៥ ក្រុមចម្រៀងនារីខេប៉ុប ដែលប្រកាសរំសាយភ្លាម អ្នកគាំទ្រស្ដាយស្រណោះគ្រប់ៗគ្នា

អ្វីដែលអ្នកគាំទ្រខេប៉ុបភ័យខ្លាចបំផុតនោះគឺនៅពេលដែលក្រុមចម្រៀងដែលខ្លួនចូលចិត្តស្រាប់តែលែងមានសកម្មភាព និងប្រកាសបំបែកក្រុម។ មែនទែនទៅ ក្រុមចម្រៀងនារីខេប៉ុប  ៥ ក្រុមនេះគ្រាន់តែប្រកាសបែកក្រុមភ្លាម ធ្វើឱ្យអ្នកគាំទ្រស្ដាយគ្រប់ៗគ្នា៖

១.Wonder Girls

ក្រុមចម្រៀងនារីមួយនេះចេញច្រៀងបានរយៈពេល ១០ ឆ្នាំគត់ក្រោមផលិតកម្ម JYP។ ផ្ដើមចេញពីសមាជិកចំនួន ៥ នាក់ Sunye, Sohee, Hyuna, Sunmi និង Yeeun ប៉ុន្ដែដោយសារ Hyuna មានបញ្ហាសុខភាពនាងក៏សម្រេចចិត្តចេញពីក្រុមក្រោយចេញច្រៀងមិនបានប៉ុន្មាន។ ក្រុមចម្រៀងនារីមួយនេះ បានប្រកាសរំសាយក្រុមចោលក្នុងឆ្នាំ ២០១៧។ បទល្បីៗខ្លាំងរបស់ក្រុមចម្រៀង Wonder Girls មានដូចជា “So Hot”, “Nobody” និង “Why So Lonely”។

២.2NE1

ក្រុមចម្រៀងនារី 2NE1 ស្ថិតក្រោមផលិតកម្ម YG និងជាក្រុមចម្រៀងនារីល្បីខ្លាំងមួយកំឡុងឆ្នាំ ២០០៩។ 2NE1 បានកសាងកេរ្ដិ៍ឈ្មោះរបស់ខ្លួនជុំវិញពិភពលោក និងត្រូវគេចាត់ទុកជាក្រុមនារីមានឥទ្ធិពលខ្លាំងមួយអមជាមួយបទចម្រៀងមានគុណភាព។ សមាជិកទាំង ៤ រួមមាន CL, Minzy, Park Bom និង Sandara Park សុទ្ធតែមានសមត្ថភាពប្លែកៗ ពីគ្នា និងភាពទាក់ទាញរៀងៗខ្លួន។ YG បានប្រកាសរំសាយក្រុម 2NE1 ចោលក្នុងឆ្នាំ ២០១៦ ដែលដំណឹងនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនគាំងនិយាយអ្វីមិនចេញតែម្ដង។

៣.4Minute

4Minute ស្ថិតក្រោមផលិតកម្ម Cube និងជាក្រុមចម្រៀងនារីល្បីខ្លាំងមួយកំឡុងឆ្នាំ ២០០៩។ បទចម្រៀងល្បីៗ របស់ 4Minute មានដូចជា “Hot Issut”, “Huh”, “What’s Your Name?” និង “Crazy” ជាដើម។ ក្រុមចម្រៀងមួយនេះប្រកាសរំសាយក្រុមក្នុងឆ្នាំ ២០១៦ ក្រោយពីសមាជិកម្នាក់ៗ មានគោលបំណងផ្សេងៗគ្នា និងសម្រេចមិនបន្ដកុងត្រា។

៤.Sistar

ក្រុមចម្រៀង Sistar ចេញច្រៀងជាផ្លូវការក្នុងឆ្នាំ ២០១០ ក្រោមផលិតកម្ម Starship។ Sistar ចាប់ផ្ដើមទទួលបានប្រជាប្រិយខ្លាំងក្នុងឆ្នាំ ២០១២ ក្រោយចេញបទចម្រៀង “Alone” និងជាបទជាបន្ដបន្ទាប់ដូចជា “Touch My Body”, “Give It To Me” និង “Loving You” សុទ្ធតែទទួលបានការគាំទ្រ។ នៅឆ្នាំ ២០១៧ ក្រុមចម្រៀង Sistar បានប្រកាសជាផ្លូវការ ដំណឹងនេះពិតជាធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលព្រោះក្រុមចម្រៀងមួយនេះនៅតែមានភាពល្បីល្បាញ។ ប៉ុន្ដែយ៉ាងណាវាជាការសម្រេចចិត្តរបស់សមាជិកទាំងអស់គ្នា។

៥.Miss A

Miss A ចេញច្រៀងជាផ្លូវការនៅក្នុងឆ្នាំ ២០១០ ក្រោមផលិតកម្ម​ JYP និងទទួលបានការគាំទ្រយ៉ាងខ្លាំង។ បទចម្រៀងដែលពេញនិយមបំផុតរបស់ក្រុមចម្រៀងមួយនេះគឺ “Bad Girl Good Girl” និង “Good Bye Baby”។ នៅឆ្នាំ ២០១៧ ក្រុមចម្រៀងនេះក៏ប្រកាសរំសាយក្រុមជាផ្លូវការដោយសមាជិក ២ រូប Jia និង Min សម្រេចចិត្តចាកចេញពីផលិតកម្ម។ រី​ឯ Suzy និង Fei នៅបន្ដកុងត្រា និងចាកចេញនៅក្នុងឆ្នាំ ២០១៨ និង ២០១៩។

ជាក់ស្ដែងក្រុមចម្រៀងទាំងនេះត្រូវបានគេចាត់ទុកជាក្រុមនារីខេប៉ុបដែលល្អបំផុតមួយកំឡុងឆ្នាំ ២០០៩-២០១០ ហើយនៅពេលដែលប្រកាសរំសាយក្រុមធ្វើឱ្យអ្នកគាំទ្រជាច្រើនទឹកភ្នែកតែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត