ស្វាមី Jiyeon ទម្លាយពីមូលហេតុស្រឡាញ់ភរិយាដកចិត្តមិនរួច

កាលពីដើមខែ មេសា ឆ្នាំ ២០២៣ លោក Hwang Jae Gyun ដែលជាកីឡាការបាល់គប់ដ៏ល្បី និងត្រូវជាស្វាមីរបស់តារាស្រី Jiyeon បានលើកឡើងក្នុងបទសម្ភាសន៍ក្នុងកម្មវិធី Kian84 ពីមូលហេតុដែលលោកស្រឡាញ់ភរិយារបស់ខ្លួន និងសម្រេចចិត្តរៀបការជាមួយនាង។

លេចដំណឹង លី តាវហួរ ជះប្រាក់ជិត ១៥ លានដុល្លារទិញផ្ទះជូនកាដូដល់កូនស្រី

តារាសម្ដែងហុងកុងល្បី លោក Andy Lau ឬ លី តាវហួរ បានឈរជើងក្នុងវិស័យសិល្បៈអស់រយៈពេលរាប់សិបឆ្នាំមកហើយ កេរ្ដិ៍ឈ្មោះរបស់លោកនៅតែមានភាពល្បីល្បាញមកដល់ពេលបច្ចុប្បន្ន។ បើ

ចម្រៀងចូលឆ្នាំខ្មែរ ៣បទ របស់ ថមមី ឮតែចំណងជើងក៏ដឹងថាសប្បាយខ្លាំង

តារាសម្តែង ថមមី ដែលមានឈ្មោះពិតថា ប៊ុនថុល ប៊ុនថង កំពុងមានប្រជាប្រិយខ្លាំង បន្ទាប់ពីលោកបង្កើតក្រុមសម្តែងបែបកំប្លែងប្លែកៗ ឈ្មោះថា «កាប៉ាកឡាក» ដែលភាគច្រើនក្រុមនេះនិយមតុបតែងខ្លួនប្លែកៗបែបកំប្លុកកំប្លែង…

មិនទាន់ចេញផ្លូវការផង! តែសមាជិករបស់ BABY MONSTER ២ រូបត្រូវគេចាប់អារម្មណ៍ខ្លាំងសរសើរថាដូច Jennie និង Lisa

BABY MONSTER ជាក្រុមចម្រៀងនារីថ្មីដែលផលិតកម្ម YG ត្រៀមបញ្ចេញជាផ្លូវការនៅពេលឆាប់ៗ ខាងមុខនេះ ដោយបច្ចុប្បន្នសមាជិកនីមួយៗ កំពុងបញ្ចេញសមត្ថភាពតាមរយៈវីដេអូប្រឡងប្រកួតប្រជែងគ្នា។

ឌីជេ ម៉ៃលី ចង់ឱ្យមានប្រកួតប្រជែងឌីជេក្នុងស្រុក ដើម្បីភាពរីកចម្រើនវិស័យឌីជេនៅកម្ពុជា

គេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យឌីជេនៅកម្ពុជាហាក់មានសន្ទុះខ្លាំងក្លាគួរឱ្យកត់សម្គាល់ ខណៈក្លឹបកម្សាន្តពេលរាត្រី ភោជនីយដ្ឋាន និងបៀហ្គាដិន កំពុងរីកដុះដាលដូចផ្សិតស្ទើរគ្រប់ទីកន្លែង…

បញ្ចេញអាល់ប៊ុមថ្មី Jisoo សរសើរ ROSÉ មិនដាច់ពីមាត់រឿងជួយជ្រោមជ្រែងខ្លាំង

មុននេះបន្ដិច សមាជិកកូនបងក្នុងក្រុមចម្រៀង BLACKPINK គឺ Jisoo បានបញ្ចេញចម្រៀងទោលរបស់ខ្លួនជាលើកដំបូងលើបណ្ដាញសង្គម Youtube។ បទចម្រៀងរបស់តារាស្រីវ័យ ២៨ ឆ្នាំរូបនេះមានចំណងជើងថា “Flower”។

ភ្លេចខ្លួន ១ ឆ្នាំបាត់! Son YeJin បង្ហោះរូបភាពផ្អែមល្ហែមជាមួយស្វាមីថ្ងៃគម្រប់ខួបរៀបការ

ធ្មេចបើកៗ នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៣ គូស្នេហ៍ល្បីល្បាញប្រចាំប្រទេសកូរ៉េខាងត្បូង HyunBin និង Son YeJin បានរៀបការអស់រយៈពេលមួយឆ្នាំហើយ។ ជាពិសេសពួកគេថែមទាំងទទួលបានចំណងដៃកូនប្រុសតូចដ៏គួរឱ្យស្រឡាញ់ម្នាក់ថែមទៀតផង។

ស្រីស្អាត សេង រដ្ឋា វិលប៉ះដៃគូចាស់សម្តែងស័ក្ដិសមបំផុត ក្នុងរឿងភាគបុរាណថ្មី!

គេនៅថា អតីតជយលាភី Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា បានបោះជំហានចូលវិស័យភាពយន្តដំបូងបង្អស់ក្នុងរឿងភាគបុរាណរបស់ប៉ុស្តិ៍ទូរទស្សន៍ភីអិនអិន គឺរឿង «បាបស្នេហ៍អតីត» ដោយ…

D&D រឿងបែបផ្សងព្រេងអភិនីរហាដកស្រង់ពីហ្គេមទសវត្សរ៍ឆ្នាំ ៩០ ចាប់ចាក់បញ្ចាំងហើយ!

«Dungeons & Dragons: Hornor Among Thieves» ដែលជាភាពយន្ត​ហូលីវូដ​ថ្មីរបស់ក្រុមហ៊ុន ​Paramount  បានធ្លាក់មកដល់ទីផ្សារកម្ពុជាហើយ ដោយចាក់បញ្ចាំង Pre-Screening ឱ្

ក្លាយជាឳពុកលើកដំបូង HuGe ទម្លាយពីអារម្មណ៍ពិតរំភើបចិត្តខ្លាំង​

កាលពីចុងខែ មករា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែងប្រុសចិនជើងចាស់ Hu Ge បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីរូបលោកប្រកាសថាខ្លួនបានរៀបការរួចទៅហើយ អ្វីដែលសំខាន់ទៀតនោះ លោកក៏បានក្លាយខ្លួនជាឳពុករបស់គេផងដែរ។ ដំណឹងនេះបានក្លាយជាប្រធានបទក្ដៅគគុកដោយសារតែតារាប្រុស Hu Ge មិនដែលប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនឡើយ ដែលធ្វើឱ្យគ្រប់គ្នាគិតថាលោកមិនទាន់រកបានគូស្នេហ៍យល់ចិត្ត។
ថ្មីៗ នេះ រូបលោកបានចូលរួមកម្មវិធី Child Health និងបានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនក្រោយក្លាយជាឳពុករបស់គេ។ លោកបានប្រាប់ថា៖ កូនស្រីតូចរបស់លោកទើបតែមានអាយុជាង ២ ខែ ប៉ុណ្ណោះ គេនៅតូចខ្លាំង។ នៅពេលដែលលើកបីម្ដងៗ កូនរបស់លោកដូចជាតៅហ៊ូតូចអ៊ីចឹង លោកមិនហ៊ានសូម្បីតែកម្រើកខ្លាំងខ្លាចធ្វើឱ្យកូនតូចឈឺ។
តារាប្រុសវ័យ ៤០ ឆ្នាំរូបនេះបន្ដថា៖ ដោយសារតែលោកមានការងារជាច្រើនត្រូវធ្វើដូច្នេះលោកមិនបាននៅគេងផ្ទះកំដរ ភរិយា និងកូនរាល់យប់ឡើយ។ ប៉ុន្ដែលោកតែងតែមានអារម្មណ៍រំភើបចិត្ត និងទឹកភ្នែករលីងរលោងនៅពេលដែលភរិយាផ្ញើរូបកូននៅពេលដែលគេងលក់។ នាងមើលទៅគួរឱ្យស្រឡាញ់ខ្លាំង និងមើលទៅដូចជាកូនទេពអប្សរតូចមួយអ៊ីចឹង។ លោកពិតជាសប្បាយរីករាយខ្លាំង។
គួរបញ្ជាក់ឱ្យដឹងដែរថា ភរិយារបស់តារាសម្ដែងប្រុស Hu Ge គឺ Huang Xining ដែលជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់លោកតែម្ដង ដោយនាងមានអាយុក្មេងជាងលោក ១១ ឆ្នាំ។ បើតាមអ្នកគាំទ្ររបស់ Hu Ge ផ្ទាល់លោក និងភរិយា អ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅខែ កញ្ញា ឆ្នាំ ២០២២៕