៣ វិធី​សារភាព​ស្នេហ៍​ដោយ​មិន​ចាំ​បាច់​និយាយ​ពាក្យ​ថា​ស្រឡាញ់ តែ​ភាគរយជោគជ័យ​ខ្ពស់

អ្នក​ណា​ខ្លះ​ស្រឡាញ់​គេ​តែ​មិន​ហ៊ាន​និយាយ​ពាក្យ​ថា​ស្រឡាញ់? ហា​មាត់​មិន​រួច​ដូច​ជា​មាន​ថ្ម​មួយ​ដុំ​ធំ​មក​សង្កត់​។ សម័យ​នេះ​ចង់​ចង់​ឲ្យ​នរណា​ម្នាក់​ដឹង​ថា​យើង​ស្រឡាញ់​គេ​មិន​ចាំ​បាច់​ទាល់​តែ​និយាយ​ពាក្យ​ថា​ស្រឡាញ់​ក៏​បាន​ដែរ​ព្រោះ​គេ​មាន​វិធី​ជា​ច្រើន​ក្នុង​ការ​សារភាព​ស្នេហ៍​ដោយ​មិន​បាច់​និយាយ​ពាក្យ​ថា​ ខ្ញុំ​ស្រឡាញ់​អ្នក។

១.​ បង្ហាញ​វត្តមាន​អ្នក​ឲ្យ​គេ​ឃើញ​ទាំង​ពេល​សុខ​ និង​ពេល​ដែល​គេ​មាន​ទុក្ខ

​តាម​ច្បាប់​របស់​អ្នក​ជំនាញ​ខាង​ចិត្ត​វិទ្យា​បាន​និយាយ​ថា​ ការ​សន្ទនា​ដោយ​ពាក្យ​សម្ដី​មាន​ផល​ត្រឹម​តែ ៧% តែ​ការ​សន្ទនា​ដោយ​កាយវិការ​គឺ​បាន​ផល​ដល់​ទៅ​ ៥៥% បូក​រួម​ទាំង​ស្នាម​ញញឹម​និង​ទឹក​មុខ​​ផង​ដែរ។ ចំណែក ៣៨%​ទៀត​គឺ​អាស្រ័យ​នៅ​លើ​ទឹក​ដម​សូរសំឡេងដែល​យើង​ប្រើ​ទៅ​កាន់​គេ។

ដូច​ដែល​យើង​បាន​ប្រាប់​ថា​ភាសា​កាយ​ជា​កត្តា​សំខាន់​ នៅ​ពេល​ដែល​អ្នក​តែង​តែ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​គេ​ទាំង​ពេល​ទុក្ខ​និង​សុខ​ នោះ​អ្នក​នឹង​ក្លាយ​ជា​បុគ្គល​ដែល​ស្ថិត​នៅ​ក្នុង​ការ​ចង​ចាំ​របស់​គេ​ដោយ​ស្វ័យ​ប្រវត្តិ​។​ ការ​មើល​ថែ​ ការ​ព្រួយ​បារម្ភ​ យក​ចិត្ត​ទុក​ដាក់​គឺ​ជា​ភាសា​ប្រាប់​ថា​ស្រឡាញ់​ជំនួស​ពាក្យ​ថា​ ខ្ញុំ​ស្រឡាញ់​អ្នក។

