តារាសម្ដែងកាណាដាម្នាក់បានស្លាប់ក្រោយព្យាយាមកែសម្ផស្សតាម Jimin អស់ ១២ ដង

យោងតាមប្រភពព័ត៌មាន Dailymail នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៣ បានឱ្យដឹងថា តារាសម្ដែងជនជាតិកាណាដាម្នាក់លោក Saint Von Colucci ត្រូវបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីព្យាយាមកែសម្ផស្សឱ្យដូចសមាជិកក្រុមចម្រៀងខេប៉ុបល្បី BTS គឺ Jimin។

ប្រភពដដែលបានឱ្យដឹងថាតារាប្រុសរូបនេះបានស្លាប់កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៣ ដោយសារតែមានប្រតិកម្ម និងបានឆ្លងមេរោគពីការកែសម្ផស្សផ្នែកថ្គាមកាលពីប៉ុន្មានខែមុន។ លោកបានចូលបន្ទប់វះកាត់ចុងក្រោយនៅយប់ថ្ងៃ សោរ៍ កាលពីសប្ដាហ៍មុន ដើម្បីដកដែកចេញពីថ្គាមរបស់របស់លោកដែលបានវះកាត់ដាក់កាលពីខែ វិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ។ ជាមួយគ្នាដែរ ដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក លោកក៏បានស្លាប់ប៉ុន្មានម៉ោងក្រោយបន្ទាប់ពីវះកាត់។

គួរបញ្ជាក់ដែរថា លោកត្រូវបានរាយការណ៍ថាបានឆ្លងកាត់មុខកាំបិតកែសម្ផស្សអស់ប្រមាណជា ១២ ដង និងចាយប្រាក់អស់ខ្ទង់ ២២ ម៉ឺនដុល្លារអាមេរិក ដោយការវះកាត់នោះរួមមានដូចជាការវះកាត់ថ្គាម លើកខ្ទង់ច្រមុះ ភ្នែក ចិញ្ចើម មាត់ និងផ្សេងៗទៀត។ Saint Von Colucci បានផ្លាស់ប្ដូរទីលំនៅពីប្រទេសកាណាដា មកកាន់ប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៩ ដើម្បីចង់សម្រេចបំណងប្រាថ្នាក្លាយជាតារាចម្រៀងខេប៉ុប៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្រ្តីអ្នកជំនួញដើមកំណើតខ្មែរ អ៊ុង ពីយ៉ាណេ ទៅមហោស្រពភាពយន្តកាន ត្រូវទស្សនាវដ្ដី Vanity Fair ចាប់អារម្មណ៍

ក្រោយ​បង្ហាញ​វត្តមាន​ជាច្រើន​ថ្ងៃ នៅ​មហោស្រព​កាន លើក​ទី ៧៩ លោកស្រី អ៊ុង ពីយ៉ាណេ ដែល​ជា​ស្ត្រី​អ្នក​ជំនួញ​ដើម​កំណើត​ខ្មែរ ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​លើ ទស្សនាវដ្ដី Vanity Fair របស់​អាមេរិក នា​ថ្ងៃ​បិទ​កម្មវិធី កាលពី​ថ្ងៃ ២៣ ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ

Shakira បង្ហាញអារម្មណ៍ពិតជុំវិញការឡើងសម្ដែងនៅ FIFA World Cup រួមជាមួយ BTS និង Madonna

កំពូលតារាចម្រៀងប៉ុបកូឡុំប៊ី Shakira ទើបតែបានផ្ដល់បទសម្ភាសន៍ជាមួយទស្សនាវដ្តី Billboard អំពីអារម្មណ៍របស់នាង ខណៈកំពុងតែត្រៀមខ្លួនឡើងសម្ដែងនៅក្នុងកម្មវិធី Halftime show ឬពាក់កណ្ដាលការ

សប្បុរសធម៌ ឬសម្តែង? លេចធ្លាយវីដេអូក្រោយឆាកក្រុមការងារ Master Sanker ដកយកទូរស័ព្ទវិញភ្លាមៗក្រោយថតចែកឱ្យមនុស្សចម្លែក

អ្នកមានឥទ្ធិពលលើបណ្តាញសង្គម Instagram ល្បីល្បាញម្នាក់ កំពុងតែប្រឈមមុខនឹងរលកនៃការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺណិតវៀតណាម

កុយ អេនណា បង្ហាញ​វត្តមាន​ក្នុង​ពិធី​ផ្លូវ​ការ​មួយនៅបារាំង ​​ប្រមូល​ផ្ដុំ​ដោយ​អ្នក​ការ​ទូត​ខ្មែរ-បរទេស

បវរកញ្ញា​កម្ពុជា កុយ អេនណា បាន​បង្ហាញ​វត្តមាន​ក្នុងពិធី​លាង​សាយភោជន៍នៅ​និវេសនដ្ឋាន Charles Floquet ជាមួយការបង្ហាញ​បេក្ខភាពដែលត្រូវ​ជ្រើស​រើស​ជា​សមាជិក​នៃ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​

ជាប់ក្នុងបញ្ជីខ្មៅអស់ ៥ ឆ្នាំ តែជីវិតរស់នៅរបស់ Zhao Wei ធ្វើឱ្យអ្នកលេងអ៊ីនធឺណិតភ្ញាក់ផ្អើលខ្លាំង

ទោះបីជាបាត់មុខពីវិស័យកម្សាន្តចិនអស់រយៈពេល ៥ ឆ្នាំ ប៉ុន្តែតារាស្រីចិន Zhao Wei នៅតែបន្តរស់នៅក្នុងជីវិតយ៉ាងមានក្តីសុខឯបរទេស ជាមួយទ្រព្យសម្បត្តិលាក់កំបាំងរបស់នាង

តួប្រុសស្រីរឿង «តម្រុយ​មរណៈ» Owen និង Tiffany មកដល់ដីខ្មែរ ហ្វេនៗសរសើរគ្រប់គ្នា

លោក Owen Cheung និង​កញ្ញា Tiffany Lau ដែល​មហាជន​ស្គាល់​ថា ជា​តារា​សម្ដែង និង​ជា​ពិធី​ករ​ទូរទស្សន៍​ហុងកុង​ដ៏​ពេញ​និយម​របស់​ទូរទស្សន៍ TVB បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ ២៣ ខែ​ឧសភា ឆ្នាំ ២០២៦ ដើម្បី​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​រាត្រី

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឆ្លើយ​តបចំៗ ក្រោយមានគេសួរថា “សមាគមសិល្បករខ្មែរកំពុងកសាងអ្វី”?

រយៈពេល ២ ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ក្នុង​អាណត្តិ​ទី៦ របស់​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន មាន​ការ​រីក​ចម្រើន និង​ផ្លាស់ប្ដូរ​ច្រើន​ក្នុង​សង្គម និង​សិល្បៈ​យ៉ាង​ណា​ក៏​ដោយ តែ​នៅតែ​មាន​អ្នក​

ចិនបើកសារមន្ទីរថ្មីរៀងរាល់ ១.៥ ថ្ងៃម្ដង ដើម្បីប្រើប្រាស់ជាឧបករណ៍និទានរឿងរ៉ាវរបស់ជាតិ

ចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៤ ប្រទេសចិនបានបើកសារមន្ទីរថ្មីជាមធ្យម ១ ក្នុងរៀងរាល់ ១.៥ ថ្ងៃ ដែលនៅក្នុងឆ្នាំ ២០២២ តែមួយឆ្នាំប៉ុណ្ណោះ មានការចុះឈ្មោះបើកសារមន្ទីរថ្មីដល់ទៅ ៣៨២ កន្លែង

អបអរសាទរ! Xiao Zhan ទទួលពានរង្វាន់តួឯកប្រុសឆ្នើមក្នុងមហោស្រពភាពយន្ដសិល្បៈអាស៊ី

កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ Xiao Zhan បានឈ្នះពានរង្វាន់តួឯកប្រុសឆ្នើមប្រចាំឆ្នាំពីក្នុងកម្មវិធី Golden Petrel Award

CapCut ប្រកាសចាប់ដៃជាមួយ Google ដើម្បីយកមុខងារកាត់តវីដេអូបញ្ចូលក្នុង Gemini

រាប់ថាជាព័ត៌មានដ៏ធំសម្រាប់ក្រុមអ្នកបង្កើតមាតិកា ខណៈដែលកម្មវិធីកាត់តវីដេអូពេញនិយម​គឺ CapCut បានប្រកាសចាប់ដៃគូសហការជាមួយ Gemini ដើម្បីត្រៀមលើកយក Tool

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី