ខ្ជិល​ទិញ​គេ ធ្វើ​ញ៉ាំ​ខ្លួន​ឯង​ក៏​បាន! វិធី​ធ្វើ​ការ៉េម​ចេក​នៅ​ផ្ទះ បែប​ឆ្ងាញ់​បំផុត

ប្រិយមិត្ត​ភាគច្រើន​ប្រហែល​ជា​ធ្លាប់​បាន​ញ៉ាំ​ការ៉េម​ចេក​ហើយ។ មិន​តែ​ប៉ុណ្ណោះ អ្នក​ខ្លះ​ថែម​ទាំង​ចូលចិត្ត​ញ៉ាំ​ខ្លាំង​ទៀត​ផង ដោយសារ​តែ​មាន​រសជាតិ​ផ្អែម​ត្រជាក់​ឆ្ងាញ់។ មែនទែន​ទៅ ការ៉េម​ចេក គឺ​ងាយ​ស្រួល​ធ្វើ​ណាស់ មិន​ចាំ​បាច់​ទាល់តែ​ទៅ​ទិញ​គេ​អ្នក​លក់​នោះ​ទេ ទំនេរ​អាច​សាកល្បង​ធ្វើ​ខ្លួនឯង​នៅ​ផ្ទះ​បាន។ ថ្ងៃនេះ អេតមីន នឹង​នាំ​​អ្នក​ទាំងអស់​គ្នា មក​​រៀន​ធ្វើ​ការ៉េម​ចេក អាច​ក្លាសេ​ទុក​ញ៉ាំ​បាន​ច្រើន​ថ្ងៃ។

គ្រឿងផ្សំ៖

-ចេក ៣ ឬ ៥ ផ្លែ

-ផ្លែ​មៀន ខ្វេះ​យក​គ្រាប់​ចេញ ១ ចាន

-ផ្លែខ្នុរ ចិត​ស្ដើងៗ ១ ចាន

-ប្រដាប់​សង្កត់​ចេក​ឲ្យ​សំប៉ែត (បើ​អត់​មាន​ប្រើ​ជ្រញ់​ជំនួស​ក៏​បាន)

-ខ្ទិះដូង ១ កំប៉ុង

-ទឹកដោះគោខាប់

-សណ្ដែក​ដី​កិន​ឲ្យ​ម៉ត់​បន្ដិច ១ កូនចាន

-ថង់​ច្រក​ការ៉េម

វិធី​ធ្វើ៖

បក​សំបក​ផ្លែ​ចេក​ចេញ​កាត់​ជា​កង់ៗ រួច​ដាក់​ចូល​ថង់​ស្អាត​សង្កត់​ឲ្យ​សំប៉ែត។ រួច​ដាក់​ចូល​ចាន​ជ្រៅ​មួយ បន្ទាប់​មក​ដាក់ ផ្លែ​មៀន និង​ផ្លែ​ខ្នុរ​ចូល។ បន្ទាប់​មក​ទៀត ចាក់​ខ្ទិះ​ដូង​ចូល និង​ទឹកដោះគោ​ខាប់ (ដាក់​តាម​ចំណូលចិត្ត បើ​ចូលចិត្ត​ផ្អែម​ដាក់​ច្រើន បើ​មិន​ចូលចិត្ត​ដាក់​តិច​បាន​ហើយ)។ រួច​ដាក់​សណ្ដែក​ដី​ចូល កូរ​ឲ្យ​សព្វ​ចូល​គ្នា ដួស​ដាក់​ថង់ យក​ទៅ​ក្លាសេ​ក្នុង​ទូ​ទឹកកក អាច​ញ៉ាំ​បាន ២ ទៅ ៣ ថ្ងៃ៕

អត្ថបទដោយ៖ ស្រីពេជ្រ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម