YangMi ប្រាប់លែងចង់មានស្នេហា ពេញចិត្តជីវិតនៅម្នាក់ឯងខ្លាំង

YangMi ជាតារាសម្ដែងល្បីឈ្មោះម្នាក់ក្នុងពិភពសិល្បៈចិន និងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរពីសំណាកអ្នកគាំទ្រនៅក្រៅប្រទេស ខណៈរឿងភាគរបស់នាងសុទ្ធតែមានគុណភាពត្រូវបានគេសរសើរ

គ្រាន់តែលេចដំណឹង BLACKPINK ត្រៀមបន្ដកុងត្រាថ្មីជាមួយ YG ហ្វេនផ្ទុះការវែកញែក

កាលពីមួយរយៈមុន មានលេចពាក្យចចាមអារ៉ាមជាច្រើនថាក្រុមចម្រៀងនារីល្បី BLACKPINK នឹងមិនបន្ដកុងត្រាជាមួយផលិតកម្ម YG ខណៈអាចនឹងបំបែកក្រុមទៀតផង។ ស្របពេលដែល

ស្វាមី Jiyeon ទម្លាយពីមូលហេតុស្រឡាញ់ភរិយាដកចិត្តមិនរួច

កាលពីដើមខែ មេសា ឆ្នាំ ២០២៣ លោក Hwang Jae Gyun ដែលជាកីឡាការបាល់គប់ដ៏ល្បី និងត្រូវជាស្វាមីរបស់តារាស្រី Jiyeon បានលើកឡើងក្នុងបទសម្ភាសន៍ក្នុងកម្មវិធី Kian84 ពីមូលហេតុដែលលោកស្រឡាញ់ភរិយារបស់ខ្លួន និងសម្រេចចិត្តរៀបការជាមួយនាង។

លេចដំណឹង លី តាវហួរ ជះប្រាក់ជិត ១៥ លានដុល្លារទិញផ្ទះជូនកាដូដល់កូនស្រី

តារាសម្ដែងហុងកុងល្បី លោក Andy Lau ឬ លី តាវហួរ បានឈរជើងក្នុងវិស័យសិល្បៈអស់រយៈពេលរាប់សិបឆ្នាំមកហើយ កេរ្ដិ៍ឈ្មោះរបស់លោកនៅតែមានភាពល្បីល្បាញមកដល់ពេលបច្ចុប្បន្ន។ បើ

មិនទាន់ចេញផ្លូវការផង! តែសមាជិករបស់ BABY MONSTER ២ រូបត្រូវគេចាប់អារម្មណ៍ខ្លាំងសរសើរថាដូច Jennie និង Lisa

BABY MONSTER ជាក្រុមចម្រៀងនារីថ្មីដែលផលិតកម្ម YG ត្រៀមបញ្ចេញជាផ្លូវការនៅពេលឆាប់ៗ ខាងមុខនេះ ដោយបច្ចុប្បន្នសមាជិកនីមួយៗ កំពុងបញ្ចេញសមត្ថភាពតាមរយៈវីដេអូប្រឡងប្រកួតប្រជែងគ្នា។

បញ្ចេញអាល់ប៊ុមថ្មី Jisoo សរសើរ ROSÉ មិនដាច់ពីមាត់រឿងជួយជ្រោមជ្រែងខ្លាំង

មុននេះបន្ដិច សមាជិកកូនបងក្នុងក្រុមចម្រៀង BLACKPINK គឺ Jisoo បានបញ្ចេញចម្រៀងទោលរបស់ខ្លួនជាលើកដំបូងលើបណ្ដាញសង្គម Youtube។ បទចម្រៀងរបស់តារាស្រីវ័យ ២៨ ឆ្នាំរូបនេះមានចំណងជើងថា “Flower”។

ភ្លេចខ្លួន ១ ឆ្នាំបាត់! Son YeJin បង្ហោះរូបភាពផ្អែមល្ហែមជាមួយស្វាមីថ្ងៃគម្រប់ខួបរៀបការ

ធ្មេចបើកៗ នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៣ គូស្នេហ៍ល្បីល្បាញប្រចាំប្រទេសកូរ៉េខាងត្បូង HyunBin និង Son YeJin បានរៀបការអស់រយៈពេលមួយឆ្នាំហើយ។ ជាពិសេសពួកគេថែមទាំងទទួលបានចំណងដៃកូនប្រុសតូចដ៏គួរឱ្យស្រឡាញ់ម្នាក់ថែមទៀតផង។

ក្លាយជាឳពុកលើកដំបូង HuGe ទម្លាយពីអារម្មណ៍ពិតរំភើបចិត្តខ្លាំង​

កាលពីចុងខែ មករា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែងប្រុសចិនជើងចាស់ Hu Ge បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីរូបលោកប្រកាសថាខ្លួនបានរៀបការរួចទៅហើយ អ្វីដែលសំខាន់ទៀតនោះ លោកក៏បានក្លាយខ្លួនជាឳពុករបស់គេផងដែរ។ ដំណឹងនេះបានក្លាយជាប្រធានបទក្ដៅគគុកដោយសារតែតារាប្រុស Hu Ge មិនដែលប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនឡើយ ដែលធ្វើឱ្យគ្រប់គ្នាគិតថាលោកមិនទាន់រកបានគូស្នេហ៍យល់ចិត្ត។
ថ្មីៗ នេះ រូបលោកបានចូលរួមកម្មវិធី Child Health និងបានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនក្រោយក្លាយជាឳពុករបស់គេ។ លោកបានប្រាប់ថា៖ កូនស្រីតូចរបស់លោកទើបតែមានអាយុជាង ២ ខែ ប៉ុណ្ណោះ គេនៅតូចខ្លាំង។ នៅពេលដែលលើកបីម្ដងៗ កូនរបស់លោកដូចជាតៅហ៊ូតូចអ៊ីចឹង លោកមិនហ៊ានសូម្បីតែកម្រើកខ្លាំងខ្លាចធ្វើឱ្យកូនតូចឈឺ។
តារាប្រុសវ័យ ៤០ ឆ្នាំរូបនេះបន្ដថា៖ ដោយសារតែលោកមានការងារជាច្រើនត្រូវធ្វើដូច្នេះលោកមិនបាននៅគេងផ្ទះកំដរ ភរិយា និងកូនរាល់យប់ឡើយ។ ប៉ុន្ដែលោកតែងតែមានអារម្មណ៍រំភើបចិត្ត និងទឹកភ្នែករលីងរលោងនៅពេលដែលភរិយាផ្ញើរូបកូននៅពេលដែលគេងលក់។ នាងមើលទៅគួរឱ្យស្រឡាញ់ខ្លាំង និងមើលទៅដូចជាកូនទេពអប្សរតូចមួយអ៊ីចឹង។ លោកពិតជាសប្បាយរីករាយខ្លាំង។
គួរបញ្ជាក់ឱ្យដឹងដែរថា ភរិយារបស់តារាសម្ដែងប្រុស Hu Ge គឺ Huang Xining ដែលជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់លោកតែម្ដង ដោយនាងមានអាយុក្មេងជាងលោក ១១ ឆ្នាំ។ បើតាមអ្នកគាំទ្ររបស់ Hu Ge ផ្ទាល់លោក និងភរិយា អ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅខែ កញ្ញា ឆ្នាំ ២០២២៕

ចាំអស់រាប់ឆ្នាំ! ឥឡូវ Park Hyunsik និង Park Boyoung ប៉ះគ្នាម្ដងទៀតសម្ដែងជាគូស្នេហ៍ផ្អែមល្ហែម

ពិតជាដំណឹងល្អសម្រាប់ក្រុមអ្នកគាំទ្ររបស់តារាសម្ដែង Park Boyoung និង Park Hyunsik ដោយសារតែអ្នកទាំងពីរនឹងត្រៀមប៉ះគ្នាសារជាថ្មីម្ដងទៀតក្នុងរឿងភាគ “Strong Woman Gang Nam Soon”។ នេះបើយោងតាមប្រភពព័ត៌មាន Soompi។

ទោះស្លៀកឈុតគេង មិនតុបតែងមុខ តែ​ Fan BingBing នៅស្អាតលេចធ្លោដដែល!​

ពិតណាស់ បើទោះជាធ្លាប់មានរឿងអាស្រូវ​គេចពន្ធ តែ Fan BingBing នៅ​តែត្រូវគេចាត់ទុកជាតារាស្រីមានភាពល្បីល្បាញម្នាក់ក្នុងប្រទេសចិន នាងក៏ត្រូវបានមហាជនជាច្រើនលើកឡើងថា