យោងតាមប្រភពព័ត៌មានកូរ៉េល្បី YTN បានឱ្យដឹងថា ព្រះនាងតូច នរោត្ដម ជេនណា អាចនឹងក្លាយជាតារាខេប៉ុបដំបូងដែលមានឈាមជ័រសែរាជវង្ស។
សារព័ត៌មានកូរ៉េ YTN បានឱ្យដឹងទៀតថា៖ ព្រះនាង ជេនណា ទ្រង់មានចំណាប់អារម្មណ៍ចង់ក្លាយជាតារាចម្រៀងមា្នក់ក្នុងប្រទេសកូរ៉េខាងត្បូង ខណៈចម្រៀងខេប៉ុបជាផ្នែកមួយធ្វើឱ្យទ្រង់មានចាប់អារម្មណ៍ខ្លាំងទៅលើការច្រៀង។


អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្នុងបទសម្ភាសន៍របស់អគ្គនាយកក្រុមហ៊ុនល្បីប្រចាំប្រទេសកូរ៉េខាងត្បូង លោកស្រី Na Yoon Jung កាលពីពេលថ្មីៗនេះ ក៏បានបង្ហាញពីចំណាប់អារម្មណ៍ចង់រួមសហការការងារជាមួយព្រះនាង ជេនណា ផងដែរ។ លោកស្រីបានលើកសរសើរដល់ ព្រះនាង ជេនណា ថា ទ្រង់ជាបុគ្គលដែលមានសមត្ថភាពពូកែម្នាក់។


យោងតាមប្រភពព័ត៌មានដដែលបានឱ្យដឹងថា ព្រះនាង ជេនណា បានចូលហ្វឹកហាត់នៅក្រោមផលិតកម្មមួយ ខណៈទ្រង់អាចនឹងបង្ហាញមុខក្នុងវិស័យខេប៉ុបក្នុងនាមជាតារាចម្រៀងនៅពេលខាងមុខ។


គួរបញ្ជាក់ថា មិនត្រឹមតែមានបំណងប្រាថ្នាចង់ក្លាយជាតារាខេប៉ុប ព្រះនាង ជេនណា ទ្រង់ក៏ជាអ្នកគាំទ្រក្រុមចម្រៀងខេប៉ុបម្នាក់ផងដែរ ថែមទាំងបានបង្ហោះច្រៀងចម្រៀង Cover និងរាំតាមបទចម្រៀងក្រុមខេប៉ុបល្បីៗជាច្រើនលើ channel យូធូបផ្លូវការរបស់ខ្លួនទៀតផង។ មកទល់បច្ចុប្បន្ន អ្នកចុចតាមដានលើយូធូបរបស់ព្រះនាង ជេនណា មានរហូតដល់ជាង ៨០ ម៉ឺននាក់៕























Account
Security
Favourite Content