តារាចម្រៀងស្រីល្បី ៣ រូបនេះ កំពុងជួបប្រទះបញ្ហាបំពង់ក

រយៈពេលចុងក្រោយនេះ គេបានប្រទះឃើញតារាចម្រៀងល្បីៗមួយចំនួនចេញមកបញ្ជាក់ពីស្ថានភាពសុខភាពរបស់ពួកគេ ហើយក្នុងចំណោមនោះ គេសង្គេតឃើញតារាចម្រៀងស្រី ៣ រូប ក្លាហានចេញមុខប្រកាសប្រាប់ឱ្យមហាជនដឹងថា ពួកគេមានបញ្ហាបំពង់ក ជាហេតុធ្វើពួកគេមានផលវិបាកក្នុងអាជីពជាអ្នកចម្រៀង។ តារាចម្រៀងស្រីល្បីៗ ៣រូប ជួបប្រទះបញ្ហាបំពង់កដូចគ្នានោះ រួមមាន៖ 

តារាចម្រៀង វី ឌីណែត៖ កូនស្រី​តារាចម្រៀងជើងចាស់ដែលមានសំឡេងស្អក លោក ហួរ ឡាវី ធ្លាប់ប្រកាសឱ្យដឹងកាលពីដើមឆ្នាំ ២០២០ ថា នាងមានជំងឺពកក ត្រូវឱ្យនាងលេបថ្នាំអស់​១ជី​វិត។ អំឡុងពេលនោះថែមទាំងប្រកាសចង់បញ្ចប់អាជីពសិល្បៈទៀតផង តែក្រោយមកនាងក៏ប្រកាសវិញថានាងនៅបន្តច្រៀងវិញ គ្រាន់តែត្រូវលេបថ្នាំរហូត​តែប៉ុណ្ណោះ។

តារាចម្រៀង សួស វីសា៖ ភរិយាលោក ថមមី បានបាត់មុខពីវិស័យចម្រៀង និងខកខានឡើងចម្រៀងតាមឆាកតន្រ្តីប្រមាណជិត២ឆ្នាំ ដោយសារនាងជំងឺ​រលាកបំពង់កធ្ងន់ធ្ង​រ។ ប៉ុន្តែ វីសា បានសម្រេចចិត្តចេញទៅព្យាបាលនៅប្រទេសថៃ ដោយនាងបានធ្វើដំណើរទៅព្យាបាលញឹកញាប់តាមវេជ្ជបញ្ហារបស់គ្រូពេទ្យនៅទីនោះ។ ក្រោយជំងឺធូរស្រាល​ម្ចាស់​បទ “កុំធ្វើ​ជា​យំ​ជំនួសអូន” បានចាប់ម៉ៃក្រូហ្វូនឡើងស្រែកច្រៀងលើឆាកតន្រ្តីវិញ ​អំឡុងចុងឆ្នាំ ២០២២ និងបន្តឡើងច្រៀងវិញរហូតដល់ពេលនេះ។ ឆាប់ៗនេះ ហ្វេនក៏នឹងបានឃើញស្នាដៃបទចម្រៀងថ្មីរបស់នាងនៅផលិតកម្ម រស្មីហង្សមាស ផងដែរ។

តារាចម្រៀង មាស សុខសោភា៖ អតីតតារាចម្រៀងប្រចាំផលិតកម្ម រាម មាស សុខសោភា ទើបប្រកាសប្រាប់ឱ្យមហាជនដឹងលើឆាកការប្រគំតន្ត្រី នៅអំឡុងដើមខែមីនា ថា នាងមានបញ្ហា​ផ្នែកបំពង់កធ្ងន់ធ្ងរ (សំឡេង) រហូតមិនដឹងថាអាចនៅបន្តច្រៀងបានទៀតឬយ៉ាងណានោះទេ។ ការប្រកាសឱ្យដឹងពីស្ថានភាពជំងឺនេះ គឺមិនយូរប៉ុន្មានក្រោយពេលនាងប្រាប់ឱ្យដឹងរឿងចប់កុងត្រជាមួយ រាម ហើយងាកមកបើកក្រុមហ៊ុនលក់ឡេ កាលពីចុងខែកុម្ភៈ កន្លងទៅ។

ទោះជាយ៉ាងនេះក្តី តែតារាស្រីរូបនេះបានប្រាប់ឱ្យដឹងថា នាងមានគម្រោងបញ្ចេញបទចម្រៀងថ្មីៗជាលក្ខណៈអាល់ប៊ុមនៅ ផលិតកម្មផ្ទាល់ខ្លួន Camtrax Music តែមិនបានកំណត់ពេលវេលាជាក់លាក់នៃការទម្លាក់បទចម្រៀងនោះទេ ទើបមានការសន្និដ្ឋានថា បញ្ហាជំងឺផ្នែកបំពង់កធ្ងន់ធ្ងរនេះ ធ្វើឱ្យអាជីពចម្រៀងរបស់នាងមានការរាំងស្ទះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។