មិនធម្មតា! ស្រ្តីខ្មែ​រម្នាក់ ក្លាយជាម្ចាស់ប្រាសាទ Branderbourg នៃប្រទេសលុចហ្សំបួរ

កាលពីថ្ងៃអាទិត្យទី​ ១៤ ឧសភា ឆ្នាំ ២០២៣ កន្លងទៅ​ថ្មីៗនេះ ទំព័រហ្វេសប៊ុករបស់ស្ត្រីខ្មែរមួយរូបឈ្មោះ ម៉ានិច្ច ម៉ៅ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ក្រោយលោកស្រីបានបង្ហោះឲ្យដឹងថាខ្លួនបានក្លាយជាម្ចាស់ប្រាសាទ ដែលសាងសង់ឡើងនៅសតវត្សរ៍ទី ៩-១០ នៅ​ខាង​​ប៉ែក​អឺរ៉ុប។

តាមការបង្ហោះមួយនោះ លោកស្រី ម៉ៅ ម៉ានិច្ច បានឲ្យដឹងថា «នាងខ្ញុំ​មានកិត្តិយសនិងមោទនភាពជាខ្លាំងដែល​បានទទួលសិទ្ធិពេញលេញក្លាយជាម្ចាស់ប្រាសាទ​ Branderbourg នៃប្រទេសលុចសំបួ​ តាមច្បាប់វង្សត្រកូល​គ្រួសាររបស់ស្វាមីខ្ញុំ​គឺ កូនប្រសារ​ (សាច់ថ្លៃ) មិនអាចចូលឈ្មោះជាម្ចាស់ប្រាសាទបានទេ​ មានតែកូនបង្កើតប៉ុណ្ណោះ ប៉ុន្តែស្វាមីខ្ញុំ​បានសំណូមពរដល់គ្រួសារគាត់ទាំងអស់គ្នាដើម្បីផ្តល់កិត្តិយសអោយនាងខ្ញុំ​ និង​មានឈ្មោះខ្មែរចារក្នុងសៀវភាវប្រវត្តិសាស្រ្តប្រាសាទ​ Brandenbourg»។

ក្នុង​សារ​ដដែលនោះលោកស្រី​បន្តថា៖ «នេះជាជញ្ចៀនដែលជាតំណាង​និមិត្តសញ្ញា​ប្រចាំគ្រួសារ du Fays – van Delft និងប្រាសាទ​ Brandenbourg នេះជាមោទនភាពមួយដែលនាងខ្ញុំជានារីខ្មែរមួយរូបបានក្លាយជាម្ចាស់ប្រសាទ​នៃប្រទេសលោកខាងលិច​ អរគុណឧត្តមស្វាមីដែលតែងតែលើកតំកើននិងអោយតំលៃប្រពន្ធ​រហូតមក កុំភ្លេចណាបងប្អូនដែលបានអញ្ចើញមកលេងអរ៉ុប​ អាចឈានមកទស្សនាប្រាសាទ​ Brandenbourg នៅប្រទេសលុចសាំប៊ួរ​ ជាប់នឹងប្រទេសបារាំង​ អាល្លឺម៉ង់​និង​ប៊ែលស្សិក​ ដែលមាននាងខ្ញុំជាខ្មែរ​ និងជាម្ចាស់ប្រាសាទផ្ទាល់ជូនបងប្អូនចូលទស្សនាផ្ទាល់តែម្តង»។

មែនទែនទៅ ប្រាសាទ Branderbourg គឺជាប្រាសាទដែលត្រូវបានប្រទេសលុចហ្សំបួរ ដាក់បញ្ជូលជាតំបន់ទេសចរណ៍មួយរបស់ខ្លួន និងថែមទាំងមានការផ្សព្វផ្សាយតាមរយៈយុទ្ធនាការណ៍ Visit Luxembourg ផងដែរ។

ប្រាសាទ Brandenbourg ស្ថិតនៅពីលើភូមិដែលមានឈ្មោះ Brandenbourg ដែលទីតាំងនោះ ស្ថិតនៅលើព្រំជ្រលងភ្នំ និងទន្លេ Bles ក្នុងប្រទេសលុចហ្សំបួរ។ Brandenbourg ប្រហែលជាត្រូវបានសាងសង់នៅសតវត្សរ៍ទី១០ ប៉ុន្តែត្រូវបានលើកឡើងជាលើកដំបូងនៅឆ្នាំ ១២៤៤។ នៅចុងបញ្ចប់នៃសតវត្សរ៍ទី១៣ ពេលដែលរាជវង្សបុព្វកាលនៃ Brandenbourg បានទទួលមរណភាព ប្រាសាទនេះបានធ្លាក់ទៅលើ Thierry von Neuerbourg។ បន្ទាប់ពីនោះប្រាសាទបានឆ្លងកាត់ដៃរបស់លោកម្ចាស់នៃ Haraucourt, Salm, Kitzingen, Stassin និង Blochausen ជាបន្តបន្ទាប់។

ប្រាសាទ​ Brandenbourg ក៏ធ្លាប់ត្រូវ​បាន​គេ​ប្រើ​ជា​កន្លែង​ថត​ភាពយន្ត​ក្នុង​ឆ្នាំ ២០០៤ សម្រាប់​ភាពយន្ត​ហូលីវូដ George and the Dragon ផងដែរ។

គួរជម្រាបថា លោកស្រី ម៉ានិច្ច ម៉ៅ មានស្រុកកំណើតនៅខេត្តកំពង់ធំ។ លោកស្រី បានជួបស្វាមីរបស់ខ្លួនដែលជាម្ចាស់ប្រាសាទ Brandenbourg នេះកាលពីឆ្នាំ ២០១០ និងបន្តមានទំនាក់ទំនងជ្រាលជ្រៅនឹងគ្នា ហើយរហូតដល់ឆ្នាំ ២០១៦ ទើបលោកស្រី និងស្វាមីបានរៀបការតាមប្រពៃណីខ្មែរជាផ្លូវការ នេះបើតាមការបញ្ជាក់លើទំព័រហ្វេសប៊ុករបស់លោកស្រី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មហាជន​ជ្រាប​ស្រាប់​ហើយ​ថា មង្គលការ​កូន​ស្រី​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​កូន​ចៅ​​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​ដ៏​ល្បី​នៃ ជីប ម៉ុង គ្រុប បាន​រៀបចំ​មង្គលការ​បែប​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អឺរ៉ុប យ៉ាង​សប្បាយ​រីករាយ ដោយ​មាន

SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក

បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​កីឡា ម៉ូដ​សម្លៀក​បំពាក់​លំដាប់ Premium និង​សិល្បៈ​ទស្សនីយភាព​ពី​សាលា AAA School នៅ​ក្នុង​ហាង​ទំនិញ​ចម្រុះ​ម៉ាក Multi - Brand Store ដំបូង​គេ​នៅ​កម្ពុជា។

Sandara Park ប្រកាសចេញអាល់ប៊ុមថ្មី ក្រោមផលិតកម្មថ្មីរបស់ខ្លួន ដោយចូលរួមនិពន្ធបទភ្លេង និងទំនុកច្រៀងផ្ទាល់ដៃ

ផលិតកម្ម ARADNAS ដែលជាទីភ្នាក់ងារថ្មីរបស់នាង បានប្រកាសនៅថ្ងៃទី ៩ នេះថា Sandara Park នឹងចេញផ្សាយអាល់ប៊ុមចម្រៀងទោល (Single Album)

ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង

ឧស្សាហកម្មរឿងភាគខ្លីៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង បន្ទាប់ពីមានរបាយការណ៍លេចឡើងថា Hongguo Short Drama ដែលជាគ្រឹះស្ថាន

Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម

ក្រុមចម្រៀងនារីចំនួន ៣ ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់ផលិតកម្មបុត្រសម្ព័ន្ធ HYPE តែមួយ គឺ Le Sserafim Illit ព្រមទាំង Katseye នឹងចាប់ដៃគ្នាបញ្ចេញបទចម្រៀងរួម នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១ រសៀល ម៉ោង

រំភើបជំនួស! បុរស​ជន​បរទេស​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​លើ​ទឹក​ដី​អង្គរជាមួយ​ផ្កា​ស្លា​ខ្មែរ

ផ្ទុះ​ការ​កោត​សរសើរ បុរស​ជន​បរទេស​ម្នាក់​បាន​យក «ផ្កា​ស្លា» សុំ​នារី​ជា​សង្សារ (ដែល​ជា​ជន​បរទេស​ដូច​គ្នា) រៀប​ការ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ដ៏​ច្រើន លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប នាកម្មវិធីប្រគំតន្រ្តីមួយកាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ​នេះ