តារាចម្រៀង ទេព បូព្រឹក្ស បានប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅថា នាង និង ជី ដេវីត ត្រៀមធ្វើដំណើរកម្សាន្តជាលើកដំបូងក្រោយនាងសម្រាលកូនរួច ដោយអ្នកទាំងពីរនឹងធ្វើដំណើរទៅលេងប្រទេសបារាំង នៅអំឡុងពាក់កណ្តាលខែឧសភានេះ តែមិនបានយកកូនប្រុសទៅជាមួយទេ ដោយសារតែ Albert នៅតូចពេក។



តាមការបញ្ជាក់របស់អ្នកម៉ាក់ថ្មីថ្មោងរូបនេះ ដំណើរកម្សាន្តទៅបារាំងលើកនេះ រយៈពេលប្រមាណ ២ សប្តាហ៍ ព្រោះអ្នកទាំងពីរអាចនឹងហួសទៅដើរលេងប្រទេសក្បែរប្រទេសបារាំង ផងដែរ។ ក្រៅពីដើរលេងបង្កើនភាពផ្អែមល្អែមហើយនោះ គេជឿជាក់ថា អ្នកម៉ាក់លោកប៉ាប៉ារបស់ទេព បញ្ចាវរាប នឹងទិញអីវ៉ាន់ទុកសម្រាប់ថតបទថ្មីៗ ក៏ដូចជាឡើងច្រៀងតាមឆាក Concert ជាដើម។




និយាយដល់គម្រោងត្រឡប់មកកាន់ម៉ៃក្រូហ្វូនច្រៀងវិញ ម្ចាស់បទ «វីរៈនារី» ថា មិនទាន់អាចកំណត់ពេលវេលាជាក់លាក់បានទេ ព្រោះនាងនៅសរសៃខ្ចីនៅឡើយ ដោយគិតមកទល់ពេលនេះនាងទើបសម្រាលកូនបានជាង ២ ខែប៉ុណ្ណោះ។ មួយវិញទៀត អំឡុងពេលពពោះគីឡូនាងឡើងដល់ជាង៧០គីឡូឯណោះ ឥឡូវទើបស្រកមកនៅជាង ៥០ ប៉ុណ្ណោះ ដូច្នេះនាងចង់សម្រកឱ្យស្រាលជាងនេះតិចទៀតទើបគិតរឿងកាន់ម៉ៃក្រូហ្វូនឡើងវិញ។
ទោះជាមិនទាន់អាចស្រែកច្រៀងវិញបានដូចមុនក្តី ក៏អ្នក បូព្រឹក្ស នៅតែបង្ហាញខ្លួនចូលរួមកម្មវីធីសិល្បៈនានា ដោយនាងតែងខ្លួនស្អាតខ្ញង់ៗមិនចាញ់កាលនៅក្រមុំនោះឡើយ ជាហេតុសិល្បកររួមអាជីពនាំគ្នាសរសើរនាងគ្រប់ៗគ្នា៕























Account
Security
Favourite Content