បាត់មុខជាង ៦ ខែក្រោយរឿងគេចពន្ធ ទីបំផុត DengLun ព្រមបង្ហាញមុខលើបណ្ដាញសង្គមហើយ

បើទោះជាជ្រុលខ្លួនធ្វើខុសគេចពន្ធ និងដាក់ចូលបញ្ជីខ្មៅអស់ឱកាសចូលមកសិល្បៈវិញក៏ពិតមែន ប៉ុន្ដែប្រជាប្រិយភាពរបស់តារាប្រុស DengLun នៅមិនទាន់សាបសូន្យនៅឡើយ ខណៈមានហ្វេនៗ ជាច្រើននៅតែបន្ដគាំទ្រ និងលើកទឹកចិត្តរូបលោកជារឿយៗ។

ដូចពេក! ក្រុមចម្រៀងវៀតណាមមួយត្រូវគេចោទថាចម្លងស្ទីល BLACKPINK

ថ្មីៗ នេះ ក្រុមចម្រៀងនារីវៀតណាម DREAMeR បានក្លាយជាប្រធានបទត្រូវគេលើកយកនិយាយក្នុងបណ្ដាញសង្គម ក្រោយស្ទីលតែងខ្លួននិងរូបថតអាល់ប៊ុមថ្មីសឹងតែដូច BLACKPINK ទាំងស្រុង។ ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនហាក់មិនសប្បាយចិត្តខ្លាំង និងសំណូមពរឱ្យផលិតកម្ម YG តាមដានពីរឿងមួយនេះផង។

មហាសេដ្ឋីហុងកុងម្នាក់ ប្រកាសផ្ដល់ប្រាក់ជិត ២ លានដុល្លារដល់អ្នករាំត្រូវ LED ធ្លាក់សង្កត់លើ

ហេតុការណ៍ធ្លាក់ LED ជិត ៦០០ គីឡូសង្កត់លើអ្នករាំងម្នាក់នៅការប្រគុំតន្រី្ដរបស់ក្រុមចម្រៀងបុរស Mirror កាលពីខែ កក្កដា កន្លងទៅនៅតែជាប្រធានបទត្រូវបានមហាជនលើកមកនិយាយ ដោយម្នាក់ៗ បង្ហាញក្ដីអាណិតអាសូរដល់ជនរងគ្រោះយ៉ាងខ្លាំង។

សល់ទ្រព្យរាប់សិបលាន តែតារាប្រុស Wong Cho Lam សម្រេចប្រគល់ឱ្យភរិយាទាំងអស់

ថ្មីនេះ តារាប្រុសល្បីហុងកុង Wong Cho Lam បានលើកឡើងថា សម្រេចប្រគល់ទ្រព្យសម្បត្ដិទាំងអស់របស់ខ្លួនទៅឱ្យភរិយាតារាស្រី Leanne Li និងកូនស្រីទាំងពីរ។ នេះបើយោងតាមប្រភពព័ត៌មាន Sohu ប្រទេសចិន។

ក្រោយ Li YiFeng ត្រូវឃាត់ខ្លួន Wang YiBo ប្រកាសប្ដឹងអ្នកផ្សាយព័ត៌មានមិនពិតពីខ្លួន

បន្ទាប់ពីតារាប្រុសល្បីប្រចាំប្រទេសចិន LiYiFeng ជាប់ពាក់ព័ន្ធនឹងរឿងជួញដូរផ្លូវភេទ និងរកសេវាកម្មផ្លូវភេទធ្វើឱ្យមហាជនជាច្រើនហាក់មានការខ្លាចរអាជាមួយតារាប្រុសផ្សេងៗទៀតក្នុងវិស័យសិល្បៈ។ ជាមួយគ្នាដែរ ក៏មានពាក្យចចាមអារ៉ាមជាបន្ដបន្ទាប់ថារឿងរ៉ាវទាំងនេះមិនទាន់ចប់ទេ ព្រោះនៅមានតារាប្រុសមួយចំនួនធំទៀតដែលធ្វើអំពើខុសច្បាប់ដូចតារាប្រុស LiYiFeng អ៊ីចឹង។

