៥ វិធី​ចាក​ចេញ​ពី​ Toxic-Relationship

ប្រិយមិត្ត​ធ្លាប់​បាន​លឺ​ពាក្យ​ Toxic-Relationship នេះ​ដែរ​ឬ​ទេ?​ ពាក្យ​នេះ​គឺ​សំដៅ​ទៅ​លើ​សម្ព័ន្ធ​ភាព​មួយ​ដែល​មាន​តែ​ភាព​រកាំរកូស​ មាន​តែ​រឿង​ល្អក់កករ​ នាំ​ឲ្យ​ជីវិត​របស់​យើង​ដុនដាប។ មនុស្ស​មួយ​ចំនួន​អាច​នឹង​កំពុង​តែ​ធ្លាក់​នៅ​ក្នុង​ស្ថានការណ៍​បែប​នេះ​តែ​មិន​ដឹង​ថា​ចាក​ចេញ​ពី​វា​បាន​ដោយ​របៀប​ណា។ អាន​អត្ថបទ​នេះ​ចប់​អ្នក​អាច​នឹង​មាន​វិធី​ក្នុង​ការ​ជួយ​ខ្លួន​ឯង​ឲ្យ​ចេញ​ពី​ស្ថាន​ភាព​មួយ​នេះ​បាន។

១.​ ទទួល​ស្គាល់​ការ​ពិត

ជា​ដំបូង​អ្នក​ត្រូវ​ទទួល​ស្គាល់​ថា​សម្ព័ន្ធ​ភាព​មួយ​នេះ​វា​មិន​បាន​ស្រស់​បំព្រង​ដូច​អ្វី​ដែល​អ្នក​ធ្លាប់​ស្រមៃ​ទុក​ឡើយ។ ជីវិត​របស់​អ្នក​កំពុង​តែ​ដុនដាប​ អ្នក​ទាំង​ពីរ​កំពុង​តែ​គ្មាន​ក្ដី​សុខ​នឹង​នៅ​ជា​មួយ​គ្នា។

២.​ មាន​ក្ដី​សុខ​ជា​មួយ​ខ្លួន​ឯង​ឲ្យ​បាន

​​​​មនុស្ស​ម្នាក់​បើ​មិន​អាច​រក​រស់​នៅ​ម្នាក់​ឯង​អោយ​មាន​ក្ដី​សុខ​បាន​ទេ​ទោះ​បី​ជា​មាន​ស្នេហា​ប៉ុន្មាន​ដង​ទៀត​ក៏​មិន​អាច​មាន​ក្ដី​សុខ​បាន​ដែរ។ អ្នក​ត្រូវ​រក​ខ្លួន​ឯង​ឲ្យ​ឃើញ​ ក្ដី​សុខ​គឺ​នៅ​ជុំ​វិញ​ខ្លួន​អ្នក​គ្រាន់​តែ​អ្នក​បើក​ចិត្ត​បន្តិច​អ្នក​នឹង​បាន​ដឹង​ថា​អ្វីៗ​នៅ​ជុំ​វិញ​ខ្លួន​អ្នក​វា​ស្រស់​ស្អាត​លើស​ពី​អ្វី​ដែល​អ្នក​គិត។ ច្បាប់​ក្នុង​ការ​រស់​នៅ​ជា​មនុស្ស​គឺ​កុំ​យក​ក្តី​សុខ​ខ្លួន​ឯង​ទៅ​ផ្ញើ​ជា​មួយ​នឹង​អ្នក​ដទៃ។

៣.​ ស្វែង​រក​កម្លាំង​វិជ្ជមាន​

នៅ​ពេល​ដែល​អ្នក​កំពុង​តែ​មាន​បញ្ហា​ជា​មួយ​គូស្នេហ៍​អារម្មណ៍​របស់​អ្នក​ហាក់​បី​ដូច​ជា​ពិភពលោក​នេះ​សែន​តូច​ចង្អៀត​គ្រប់​យ៉ាង​នៅ​ជុំ​វិញ​ខ្លួន​ប្រែ​ទៅ​ជា​ងងឹត​ទាំង​អស់​។ អ្នក​កំពុង​តែ​ភ្លេច​ថា​អ្នក​នៅ​មាន​គ្រួសារ​ មិត្តភ័ក្ដិ សត្វ​ចិញ្ចឹម​​ ដែល​ស្រឡាញ់​ និង​ចេតនា​ល្អ​ជា​មួយ​អ្នក​គ្រប់​ពេល។ នៅ​ពេល​ដែល​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​ សូម​អ្នក​ទៅ​ជួប​ក្រុម​គ្រួសារ​ មិត្តភ័ក្ដិ និង​ មនុស្ស​ដែល​ស្រឡាញ់​អ្នក​ ឲ្យ​បាន​ច្រើន​ពេល​នោះ​អ្នក​នឹង​បាន​ដឹង​ថា​ពិភព​លោក​របស់​អ្នក​មិន​បាន​មាន​តែ​មនុស្ស​ម្នាក់​នោះ​ឡើយ។

៤.​ កុំ​បន្ទោស​ខ្លួន​ឯង​

អ្នក​មិន​ចាំ​បាច់​មក​អង្គុយ​ស្តី​បន្ទោស​ឲ្យ​ខ្លួន​ឯង​ឡើយ​ ។ មិន​មែន​មក​ពី​អ្នក​មិន​ល្អ​ទើប​សម្ព័ន្ធ​ភាព​មួយ​នេះ​ក្លាយ​ទៅ​ជា​បែប​នេះ​នោះ​ទេ។ ព្រោះ​គេ​ជា​មនុស្ស​បែប​នេះ​តាំង​ពី​ដើម​មក​ហើយ​ទោះ​បី​ជា​អ្នក​ខំ​ប្រឹង​យ៉ាង​ណា​ក៏​មិន​អាច​កែ​ប្រែ​អ្វី​បាន​ដែរ។

៥.​ អភ័យ​ទោស​ឲ្យ​គេ

ដើម្បី​ចាក​ចេញ​ពី​ស្ថាន​ភាព​នេះ​បាន​ក្រៅ​ពី​អ្នក​មិន​​បន្ទោស​ខ្លួន​ឯង​ហើយ​អ្នក​ក៏​ត្រូវ​តែ​អភ័យ​ទោស​ឲ្យ​គេ​ដែរ។​ ទោះ​បី​ជា​គេ​បាន​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​យ៉ាង​ណា​ក៏​ដោយ​ ចាត់​ទុក​ថា​វា​ជា​មេរៀន​ដ៏​មាន​តម្លៃ​ខ្លាំង​បំផុត​ក្នុង​ជីវិត។ កុំ​ចាំ​ឲ្យ​គេ​មក​សុំទោស​អ្នក​សិន​ទើប​អ្នក​អភ័យទោស​ ព្រោះ​មនុស្ស​ដែល​គេ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​គេ​មិន​ដែល​មាន​អារម្មណ៍​ដឹង​ខុស​នោះ​ទេ។ អភ័យទោស​ឲ្យ​គេ​ស្មើ​នឹង​អ្នក​ជួយ​ស្រោច​ស្រង់​ខ្លួន​ឯង​ឲ្យ​រួច​ពី​ភាព​ឈឺ​ចាប់​ ហើយ​បន្ទាប់​ពី​នោះ​វត្តមាន​របស់​គេ​នឹង​មិន​មាន​ឥទ្ធិពល​អ្វី​មក​លើ​អ្នក​បាន​ទៀត​ឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម