កាលពីថ្មីៗ នេះ អ្នកកាសែតដ៏ឆ្នើមប្រចាំប្រទេសកូរ៉េលោក Ahn Juin Youg បានទម្លាយពីតម្លៃខ្លួនរបស់តារាសម្ដែងកូរ៉េដែលមានតម្លៃខ្លួនថ្លៃដាច់គេនៅដើមឆ្នាំ ២០២៣។ ក្នុងនោះតារាលំដាប់ជួរមុខជាច្រើនបានស្ថិតក្នុងបញ្ជីដូចជាតារាប្រុស Song JoongKi , Lee JongSuk និង Lee Minho ជាដើម។ តារាប្រុសទាំងនេះអាចរកបានប្រមាណ ២៤ ម៉ឺនដុល្លារក្នុងមួយភាគ។
សម្រាប់តារាប្រុសដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតគឺតារាប្រុស Kim SooHyun ដោយលោកអាចរកបានចន្លោះពី ២៦ ម៉ឺនដុល្លារអាមេរិកទៅ ២៨ ម៉ឺនដុល្លារអាមេរិក។ ក្រឡេកមកមើលតារាប្រុស Lee JungJae តួប្រុសក្នុងរឿង Squid Game ធ្លាប់មានព័ត៌មានរាយការណ៍ថាលោកអាចរកបានប្រមាណ ៧០ ម៉ឺនដុល្លារក្នុងមួយភាគសម្រាប់ Squid Game វគ្គ ២ ប៉ុន្ដែក្រោយមកក៏មានព័ត៌មានជាច្រើនបានលើកឡើងថាវាមិនមែនជាការពិតឡើយ។ រហូតមកដល់ពេលនេះ តម្លៃខ្លួនរបស់តារាប្រុសនៅតែមិនទាន់មានរបាយការណ៍ច្បាស់លាស់ថាលោកទទួលបានប៉ុន្មានឡើយ។

បើក្រឡេកទៅមើលតារាស្រីដែលមានតម្លៃខ្លួនខ្ពស់ជាងគេនៅដើមឆ្នាំ ២០២៣ គឺគ្មាននរណាក្រៅពីតារាស្រី Song HyeKyo ឡើយ។ ប្រជាប្រិយរបស់នាងកាន់តែឡើងឥតឈប់ក្រោយបង្ហាញខ្លួនក្នុងរឿងភាគ “The Glory”។ ដោយនាងអាចរកបានប្រមាណច្រើនជាង ១៦ ម៉ឺនដុល្លារក្នុងមួយភាគត្រឹមពាក់កណ្ដាលខែ មករា ឆ្នាំ ២០២៣ តម្លៃខ្លួនរបស់នាងត្រូវបានប៉ាន់ប្រមាណថានឹងបន្ដឡើងខ្ពស់ជាងនេះទៀត ក្រោយ “The Glory” វគ្គ ២ ចេញផ្សាយជាផ្លូវការ៕

























































Account
Security
Favourite Content