ដឹកនាំថតរឿងខ្លួនឯងម្ដង ZhangHan ត្រូវមហាជនប្រាប់ឱ្យឈប់ផលិតទៀត

ZhangHan ជាតារាសម្ដែងប្រុសដែលមានភាពល្បីល្បាញម្នាក់ក្នុងប្រទេសចិន ដោយធ្លាប់សម្ដែងជាមួយតារាស្រីៗ ដូចជា Zhao LiYing, Janine Chang, Zheng Shuang, Joe Chen និង Gulinazha ជាដើម។ មិនតែប៉ុណ្ណោះ រឿងភាគរបស់លោកនីមួយៗ ក៏សុទ្ធតែទទួលបានការគាំទ្រយ៉ាងច្រើន។

កំពុងល្បី! តួប្រុសរឿង “Squid Game” ត្រូវគេរិះគន់ខ្លាំងព្រោះធ្លាប់បំពានច្បាប់ច្រើនដង

បន្ទាប់ពីជោគជ័យក្នុងរឿងភាគល្បីរបស់ Netflix គឺ “Squid Game” ឈ្មោះរបស់តារាប្រុស Lee JungJae តែងត្រូវបានគេលើកយកមកនិយាយក្នុងបណ្ដាញសង្គម ខណៈរូបលោកបានឈ្នះពានរង្វាន់តូច ធំជាច្រើន។ ថ្មីៗ នេះថែមទាំងត្រូវបានគេរាយការណ៍ថានឹងត្រៀមបង្ហាញមុខជាតួឯកប្រុសក្នុងរឿងភាគហូលីវូដ Star Wars ទៀត។

ស្រឡាញ់ Jennie ពេក កីឡាការិនីកូរ៉េល្បីម្នាក់សុខចិត្តមិនយកសង្សារ

ថ្មីៗនេះ កីឡាការនីបាល់ទះជម្រើសជាតិដ៏ល្បីម្នាក់ប្រចាំប្រទេសកូរ៉េខាងត្បូងគឺ Kang SoHwee បានធ្វើឱ្យអ្នកលេងលើបណ្ដាញអ៊ីនធើណេតមានការភ្ញាក់ផ្អើលខ្លាំងក្រោយរូបនាងលើកឡើងក្នុងបទសម្ភាសន៍ថាខ្លួនសុខចិត្តមិនយកមិត្តប្រុសឱ្យតែបានជួប Jennie សមាជិកក្រុមនារី BLACKPINK។

កាន់តែពិបាក! តារាប្រុសចិនសម្រស់ស្អាតពេកត្រូវហាមមិនឱ្យសម្ដែងក្នុងរឿងទាំងអស់នេះឡើយ

ពីមួយថ្ងៃទៅមួយថ្ងៃពិភពសិល្បៈចិនកាន់តែមានភាពតឹងរឹងខ្លាំង ខណៈសមាគមន៍ទូរទស្សន៍វិទ្យុជាតិបន្ដចេញច្បាប់ផ្សេងៗ ដែលធ្វើឱ្យទាំងតារាសម្ដែង និងក្រុមហ៊ុនផលិតរឿងមានសម្ពាធកាន់តែខ្លាំងឡើង។

មិនដល់ ២ ឆ្នាំផង តារាចិនល្បីៗច្រើនរូប​ត្រូវ​ខ្ទាត​ចេញពីសិល្បៈព្រោះរឿងអាស្រូវ

រយៈពេលពីរឆ្នាំចុងក្រោយនេះអាចនិយាយបានថាជាពេលវេលាដ៏អាក្រក់ និងឈឺក្បាលបំផុតមួយសម្រាប់អ្នកគាំទ្ររឿងភាគចិន ជាពិសេសតារាចិនតែម្ដង ដោយសារតែតារាមួយចំនួនលង់ខ្លួនធ្វើខុសត្រូវបង្ខំចិត្តចេញពីសិល្បៈ។ គិតៗ ទៅតារាចិនប្រុស ស្រីមិនតិចនាក់ទេដែលត្រូវអស់ទាំងការងារ និងភាពល្បីល្បាញដែលខំសាងមករាប់ឆ្នាំព្រោះរឿងអាស្រូវ។