រឿង​ចម្លែក​​ ១០ ​យ៉ាង​​កើត​ឡើង​លើ​ពិភពលោក ​សូម្បី​អ្នក​វិទ្យាសាស្ត្រ​ក៏​រក​មូល​ហេតុ​ពិត​ប្រាកដ​មិន​ទាន់​ឃើញ

១. ផ្លូវ​ Bimini

នៅ​ក្នុង​សតវត្ស​ ១៩៣០​ Edgar Cayce ​ គ្រូ​ទាយ​ជន​ជាតិ​អាមេរិក​បាន​អះអាង​ថា​នៅ​ក្នុង​ឆ្នាំ​ ១៩៦៨​ ឬ ១៩៦៩​ នឹង​មាន​ ការ​រុក​រក​ឃើញ​បំណែក​ថ្ម​នៃ​ទី​ក្រុង​ដែល​បាន​សាប​សូន្យ​នៅ​ក្នុង​តំបន់​ Bimini ​ ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​បណ្ដុំ​កោះ​ បាហាម៉ាស់។

ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ដែល​នៅ​ក្នុង​ខែ​ កញ្ញា ឆ្នាំ​ ១៩៦៨​ បាន​មាន​ការ​រុក​រក​ឃើញ​បំណែក​ថ្ម​ភក់​ដែល​តម្រៀប​យ៉ាង​មាន​របៀប​​វែង​ប្រវែង​ ៧០០​ម៉ែត្រ​នៅ​បាត​សមុទ្រ​ភាគ​ខាង​ត្បូង​នៃ​ Bimini ទី​កន្លែង​មួយ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ ” ផ្លូវ​ប៊ីមីនី” ឬ ” កំពែង​ប៊ី​មី​នី” ។

. Andrew Corlssin អ្នក​ធ្វើ​ដំណើរ​ឆ្លង​ពេល​វេលា

ត្រឡប់​ទៅ​កាល​ពី​ឆ្នាំ​ ២០០៣​ FBI ​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​​មាន​ឈ្មោះ​ថា ​”Andrew Corlssin”​ពី​បទ​ កេង​ប្រវ័ញ្ច​ទី​ផ្សា​ហិរញ្ញ​វត្ថុ។ គេ​បាន​ប្រើ​ដើម​ទុន​ត្រឹម​តែ​ ៨០០ដុល្លារ​ តែ​បែរជា​រក​ចំណូល​បាន​​ជាង​៣៥០​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​មិន​ប៉ុន្មាន​សប្ដាហ៍។ រូប​គេ​បាន​ទិញ​ភាគ​ហ៊ុន​ដែល​មាន​ភាព​ប្រថុយ​ប្រថាន​ខ្ពស់​ចំនួន ១២៦​ក្បាល។ ច្បាស់​ណាស់​ថា​ប្រាកដ​ជា​មិន​មាន​នរណា​ម្នាក់​ អាច​ប៉ាន់​ស្មាន​ទីផ្សារ​ភាគ​ហ៊ុន​ត្រូវ​ទាំង​អស់​ ១២៦​ក្បាល​នោះ​ទេ លើក​លែង​តែ​អ្នក​មក​ពី​លោក​នៃ​អនាគត។

​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​គេ​បាន​និយាយ​ថា​ “គេ​ដឹង​ព័ត៌មាន​ទាំង​អស់​ពី​លោក​នៃ​ពេល​អនាគត​ពិត​មែន​ព្រោះ​គេ​ធ្វើ​ដំណើរ​មក​ពី​ ឆ្នាំ​ ២០១៣​ដោយ​ឧបករណ៍​បង្វិល​ពេល​វេលា។ មុន​ដំបូង​គេ​គ្រាន់​តែ​លេង​ភាគ​ហ៊ុន​តិច​តួច​ប៉ុណ្ណោះ​ តែ​ដោយ​សារ​ភាព​លោភលន់​ធ្វើ​ឲ្យ​គេ​ទិញ​ភាគ​ហ៊ុន​ថែម​ជា​រឿយៗ​រហូត​មាន​គេ​សង្ស័យ​ទើប​ត្រូវ​ចាប់​។ ក្រោយ​មក​មាន​អ្នក​បង់​ថ្លៃ​ផាក​ពិន័យ​ចំនួន ១លាន​ដុល្លារ​ដើម្បី​ធានា​ខ្លួន​គេ​ចេញ​ទៅ​។ ចាប់​តាំង​ពី​នោះ​មក​ក៏​មិន​មាន​នរណា​ម្នាក់​បាន​ឃើញ​គេ​ទៀត​ឡើយ។​

៣.​ ទន្លេទឹក​ពុះ

ក្មេង​ប្រុស​ Andres Ruso ធ្លាប់​បាន​លឺ​រឿង​រ៉ាវ​ក្នុង​ប្រវត្តិសាស្ត្រ​អំពី​ប្រភព​ទឹក​មួយ​កន្លែង​ដែល​ពុះ​ជា​និច្ច។​ គេ​បាន​តាំង​ចិត្ត​ថា​គេ​នឹង​ស្វែង​រក​ប្រភព​ទឹក​មួយ​កន្លែង​នេះ​ឲ្យ​ឃើញ។ ច្រើន​ឆ្នាំ​កន្លង​មក​គេ​បាន​ក្លាយ​ទៅ​ជា​អ្នក​ធរណី​វិទ្យា​ ហើយ​បាន​ចេញ​ទៅ​ស្វែង​រក​ប្រភព​ទឹក​ពុះ​នោះ។ នៅ​ក្នុង​ឆ្នាំ​ ២០១១​ដោយ​មាន​ការ​បង្ហាញ​ផ្លូវ​ពី​គ្រូ​ខ្មោច​ក្នុង​តំបន់​គេ​ក៏​បាន​រក​ប្រភព​ទឹក​នោះ​ឃើញ​ដែល​ស្ថិត​នៅ​កណ្ដាល​ព្រៃ​ Amazon ប្រទេស​ប៉េរូ។ អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​ជាង​នេះ​ទៀត​នោះ​គឺ​សីតុណ្ហភាព​ក្នុង​ទឹក​នេះ​មាន​កម្ដៅ​ដល់​ទៅ​ ៨០អង្សា​ធ្វើ​ឲ្យ​យើង​អាច​ស្ងោរ​ពង​មាន់​បាន​ដោយ​ងាយ​។ តែ​បើ​មាន​សត្វ​ព្រៃ​ធ្លាក់​ចូក​ទៅ​ច្បាស់​ជា​មិន​រស់​ទេ។ មូល​ហេតុ​នៃ​ការ​ពុះ​របស់​​ប្រភព​ទឹក​មួយ​នេះ​នៅ​មិន​ទាន់​មាន​នរណា​ម្នាក់​រក​ឃើញ​នៅ​ឡើយ​ទេ​ ព្រោះ​ភ្នំ​ភ្លើង​ក៏​ស្ថិត​នៅ​ឆ្ងាយ​ពី​ទី​នេះ​ដល់​ទៅ​ ៧០០ គីឡូម៉ែត្រ​ឯណោះ។

៤. ទីក្រុង​ក្នុង​បាត​សមុទ្រ​នៃ​ប្រទេស​ជប៉ុន

ត្រឡប់​ទៅ​កាល​ពី​ឆ្នាំ​ ១៩៨៦​ ក្រុម​អ្នក​ជ្រមុជ​ទឹក​មួយ​ក្រុម​បាន​រក​ឃើញ​ផ្ទាំង​សីលា​ធំ​មួយ​មាន​កាំ​ជណ្ដើរ​ជា​ច្រើន​ជាន់​នៅ​បាត​សមុទ្រ។ អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​ការ​សិក្សា​អស់​រយៈ​ពេល​១០​ឆ្នាំ​ទើប​សន្មត​ថា​នេះ​គឺ​ជា​ទី​ក្រុង​ចាស់​នា​សម័យ​បុរាណ​​ដែល​មាន​អាយុ​កាល​ជាង​ ៥ពាន់​ឆ្នាំ​មក​ហើយ។

៥. រូប​ថត​របស់​បុរស​ឆ្លង​ភព

នេះ​ជា​រូប​ភាព​ដែល​ថត​នៅ​ក្នុង​ព្រឹត្តិការណ៍​ សម្ពោធ​ស្ពាន​ Gold Bridge នៅ​ប្រទេស​កាណាដា​ក្នុង​ឆ្នាំ ១៩៤១។ នៅ​ក្នុង​ចំណោម​មនុស្ស​ម្នា​ដែល​ចូល​រួម​ក្នុង​​ព្រឹត្តិការណ៍​នោះ​មាន​បុរស​ម្នាក់​តែង​ខ្លួន​ខុស​ប្លែក​ពី​គេ​ ដោយ​មាន​ពាក់​វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ​ អាវ​រងា​មាន​រូត​ និង​មាន​កាន់​កាមេរ៉ា​ មើល​ទៅ​មិន​មែន​ជា​សម្ភារៈ​ដែល​មាន​នៅ​ក្នុង​សម័យ​កាល​នោះ​ឡើយ។

៦. ស្នាម​គំនូស​ចម្លែក​ក្នុង​តំបន់​ព្រៃ​ Amazon

មាន​ការ​សិក្សា​ភូមិវិទ្យា​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ Amazon ជា​ប្រចាំ​ ​តែ​អ្នក​វិទ្យាសាស្ត្រ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​មួយ​នឹង​ការ​ប្រទះ​ឃើញ​ស្នាម​រង្វង់​ជា​ច្រើន​កន្លែង​គូសវាស​យ៉ាង​ធំ​នៅ​ក្នុង​តំបន់​នៃ​ព្រៃ​ Amazon។​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រទះ​ឃើញ​ស្នាម​រង្វង់​ជាង​ ៤៥០ កន្លែង​នេះ​គឺ​ជា​ការ​ប្រកប​ធ្វើ​ពិធី​អ្វី​ម្យ៉ាង​របស់​មនុស្ស​បុរាណ​ដែល​មាន​អាយុ​កាល​ជាង​ ៣០០០ ទៅ​៣៥០០​ឆ្នាំ។

៧. ពន្លឺ​នៃ​ការ​រញ្ជួយ​ផែន​ដី

ពន្លឺ​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​លើ​ផ្ទៃ​មេឃ​​ព្រម​គ្នា​ជា​មួយ​នឹង​ការ​រញ្ជួយ​ផែន​ដី។​ វា​គឺ​ជា​ព្រឹត្តិការណ៍​ចម្លែក​មួយ​ដែល​យើង​នៅ​មិន​ទាន់​អាច​យល់​បាន​ពី​មូល​ហេតុ​ថា​វា​កើត​មាន​ឡើង​សារ​អ្វី?

នៅ​បច្ចុប្បន្ន​នេះ​ក៏​នៅ​តែ​បន្ត​មាន​ពន្លឺ​អាថ៌​កំបាំង​នេះ​កើត​មាន​ឡើង​ស្រប​ពេល​ដែល​មាន​ការ​រញ្ជួយ​ដី​កាល​ពី​ឆ្នាំ​២០១៧​នៅ​ម៉ិកស៊ីកូ។ ចាប់​តាំង​ពី​ឆ្នាំ​ ១៦០០ មាន​ភស្តុតាង​បញ្ជាក់​ពី​ការ​កើត​មាន​ពន្លឺ​ពណ៌​ខៀវ​ចម្លែក​នេះ​កើត​មាន​ឡើង​​គ្រប់​ពេល​ដែល​មាន​ការ​រញ្ជួយ​ផែន​ដី​ជាង​៦៥​ដង។

៨. ទូក​ខ្មោច​សណ្ឋិត

ទូក​ Carroll A. Deering ជា​ទូក​របស់​សហរដ្ឋ​អាមេរិក​ ដែល​ចាត់​ទុក​ថា​ជា​ទូក​ខ្មោច​សណ្ឋិត។ រឿង​រ៉ាវ​ប្រវត្តិសាស្ត្រ​នៃ​ទូក​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ឆ្នាំ​ ១៩២១​ បន្ទាប់​ពី​ទូក​មួយ​នេះ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​ Rio de Janeiro ប្រទេស​ប្រេស៊ីល​ ឆ្ពោះ​ទៅ​កាន់​សហរដ្ឋ​អាមេរិក។ រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​​ទូក​មួយ​នេះ​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​​ដែល​មាន​គេ​កាន់​។ រំលង​ទៅ​បាន​បី​សប្ដាហ៍​មន្ត្រី​ជំនាញ​បាន​សង្កេត​ឃើញ​ថា​ទូក​មួយ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទិស​ដៅ​ប្លែកៗ។

ក្រោយ​ពី​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ត្រួត​ពិនិត្យ​ទើប​រក​ឃើញ​ថា​មិន​មាន​អ្នក​ដំណើរ​នៅ​លើ​ទូក​សូម្បី​តែ​ម្នាក់​កន្ទប់​ដាក់​ស្បៀង​អាហារ​នៅ​មាន​ពេញ​ដដែល​ ចំណែក​យុថ្កា​បាន​បាត់​ទៅ ​ឧបករណ៍​គ្រប់គ្រង​ក្ដោង​ទូក​រង​ការ​ខូចខាត។ មាន​ការ​ស៊ើប​អង្កេត​អំពី​ហេតុការណ៍​នេះ​អស់​រយៈ​ពេល​ជា​យូរ​រហូត​មក​ដល់​ឆ្នាំ​ ១៩២២​ទើប​មាន​ការ​ស៊ើប​អង្កេត​ឡើង​មក​ម្ដង​ទៀត​តែ​នូវ​តែ​មិន​មាន​តម្រុយ​ពី​ការ​បាត់​ខ្លួន​របស់​មនុស្ស​ទាំង​អស់​ដែល​នៅ​លើ​ទូក​នោះ​ឡើយ។

៩. បុរស​ហៅ​ភ្លៀង

នេះ​ជា​រឿង​មួយ​ដែល​លើស​ពី​ការ​ជឿ​ខ្លាំង​មែន​ទែន​។​នៅ​ឆ្នាំ​ ១៩៨៣​ ដន​ ដេកកឺ ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចេញ​ពី​បន្ទី​ឃុំ​ឃាំង​ដើម្បី​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​របស់​ជីតា​ខ្លួន។ នៅ​ក្នុង​កម្ម​ពិធី​បុណ្យ​សព​ គេ​មាន​អារម្មណ៍​ថា​មិន​សូវ​ស្រួល​ខ្លួន​ មាន​អាការៈ​រងា​ញាក់​ បន្ទាប់​ពី​នោះ​ក៏​ចាប់​ផ្ដើម​មាន​ទឹក​ហូរ​ចេញ​មក​ពី​ពិតាន។ ឃើញ​បែប​នោះ​ម្ចាស់​ផ្ទះ​ក៏​បាន​ឡើង​ទៅ​មើល​ហើយ​ឃើញ​ថា​ទឹក​ជ្រាប​ចេញ​ពី​កន្លែង​ដែល​មិន​មាន​ប្រព័ន្ធ​ទឹក​រត់​កាត់​ឡើយ​គឺ​ជ្រាប​ចេញ​ពី​កន្លែង​ដែល​រាប​ស្មើ​តែ​ម្ដង។

ទឹក​ជ្រាប​កាន់​តែ​ច្រើន​ឡើងៗ​រហូត​ដល់​ពេល​ដែល​ខាង​សមត្ថកិច្ច​កំពុង​តែ​ធ្វើ​ការ​ត្រួត​ពិនិត្យ​គេ​ក៏​បាន​ចេញ​ទៅ​អង្គុយ​នៅ​រោង​អាហារ​។ ពេល​នោះ​ទឹក​ក៏​ឈប់​ជ្រាប​ចេញ​មក​តែ​ទៅ​មាន​ទឹក​ជ្រាប​នៅ​រោង​អាហារ​ជំនួស​វិញ។ រហូត​ដល់​ពេល​ដែល​គេ​ត្រលប់​ទៅ​កន្លែង​ឃុំ​ឃាំង​វិញ​ទឹក​នៅ​រោង​អាហារ​ក៏​លែង​ជ្រាប​តែ​ បែរ​ជា​មាន​ទឹក​ជ្រាប​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​វិញ​ធ្វើ​ឲ្យ​អ្នក​ទោស​ដែល​នៅ​ក្នុង​នោះ​ត្រូវ​ទទឹក​ជោគ​ទាំង​អស់​ រហូត​មាន​ការ​ធ្វើ​ពិធី​បែប​អប្បិយជំនឿ​ទើប​ទឹក​លែង​ជ្រាប។

១០. មហា​សមុទ្រ​ក្រោមផែន​ដី

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ភស្តុតាង​ដែល​អាច​ជឿ​បាន​ថា​ អាច​នឹង​មាន​អាង​ស្តុក​ទឹក​យ៉ាង​ធំ​មហិមា​នៅ​បាត​សមុទ្រ​ចុះ​ទៅ​ជ្រៅ​ជាង​ ៦៦០ គីឡូម៉ែត្រ។ គេ​ប៉ាន់​ស្មាន​ថា​វា​មាន​អាយុ​កាល​ជាង​ ២.៧ពាន់លាន​ឆ្នាំ​ ។ បរិមាណ​ទឹក​នៅ​ក្នុង​ពិភព​មួយ​នេះ​ច្រើន​ជាង​មហា​សមុទ្រ​នៅ​លើ​ភព​ផែន​ដី​ដល់​ទៅ​ ៣ដង។ អ្នក​វិទ្យាសាស្ត្រ​មាន​ជំនឿ​ថា​មហា​សមុទ្រ​ទូទាំង​ពិភព​លោក​បាន​ទទួល​ទឹក​ពី​ពិភព​មួយ​នេះ​ ហើយ​វា​ក៏​អាច​ទៅ​រួច​ដែល​ថា​ទឹក​ដែល​ចេញ​ពី​ពិភព​មួយ​នេះ​អាច​​ថាមពល​សម្រាប់​ផ្គត់​ផ្គង់​ដល់​ពិភព​លោក​យើង​ទៅ​ថ្ងៃ​អនាគត​ទៀត​បាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន