មិនខុសពីសិល្បករ-សិល្បការិនីផ្សេងៗ អធិរាជសម្លេងស្អក លោក ហួរ ឡាវី មានកិត្តិយសទទួលបានគ្រឿងឥស្សរិយយសមេដាយ មុនីសារាភ័ណ្ឌ ថ្នាក់ ធិបឌិន ក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ នេះគឺជាលើកទី១ ដែលម្ចាស់បទ «អាណែតមាសបង» ទទួលបានមេដាយនេះ បន្ទាប់ពីចូលបម្រើវិថីសិល្បៈអស់រយៈពេលប្រមាណ ៤៥ឆ្នាំ ពោលគឺចាប់ចូលប្រឡូកសិល្បៈតាំងពី ៧៩ មក។ នេះបើយោងតាមការបង្ហោះរបស់ តារាសម្ដែង និងជាតារាបង្ហាញម៉ូដ នៅ សូនីតា នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។
តារាសម្ដែង និងជាតារាបង្ហាញម៉ូដ នៅ សូនីតា បានរៀបរាប់ឡើងថា «គាត់បានយកកាតហើយមកប្រាប់ខ្ញុំថា ក្មួយអើយខ្ញុំចូលប្រឡូកសិល្បៈតាំងពី79 លើកទី1ហើយដែលលោកទើបបានមេដាយនេះ ស្នាមសើចលាយឡំទឹកភ្នែករលីងរលោង. ចូលរួមអបអរចំពោះលោកអ៊ុំ ហួរ ឡាវី»។ អធិរាជសម្លេងស្អក ហួរ ឡាវី មើលទៅពិតជារំភើបខ្លាំង ញញឹមបិទមាត់មិនជិតឡើយ នាឱកាសទទួលបានមេដាយលើកដំបូងនេះ។

ក្នុងនោះផងដែរ តារាចម្រៀង វី ឌីណែត កូនស្រីពៅរបស់លោក ក៏ទទួលកិត្តិយសទទួលបានគ្រឿងឥស្សរិយយសមេដាយ មុនីសារាភ័ណ្ឌ ថ្នាក់ ធិបឌិន ដូចគ្នា ៕

























Account
Security
Favourite Content