ជោគ​ជ័យ​កប់​ពពក​តែ​តារា​ល្បី​ទាំង​នេះ​សុទ្ធ​តែ​មាន​ទំនាក់ទំនង​ជូរចត់​ជាមួយ​ឪពុក​ម្ដាយ ដល់​ថ្នាក់​ឈប់​និយាយ​រក​គ្នា

តារា​ហូលីវូដ​ល្បីៗ​ជា​ច្រើន​បាន​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​ដោយ​ហេតុ​ផល​ជា​ច្រើន​រួម​ទាំង​អារម្មណ៍​ដែល​ត្រូវ​បាន​ក្បត់​ដោយ​ក្រុម​គ្រួសារ​របស់​គេ​ផង​ដែរ។​

​១. Selena Gomez

ការ​បែក​បាក់​រវាង​ selena និង​ម្ដាយ​របស់​នាង​បាន​កើត​ឡើង​បន្ទាប់​ពី​ម្ដាយ​នាង​បាន​សុំ​ឲ្យ​ម្ដាយ​​​ចាក​ចេញ​ពី​តំណែង​អ្នក​​គ្រប់​គ្រង​។​ Selena និង​ម្ដាយ​មិន​បាន​និយាយ​រក​គ្នា​អស់​រយៈ​ពេល​មួយ​ឆ្នាំ។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ម្ដាយ​របស់​ selena បាន​ហាម​មិន​ឲ្យ​នាង​និយាយ​ជា​មួយ​នឹង​ប្អូន​ស្រី​បង្កើត​ថែម​ទៀត​ផង។​ ក្នុង​ឆ្នាំ​២០១៧ គេ​បាន​ឃើញ​ម្ដាយ​កូន​ទាំង​ពីរ​ Follow គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​បណ្ដាញ​សង្គម។ អ្នក​ទាំង​ពីរ​អាច​នឹង​កំពុង​តែ​សាក​ទំនាក់​ទំនង​គ្នា​សា​ឡើង​វិញ​បន្តិច​ម្តងៗ។

២. Beyonce

ឪពុក​របស់​ Beyonce’ បាន​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​កូន​មក​រហូត។​ លោក​ Knowles បាន​ទទួល​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ នៅ​ពេល​ដែល​លោក​គ្រប់​គ្រង​ក្រុម​ Destiny’s Child។ យ៉ាង​ណា​មិញ​នេះ​គឺ​ជា​អ្វី​ដែល​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​ក្នុង​គ្រួសារ​តារា​ចម្រៀង​ដ៏​ល្បីល្បាញ​មួយ​នេះ។ ព័ត៌មាន​ជម្លោះ​រវាង​ឪពុក​កូន​ទាំង​ពីរ​នេះ​បាន​ធ្វើ​ឲ្យ​បណ្ដាញ​ផ្សព្វ​ផ្សាយ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​២០០៩។ នៅ​ឆ្នាំ​២០១១​តារា​ចម្រៀង​រូប​នេះ​បាន​បណ្ដេញ​ឪពុក​របស់​នាង​ចេញ​ពី​តំណែង​ជា​អ្នក​គ្រប់​គ្រង។ នៅ​តុលាការ​ឪពុក​របស់​តារា​ចម្រៀង​រូប​នេះ​បាន​រិះគន់​ក្រុមហ៊ុន​​កម្សាន្ត​ Live Nation ថា​បាន​ចុះ​ព័ត៌មាន​មិន​ពិត​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ឪពុក​កូន​គេ​ទាំង​ពីរ​ត្រូវ​ល្អក់កករ​នឹង​គ្នា។ ទោះយ៉ាងណា ទាំងBeyoncéនិង​ប្អូន​ស្រី​របស់​នាង Solange បាន​ជ្រើសរើស​មិន​និយាយ​ជាមួយ​ពុក​បង្កើត​របស់​ពួកគេ​ឡើយ។ អ្នក​ចម្រៀង​ទាំង​ពីរ​មិន​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ពិធី​មង្គលការ​របស់​ឪពុក​ក្នុងឆ្នាំ ២០១៣ ទេ។

៣. Meghan Markle

ទំនាក់​ទំនង​របស់​ តារា​សម្ដែង និង​អ្នក​ម្នាង​អង់គ្លេស​ Meghan Markle ជាមួយ​នឹង​ឪពុក​មាន​ភាព​តានតឹង​ ជា​យូរ​មក​ហើយ​​ចាប់​តាំង​ពី​ទ្រង់​បាន​រៀប​អភិសេក​រួច។ ជម្លោះ​រវាង​ឪពុក​កូន​ទាំង​ពីរ​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​មិន​ពេញ​ចិត្ត​រឿង​អាពាហ៍ពិពាហ៍​រវាង​កូន​ស្រី​នឹង​ព្រះ​អង្គ​ម្ចាស់​ Harry។

៤.Jennifer Aniston

តាំង​ពី​តូច​ដល់​ធំ​ទំនាក់​ទំនង​រវាង​ Jennifer Aniston និង​ម្ដាយ​មិន​សូវ​មាន​ភាព​រលូន​ប៉ុន្មាន​ទេ។ ដូច​ដែល​បាន​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​ហើយ​ស្ថាន​ភាព​រវាង​អ្នក​ទាំង​ពីរ​កាន់​តែ​តាន​តឹង​ឡើងៗ។ ដើម​ឡើយ​ម្ដាយ​របស់​តារា​សម្ដែង​ស្រី​រូប​នេះ​ក៏​បាន​សម្ដែង​ភាព​យន្ត​ជា​ច្រើន​មក​ដែរ​ដូច​ជា​រឿង​ The Beverly Hillbillies និង​រឿង​ The Wild Wild West ជាដើម។ តែ​នៅ​ពេល​ដែល​កូន​ស្រី​របស់​គាត់​ចេញ​សម្ដែង​គាត់​តែងតែ​ធ្វើ​ការ​រិះគន់​ទៅ​លើ​នាង​ជានិច្ច។

៥. Adele

យោង​តាម SCMP នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០២១នេះ លោក Mark Evans ដែល​ជា​ពុក​បង្កើត​របស់ តារា​ចម្រៀង Adele បាន​ទទួល​មរណភាព​បន្ទាប់ពី​បាន​ប្រយុទ្ធ​ជាមួយ​ជំងឺ​មហារីក​ពោះវៀន​អស់​រយៈពេល​ជា​យូរ​មក​ហើយ។ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំមក​ហើយ​ដែល​តារាចម្រៀង​រូបនេះ​មិន​បាន​ជួប​ឬ​និយាយ​ជាមួយ​លោកEvans ។

ទំនាក់ទំនង​ដែលមាន​បញ្ហា​របស់ Adeleជាមួយ​ឪពុក​របស់​នាង​​បាន​ចាប់​ផ្តើម​នៅ​ពេល​ដែល​គាត់​ចាកចេញ​ពី​ផ្ទះ។ នៅ​ពេល​នោះ Adele មាន​អាយុ​តែ ៣ ឆ្នាំ​ប៉ុណ្ណោះ។ នាង​ត្រូវ​បាន​ម្តាយ​ចិញ្ចឹម​តែ​ម្នាក់​ឯង។

បន្ទាប់​ពី Adele មាន​ភាព​ល្បីល្បាញ​លោក Evans បាន​ឆ្លៀត​ឱកាស​នោះ​និយាយ​ជាមួយ​សារព័ត៌មាន​ជា​ច្រើន​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​កូន​ស្រី​របស់​គាត់។ គាត់​បាន​ប្រាប់​កាសែត​អង់គ្លេស​មួយថា“ មាន​តែ​ព្រះ​ទេ​ដែល​ដឹង​ថា​លោក​មាន​ជីវិត​រស់​នៅ​បែប​ណា។ ​ជម្រើស​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​ធ្វើ​ដើម្បី​ Adele បាន​គឺ​ត្រូវ​ប្រាកដ​ថា​កូន​ស្រី​របស់​ខ្ញុំ​មិន​ឃើញ​ខ្ញុំ​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ទេ” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម