១០ យ៉ាងជំរុញ នៀន នៀន ក្លាយជាបវរកញ្ញាភេទទី៣ កម្ពុជាដំបូងគេ ត្រៀមហោះទៅប្រកួតអន្តរជាតិឆ្លងទ្វីប

ពិតជាពិសេសខ្លាំងណាស់​ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន CIM សម្រេចចិត្តជ្រើសរើសម្ចាស់ជយលាភី Miss Queen Cambodia 2024 ដល់ទៅ ២ រូប ដោយជយលាភី Miss Queen Cambodia 2024 បានទៅលើ​ ហានី និង នៀន នៀន ជាម្ចាស់ជយលាភី Grand Winner Miss Queen Cambodia 2024 ហើយត្រូវបានតែងតាំងជា Miss Star Cambodia 2024 ដំបូងគេបង្អស់ត្រៀមហោះចេញទៅប្រកួតនៅប្រទេសប្រេស៊ីល នៃទ្វីបអាមេរិកខាងត្បូង។

ស្របពេលមហាជន និងបងប្អូនភេទទី៣ រួមទាំងហ្វេនៗអ្នកគាំទ្របវរកញ្ញាភេទទី៣ នៅកម្ពុជាកំពុងផ្តោតការចាប់អារម្មណ៍លើ នៀន នៀន ដែលជាស្ត្រីភេទទី៣កម្ពុជាដំបូងគេ ត្រៀមហោះឆ្លងទ្វីបទៅប្រកួតកម្មវិធីអន្តរជាតិដល់ប្រទេសប្រេស៊ីល។ លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិក្រុមហ៊ុម Cambodia International Models បានទម្លាយឱ្យដឹងពីចំណុចខ្លាំង ១០ យ៉ាងដែលជំរុញឱ្យនាងដណ្តើមបានជយលាភី Grand Winner Miss Queen Cambodia 2024 ក៏ដូចជាតំណែង Miss Star Cambodia 2024។

១. ចេះបត់បែន៖ នៀន នៀន ជាមនុស្សដែលចេះបត់បែនតាមកាលៈទេសៈ ងាយស្រួលសម្របខ្លួនចូលទៅក្នុងបរិបទថ្មី ឬកន្លែងថ្មីណាមួយ។

២. ប្តេជ្ញាចិត្តខ្ពស់៖ នាងជាមនុស្សដែលមាន​គោលជំហរ និងផែនការច្បាស់លាស់ក្នុងការធ្វើអ្វីមួយ។ បើដាក់ចិត្តធ្វើអ្វីហើយត្រូវធ្វើឱ្យសម្រេចក្តីស្រមៃនោះ។

៣. ភាពស្រស់ស្អាតពីខាងក្នុង និងក្រៅ៖ Miss Queen រតនៈគីរី ជាបវរកញ្ញាភេទទី៣ ស្រស់ស្អាតទាំងចិត្តគំនិត និងរូបរាងកាយ។ ទោះបីមនុស្សជាច្រើនប្រើប្រាស់ពាក្យ bully លើរូបនាងក៏នាងពេញចិត្តចំពោះភាពជាខ្លួន និងមិនខ្លាចក្នុងការបង្ហាញថា នាងមានសមត្ថភាពខ្ពស់ជាងកម្ពស់របស់នាងទៅទៀត។

៤. ស្រលាញ់ការងារសង្គម និងសកម្មភាពសប្បុរសធម៌៖ នៀន នៀន បានចូលរួមជួយការងារសង្គមជាច្រើនតាមលទ្ធភាពតាំងពីមិនទាន់ចូលរួមប្រកួតកម្មវិធី MQC 2024 មកម៉្លេះ ដោយបានបរិច្ចាគថវិកា សម្ភារៈ ថែមទាំងចុះទៅផ្ទាល់ដល់ទីតាំងដែលត្រូវការជំនួយទៀតផង។

៥. ភាពជឿជាក់លើខ្លួនឯង៖ ទោះត្រូវគេ bully ច្រើនលើកច្រើនសា​ ក៏ នៀន នៀន មិនបោះបង់ចោលខ្លួនឯង ផ្ទុយទៅវិញនាងយកសម្ដី bully ទាំងនោះជាកម្លាំងជំរុញចិត្តឱ្យខ្លួនឯងរឹតតែមានភាពរឹងមាំ។

៦. ការគិតទូលំទូលាយ និង ចូលចិត្តរៀនសូត្រអ្វីថ្មីៗ៖ បវរកញ្ញាភេទទី៣ រូបនេះ ជាមនុស្ស​ចូលចិត្តទទួលរៀនអ្វីថ្មីៗ ថែមទាំងចិត្តទូលាយក្នុងការទទួលយកមតិវិជ្ជមាន និងអវិជ្ជមានផ្សេងៗ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឯង។

៧. មិត្តភាព និងការចែករំលែក៖ នៀន នៀន ជាមនុស្សផ្តល់តម្លៃលើការរាប់អាន និងចូលចិត្តរាប់អានមនុស្សថ្មីៗ មានអ្វីតែងតែចែករំលែកគ្នាទៅវិញទៅមក រហូតបេក្ខភាពប្រកួត MQC 2024 នាំគ្នាសរសើរពីទឹកចិត្តនាងមិនដាច់ពីមាត់ ថែមទាំងបោះឆ្នោតឱ្យនាងឈ្នះពាន Miss Friendship ទៀតផង។ 

៨. ភាពម្ចាស់ការលើខ្លួនឯង៖ ម្ចាស់ជយលាភី Grand Winner Miss Queen Cambodia 2024 ជាមនុស្សមានភាពម្ចាស់ការលើខ្លួនឯង ស្រលាញ់ភាពត្រឹមត្រូវ មានជំហរក្នុងការសម្រេចចិត្តធ្វើអ្វីមួយដោយខ្លួនឯង។

៩. ការប្រើប្រាស់ជីវិតក្នុងសង្គម (Social life)៖ នៀន នៀន ​មានការរស់នៅល្អ មានប្រាស្រ័យទាក់ទងល្អជាមួយមនុស្សជុំវិញខ្លួន ទាំងក្នុង និងក្រៅ social media។

១០. សមត្ថភាព និងគំរូភាព៖ ជាបវរកញ្ញាភេទី៣ក៏ពិតមែន តែ នៀន នៀន មានចំណេះដឹងខ្ពស់ អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ ថែមទាំងមានភាពជាអ្នកដឹកនាំ ចេះគោរពស្រលាញ់ និងណែនាំមនុស្សជុំវិញខ្លួនឱ្យមានគំនិតវិជ្ជាមានក្នុងការរស់នៅប្រចាំថ្ងៃទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​