងមិនចាំបាច់ដល់ការប្រកាសទទួលស្គាល់ព័ត៌មានស្នេហា ត្រឹមតែពាក្យចចាមអារ៉ាមមានស្នេហាក៏អាចធ្វើឱ្យពួកគេប្រឈមនឹងការរិះគន់ពីសំណាក់អ្នកគាំទ្រទៅហើយ។ មួយវិញទៀតអាចនិយាយថាក្ដីស្រឡាញ់ដែលអ្នកគាំទ្រមានចំពោះអាយដលគឺលើសពីអ្នកគាំទ្រ និងសិល្បករ ដូច្នេះវាជារឿងដែលធ្វើឱ្យពួកគេទទួលយកមិនបានរហូតដល់បោះបង់ការគាំទ្រចោលផងដែរ។ មិនត្រឹមប៉ុណ្ណេះ នៅក្នុងឧស្សាហកម្មកម្សាន្ដខេប៉ុបនៅពេលដែលសិល្បករណាដែលមានពាក្យចចាមអារ៉ាមមានទំនាក់ទំនងត្រូវបានចាត់ទុករឿងអាស្រូវមួយ ថែមទាំងអាចនឹងត្រូវបានអ្នកគាំទ្រជ្រុលនិយមមួយចំនួនវាយប្រហារគ្រប់រូបភាពទៀតផង។ រាល់ការវាយប្រហាររបស់អ្នកគាំទ្រគឺប្រៀបដូចជាអាវុធដ៏សាហាវមួយដើម្បីបំផ្លាញក្ដីស្រមៃរបស់សិល្បករម្នាក់ៗបានយ៉ាងងាយស្រួល។

៤. ក្រុមហ៊ុនបាត់ចង់ប្រាក់ចំណូល

ពាក្យចចាមអារ៉ាមស្នេហាមិនត្រឹមតែអាចធ្វើឱ្យសិល្បករបាត់បង់កេរ្ដិ៍ឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យក្រុមហ៊ុនបាត់បង់ប្រាក់ចំណូលមួយភាគធំផងដែរ។ មូលហេតុនោះគឺដោយសារតែក្រុមហ៊ុននីមួយៗបានចំណាយប្រាក់យ៉ាងច្រើនក្នុងការបណ្ដុះបណ្ដាលមនុស្សម្នាក់ៗឱ្យក្លាយជាតារាខេប៉ុបជាផ្លូវការ។ ដូច្នេះប្រសិនបើពួកគេមានព័ត៌មានចចាមអារ៉ាម ច្បាស់ណាស់នឹងបាត់បង់ប្រជាប្រិយភាព និងអ្នកគាំទ្រដែលជាប្រភពធំបំផុតនៃប្រាក់ចំណូល។

៥. អាចប៉ះពាល់ដល់ផ្លូវចិត្តរបស់សិល្បករ

ជាការពិតចំណុចចុងក្រោយនេះគឺជាអ្វីដែលក្រុមហ៊ុនរបស់ខេប៉ុបខ្លាចរអាខ្លាំងបំផុត។ ប្រសិនបើគេបណ្ដោយឱ្យសិល្បករមានស្នេហា នោះអាចនឹងមានជាច្រើនកើតឡើងដោយនឹកស្មានមិនដល់។ ជាក់ស្ដែងប្រសិនបើអ្នកទាំងពីរមានរឿងអ្វីមួយកើតឡើងដោយឥតព្រាងទុកដូចជាទំនាក់ទំនងរាងកាយ ឬជម្លោះផ្ទាល់ខ្លួនកំលុងពេលទាក់ទងគ្នា វាអាចប៉ះពាល់ផ្លូវចិត្តបានយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះវាជារឿងគួរឱ្យខ្លាចបំផុតសម្រាប់ក្រុមហ៊ុន ប្រសិនបើសិល្បកររបស់ពួកគេរងសម្ពាធផ្លូវចិត្តខ្លាំងពេករហូតដល់គិតខុសជ្រើសរើសវិធីណាមួយមានគ្រោះថ្នាក់ដើម្បីបញ្ចប់បញ្ហា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *