Cha Eun Woo ជាប់លេខ១ក្នុងបញ្ជីតារាប្រុសខេប៉ុបពេញនិយមបំផុតក្នុងចំណោមយុវវ័យនៅកូរ៉េខាងត្បូង

ថ្មីៗនេះ គេហទំព័រសហគមន៍អនឡាញក្នុងប្រទេសកូរ៉េខាងត្បូង បានស្ទង់មតិអំពីតារាប្រុស K-POP ដែលពេញនិយមបំផុតក្នុងចំណោមអ្នកគាំទ្រវ័យជំទង់ ដោយផ្អែកលើលក្ខខណ្ឌផ្សេងៗតាំងពីការមានសមត្ថភាពចម្រុះ កេរ្តិ៍ឈ្មោះល្អ រូបសម្រស់ និងបុគ្គលិកលក្ខណៈរួសរាយ ឬជាតារាល្បីមានស្នាដៃល្បីល្បាញ ដោយលទ្ធផល​បោះឆ្នោតបានចេញដូចខាងក្រោម៖

ចំណាត់ថ្នាក់ទី ១០៖ Jungkook ក្រុម BTS

ទោះ​បី​ជា​ចូល​បម្រើ​យោធា​មួយ​រយៈ​ធ្វើឱ្យការបង្ហាញមុខ​ធ្លាក់​ចុះ ប៉ុន្តែ​ប្រជាប្រិយភាព​របស់​កូនពៅ BTS ​មិន​ដែលថមថយ​ឡើយ ព្រោះថាមុននេះ Jungkook បានសាងកេរ្តិ៍ឈ្មោះជាច្រើន និងក្លាយជាទីពេញនិយមលើឆាកអន្តរជាតិ ជាមួយនឹងការចេញអាល់ប៊ុមទោលដំបូង GOLDEN ហើយក៏បានឈ្នះពានរង្វាន់ផ្សេងៗផងដែរ។

ចំណាត់ថ្នាក់ទី ៩៖ Han Yujin ក្រុម ZEROBASEONE

បច្ចុប្បន្នក្រុម ZEROBASEONE ឬ ZB1 ដែលជាក្រុមតារាជំនាន់ទី ៥ គឺជាក្រុមមួយទៀតដែលកំពុងតែមានប្រជាប្រិយភាពខ្លាំង ដែលធ្វើឱ្យ Han Yujin កាន់តែមានប្រជាប្រិយភាពខ្លាំងផងដែរ។

ចំណាត់ថ្នាក់ទី ៨៖ Wonwoo ក្រុម SEVENTEEN

បច្ចុប្បន្នកម្មវិធី NANA TOUR SEVENTEEN បច្ចុប្បន្នកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសកូរ៉េ និងក្រៅប្រទេសផងដែរ ដែលធ្វើឱ្យ Wonwoo សមាជិកក្រុម SEVENTEEN បានក្លាយជាទីពេញនិយមជាមួយនឹងអត្តចរិតបែបធម្មជាតិរបស់គេនៅពេលលេងជាមួយសមាជិកក្នុងក្រុម។

ចំណាត់ថ្នាក់ទី ៧៖ Yoon Jeonghan ក្រុម SEVENTEEN

សមាជិកម្នាក់ទៀតរបស់ SEVENTEEN គឺ Jeonghan ក៏បានទទួលការចាប់អារម្មណ៍ខ្លាំងដែរក្នុងកម្មវិធី NANA TOUR SEVENTEEN ចំពោះការបង្ហាញមុខមាត់ដោយគ្មាន makeup និងសម្រស់​ធម្មជាតិដែលទាក់ទាញឱ្យគ្រប់គ្នាមើលមិន​ធុញ​គ្រប់​វិនាទី។

ចំណាត់ថ្នាក់ទី ៦៖ V ក្រុម BTS

ចូល​បម្រើ​យោធាហើយតែ V ក៏បានបន្សល់ទុកការសម្តែងនៅក្នុង MV បទ “Love wins all” របស់ IU និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសម្តែងដ៏អស្ចារ្យរបស់គេ ខណៈមុននេះ​ក៏​បាន​ចេញ​អាល់​ប៊ុម​ទោល​មួយ​ដែរគឺ “Layover”។

ចំណាត់ថ្នាក់ទី ៥៖ Yeonjun ក្រុម TXT

Yeonjun បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកលេងអ៊ីនធឺណិតក្នុងការផ្សព្វផ្សាយបទ “Chasing That Feeling” របស់ TXT ដោយការតែងខ្លួនរបស់គេមានភាពទាក់ទាញខ្លាំង។ លើសពីនេះវីដេអូដែលគេ Cover បទ “Guilty” របស់ Taemin ក្រុម SHINee​ ក៏ទទួលបានការចាប់អារម្មណ៍ច្រើនដែរ។

ចំណាត់ថ្នាក់ទី ៤៖ Won Bin ក្រុម RIIZE

Won Bin មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ទាំងតាំងពី​មុន Debut និងក្រោយ Debut។ តាមរយៈរូបរាង និងទេពកោសល្យដ៏អស្ចារ្យរបស់ខ្លួន Won Bin បានក្លាយជាទីពេញនិយមក្នុងចំណោមយុវវ័យកូរ៉េ ជាពិសេសជាមួយនឹងម៉ូដសម្លៀកបំពាក់នៅព្រលានយន្តហោះ ក៏មានមនុស្សជាច្រើន លើកសរសើរជារឿយៗដែរ។

ចំណាត់ថ្នាក់ទី ៣៖ Soobin ក្រុម TXT

Soobin អ្នកដឹកនាំក្រុម TXT ទទួលបានការចាប់អារម្មណ៍តាមរយៈការផ្សព្វផ្សាយបទ “Chasing That Feeling” និងការងារសប្បុរសធម៌របស់គេ។ សារព័ត៌មានកូរ៉េបានរាយការណ៍ថា Soobin បានធ្វើបរិច្ចាគប្រាក់ផ្ទាល់ខ្លួនដល់មន្ទីរពេទ្យកុមារក្នុងទីក្រុងសេអ៊ូល ធ្វើឱ្យមនុស្សជាច្រើនកោតសរសើរចំពោះទង្វើរបស់គេដែលបានចែករំលែកដល់សហគមន៍។

ចំណាត់​ថ្នាក់​លេខ ២៖ Jaehyun ​ក្រុម NCT

អាចនិយាយបានថាខណៈពេលនេះ NCT មានការងារឥតឈប់ឈរ ជាពិសេសការប្រគំតន្ត្រីរបស់ក្រុមយូនីត NCT127 បានធ្វើឱ្យ Jaehyun ក្លាយជាសមាជិកដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងនៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន ឬសូម្បី​តែ​ការ​ផ្សព្វផ្សាយ​របស់​ក្រុម​ក៏រូបគេ​នៅ​តែទទួលបានការ​ពេញ​និយមជាខ្លាំង​ដែរ។

ចំណាត់ថ្នាក់លេខ ១៖ Cha Eun Woo ក្រុម ASTRO

ចាប់តាំងពីបង្ហាញខ្លួនជាមួយ ASTRO ក្នុងឆ្នាំ ២០១៦ Cha Eun Woo ទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមិនត្រឹមតែតាមរយៈបទចម្រៀងរបស់ក្រុមនោះទេ ប៉ុន្តែរូបគេក៏ទទួលបានប្រជាប្រិយភាពផងដែរសម្រាប់ការសម្ដែងក្នុងរឿងភាគ និងជាទូតផ្សព្វផ្សាយសម្រាប់ម៉ាកផ្សេងៗ។

យ៉ាងណាដែរ ក្នុងចំណោម ១០នាក់នេះ តើអ្នកណាខ្លះជាអាយដលរបស់ប្រិយមិត្ត?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la