២.​ អ្នក​ត្រូវ​គាំទ្រគេ​ជា​មួយ​រឿង​តូចតាច

តើ​អ្នក​ដឹង​ឬ​ទេ​ថា​មនុស្ស​យើង​គឺ​មាន​អារម្មណ៍​ល្អ​ខ្លាំង​បំផុត​នៅ​ពេល​ដែល​មាន​នរណា​ម្នាក់​មក​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​នឹង​រឿង​តូច​តាច​របស់​យើង? ទោះ​ជា​រឿង​នោះ​មើល​ទៅ​តូច​តាច​តែ​ជា​អ្វី​ដែល​គេ​ចង់​ធ្វើ​ហើយ​មាន​អ្នក​មក​ គាំទ្រ​ មក​ចាំ​ផ្ដល់​កម្លាំង​ចិត្ត​ និង​សួរ​នាំ​ គេ​ពិត​ជា​ទទួល​បាន​អារម្មណ៍​ល្អ​យ៉ាង​ខ្លាំង​ពី​អ្នក។ ពេល​ខ្លះ​គេ​គ្រាន់​តែ​និយាយ​ចោល​ថា​ចង់​បាន​អ្វី​ម្យ៉ាង​ដែល​វា​មិន​មែន​ជា​របស់​ធំដុំ​ឬ​មាន​តម្លៃ​ថ្លៃ​ណាស់​ណា​ទេ​តែ​អ្នក​បែរ​ជា​ទៅ​រក​មក​ឲ្យ​គេ​បាន​។ ​អ្នក​ដឹង​ទេ​ថា​ធ្វើ​បែប​នេះ​​គេ​នឹង​រំភើប​ជាង​បាន​លឺ​ពាក្យ​ថា​ស្រឡាញ់​ចេញ​ពី​មាត់​អ្នក​ទៅ​ទៀត? ហើយ​វា​ក៏​ជា​ការ​ប្រាប់​ថា​ស្រឡាញ់​យ៉ាង​កក់​ក្ដៅ​និង​ រ៉ូមែនទិក​មួយ​ដែរ។

៣.​ ចំណាយ​ពេល​វេលា​ជា​មួយ​គេ​

អ្នក​អាច​នឹង​មើល​រឿង​ជា​មួយ​គេ​ ស្ដាប់​ចម្រៀង​ លេង​ភ្លេង​ អង្គុយ​ច្រៀង​ ជជែក​លេង​ និយាយ​រឿង​កន្លែង​ឲ្យ​គេ​ស្ដាប់​ ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ល្អ​គ្រប់​ពេល​ដែល​បាន​នៅ​ក្បែរ​អ្នក។ ជា​ការពិត​ណាស់​​នៅ​ពេល​ដែល​យើង​ស្រឡាញ់​នរណា​ម្នាក់​យើង​ប្រាកដ​ជា​ចង់​ឃើញ​គេ​មាន​ក្ដី​សុខ​មាន​ស្នាម​ញញឹម​គ្រប់​ពេល​បើ​បែប​នោះ​មែន​ហេតុ​អ្វី​អ្នក​មិន​ព្រម​ធ្វើ​ជា​ដើម​ហេតុ​នៃ​ស្នាម​ញញឹម​របស់​គេ​តែ​ម្ដង​ទៅ? ធ្វើ​បែប​នេះ​បាន​ទាំង​ឃើញ​អ្នក​ដែល​យើង​ស្រឡាញ់​មាន​ក្ដី​សុខ​ហើយ​បាន​សារភាព​ស្នេហ៍​ទាំង​ប្រយោល​ទៀត​។ ហើយ​កុំ​ភ័យ​ថា​ខ្លាច​គេ​មិន​ដឹង​ ព្រោះ​ថា​បើ​មនុស្យ​មិន​ស្រឡាញ់​គ្នា​គេ​មិន​ទៅ​ចំណាយ​ពេល​វេលា​មាន​តម្លៃ​របស់​គេ​ជា​មួយ​យើង​ទេ។ ហើយ​បើ​ចង់​ឲ្យ​គេ​ដឹង​កាន់​តែ​ច្បាស់​ទៀត​នោះ​ ពេល​មាន​មិត្ត​ភ័ក្តិ​បបួល​យើង​ទៅ​ណា​ហើយ​យើង​បដិសេធ​ជា​មួយ​មិត្ត​ភ័ក្តិ​ដើម្បី​នៅ​ជា​មួយ​គេ​ទៅ​​ប៉ុណ្ណឹង​ច្បាស់​ដូច​ថ្ងៃ។

មិន​ថា​អ្នក​ស្ថិត​នៅ​ក្នុង​ឋានៈ​ជា​អ្វី​ ជា​សង្សារ​ ជា​មិត្តភ័ក្ដិ​ ឬ​ គ្រួសារ ត្រូវ​ចាំ​ថា​ការ​បង្ហាញ​ក្តី​ស្រឡាញ់​តាម​រយៈ​កាយ​វិការ​មានន័យ​ជាង​ពាក្យ​សម្ដី​ជានិច្ច​។ កុំ​បាន​តែ​និយាយ​ពាក្យ​ថា​ស្រឡាញ់​ តែ​ត្រូវ​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​យល់​ដល់​អត្ថន័យ​នៃ​ពាក្យ​មួយ​ឃ្លា​នេះ​ផង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម