ឱក សុគន្ធកញ្ញា ពោលពាក្យផ្អែមល្អែមណាស់ដាក់ស្វាមីក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍៤ឆ្នាំ

ធ្មេចបើកៗរយៈពេល៤ឆ្នាំហើយ ដែលកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ជាប្អូនប្រុសបង្កើតរបសលោក អ៊ឹង ឆៃងួន ជាថៅកែក្រុមហ៊ុនហង្សមាស រៀបការសាងគ្រួសារដ៏មានសុភមង្គលជាមួយគ្នា និងមានកូនប្រុសម្នាក់ជាចំណងដៃនៃក្តីសេចក្តីស្នេហា ឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅ ឆលី។

ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ជាខួបអាពាហ៍ពិពាហ៍ ៤ឆ្នាំ របស់ ឱក សុគន្ធកញ្ញា និងស្វាមី។ មិនខុសពីឆ្នាំមុនៗក្នុងថ្ងៃពិសេសនេះ អ្នកម៉ាក់ ឆលី តែងតែបង្ហើរពាក្យពេចន៍ផ្អែមល្អែមបង្កប់អត្ថន័យជ្រាលជ្រៅជូនទៅស្វាមីជាទីស្រលាញ់។ ជាក់ស្តែង សម្រាប់ថ្ងៃខួបអាពាហ៍ពិពាហ៍៤ឆ្នាំនេះ ឱក សុគន្ធកញ្ញា បានបង្ហោះរូបថតកាល Pre-wedding ជាច្រើនសន្លឹក និងបានភ្ជាប់ Caption យ៉ាងផ្អែមល្អែមពេញដោយអត្ថន័យចំពោះស្វាមីថា «៤ឆ្នាំកន្លងផុតហើយពេលវេលាពិតជាដើរលឿនមែនអូនចង់និយាយថា

អរគុណបងដែលស្ម័គ្រចិត្តចូលក្នុងជីវិតអូនអរគុណដែលបងព្រមមកលំបាកជាមួយគ្នាមកធ្វើជាឪពុក ជាបងប្រុស ជាមិត្តល្អ ជាអ្នកប្រឹក្សាជាដៃគូជីវិត

ជីវិតគូពិតជាមិនធម្មតា តែបងបានធ្វើគ្រប់យ៉ាងដើម្បីអូននិងកូនមានស្នាមញញឹមគ្រប់ពេល រីករាយខួប៤ឆ្នាំនៃអាពាហ៍ពិពាហ៍ប្ដីសម្លាញ់»។ 

ចំណែក លោក អ៊ឹង សុខលី ជាស្វាមី ក៏បានបង្ហោះរូបថតរៀបការជាច្រើនសន្លឹក ភ្ជាប់ជាមួយ Caption ថា «ធ្មេចបើក ៗ 4ឆ្នាំបាត់ហើយ Happy 4th anniversary, 16-May-2019»។

សូមជម្រាបថា តារាចម្រៀង ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោក អ៊ឹង សុខលី ជាប្អូនប្រុសបង្កើតរបសលោក អ៊ឹង ឆៃងួន ជាថៅកែក្រុមហ៊ុនហង្សមាសកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅឯសណ្ឋាគារ សុខាភ្នំពេញ។ សម្ដេចនាយរដ្ឋមន្រ្ដី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់សក់ បង្កក់សិរីកូនក្រមុំ ឱក សុគន្ធកញ្ញា និងកូនកំលោះ លោកអ៊ឹង សុខលី។

ក្រៅពីវត្តមានសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏មានវត្តមានលោកជំទាវម៉ែន សំអន ឯកឧត្តមទៀ បាញ់ ឯកឧត្តម ជា សុផារ៉ា និងឯកឧត្តម ឃួង ស្រេង ព្រមទាំងតារាល្បីៗ ក៏ចូលរួមផ្ដល់កិត្តិយសក្នុងថ្ងៃមង្គការរបស់ ឱក សុគន្ធកញ្ញា។ មង្គលការរបស់កំពូលតារាចម្រៀងស្រីលំដាប់ប្រទេសនេះ ប្រារព្ធឡើងយ៉ាងអធិកអធមបំផុតមិនធ្លាប់មាន ក្នុងរង្វង់សិល្បៈកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក