ប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល ១ ឆ្នាំមកនេះ ដែលអ្នកទាំងនោះបានចូលរួមយ៉ាងសកម្មគ្រប់សកម្មភាពដោយស្ម័គ្រចិត្ត ដើម្បីប្រយោជន៍រួមក្នុងវិស័យសិល្បៈវប្បធម៌។ ក្នុងជំនួបនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានមានប្រសាសន៍ថា៖ «រយៈពេលមួយឆ្នាំហើយ ដែលបងប្អូនសមាជិកសកម្ម ភាគច្រើនបានចូលរួមយ៉ាងសកម្មភាពជាមួយនឹងសមាគមសិល្បករខ្មែរ នៅក្នុងអាណត្តិទី៦ ដែលដឹកនាំដោយនាងខ្ញុំផ្ទាល់។ ថ្វីដ្បិតថា