អ្នកណាខ្លះ ក្នុងឱកាសភ្ជុំបិណ្ឌរវល់ខ្លាំងរហូតមិនមានពេលដើរលេង? ដូចប្រិយមិត្តធ្លាប់បានដឹងហើយថាបុណ្យភ្ជុំបិណ្ឌគឺជាបុណ្យប្រពៃណីជាតិដែលប្រជាពលរដ្ឋខ្មែរគ្រប់គ្រួសាររមែងនាំគ្នាវេចនំអន្សម ធ្វើម្ហូបអាហារសែនព្រេន និងរវល់តែយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្តគ្មានពេលសម្រាក។ កត្តាទាំងអស់នេះហើយដែលធ្វើឲ្យអ្នករវល់ខ្លាំង និងមិនមែនពេលវេលាសម្រាប់ដើរលេងជាមួយមិត្តភ័ក្ដិ ឬសង្សារ។ វាមិនមែនជាបញ្ហានោះទេ ដរាបណានៅតែមានថ្ងៃចុងសប្ដាហ៍ អ្នកនៅតែអាចបបួលមនុស្សពិសេសរបស់អ្នកដើរលេងបានគ្រប់ទីកន្លែង។