មិនឲ្យអ្នកគាំទ្រខកចិត្ដ! សមាជិកក្រុម 2NE1 ហ្វឹកហាត់មួយថ្ងៃជាង ៧ ម៉ោង សម្រាប់ការប្រគំតន្ដ្រីទេសចរណ៍របស់ខ្លួន

សមាជិកក្រុម 2NE1 គឺតារាស្រី Sandara Park បានទម្លាយពីអារម្មណ៍ពិតរបស់ខ្លួន ក្រោយក្រុមចម្រៀង 2NE1 មានឱកាសបានត្រឡប់មកជួបជុំធ្វើការប្រគំតន្ដ្រីរួមគ្នា​ម្ដងទៀត។

ថ្មីៗនេះ Sandara Park បានចូលរួមក្នុងកម្មវិធី “Cultwo Show” និងបាននិយាយពី ការជួបជុំរបស់ក្រុម 2NE1ជាផ្លូវការម្ដងទៀត។ នាងបានលើកឡើងថា៖ នាងពិតជាមានអារម្មណ៍រំភើប និងរីករាយខ្លាំង ដែលអាចប្រកាសពីដំណឹងល្អជូនមហាជន និងអ្នកគាំទ្រ។ នាងបានរង់ចាំពេលវេលានេះអស់រយៈពេល ៨ ឆ្នាំមកហើយ។

តារាស្រីរូបនេះ បាននិយាយទាំងរំជួលចិត្ដថា៖ បន្ទាប់ពីដំណឹងជួបជុំគ្នាម្ដងទៀតរបស់ក្រុម 2NE1 ត្រូវបានប្រកាស នាងទទួលបានការលើកទឹកចិត្ដ និងគាំទ្រ ពីមនុស្សជុំវិញជាច្រើន។ វាពិតជាធ្វើឲ្យនាងមានអារម្មណ៍រំភើបចិត្ដខ្លាំង។

នាងបន្ដថា៖ វាហាក់ដូចជាក្ដីសុបិនមួយ និងជាសុបិនដ៏អស្ចារ្យមួយផងដែរ។ នាងពិតជាមានការនឿយហត់សម្រាប់ការហ្វឹកហាត់ ប៉ុន្ដែនាងពិតជាសប្បាយចិត្ដដូចគ្នា សមាជិកទាំងអស់ពិតជាខិតខំប្រឹងប្រែងខ្លាំង។

Sandara បានបន្ថែមថា៖ សមាជិកម្នាក់ៗ សម្រេចផ្អាកសកម្មភាពទោលរបស់ខ្លួនសិន ដើម្បីមកផ្ដោតលើការប្រគំតន្ដ្រីរបស់ 2NE1។ សមាជិកម្នាក់ៗ ក៏បានហ្វឹកហាត់យ៉ាងយកចិត្ដទុកដាក់ ដោយមួយថ្ងៃ រាំ​រហូតដល់ទៅ ៧ ម៉ោង។ ពួកយើងមិនខ្លាចហត់នឿយទេ ព្រោះវាជាពេលវេលាដ៏មានតម្លៃមួយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៤ កន្លងទៅ លោក Yang HyunSuk  បានប្រកាសផ្លូវការពីគម្រោង 2NE1។ ក្រុមនារីជំនាន់ទី ២ មួយនេះ​នឹងធ្វើការប្រគំតន្ដ្រីទេសចរណ៍ចាប់ពីខែ តុលា ឆ្នាំ ២០២៤ រហូតដល់ពាក់កណ្ដាលឆ្នាំ ២០២៥ ខាងមុខ។ ដំណឹងនេះ ធ្វើឲ្យមហាជន និងអ្នកគាំទ្រខេប៉ុបជាច្រើនមានអារម្មណ៍រំភើប និងសប្បាយរីករាយខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា