អ្នកណាក៏អាចធ្វើបាន! ៤ គន្លឹះថែស្បែកឱ្យស្អាតពេញមួយដងខ្លួនដូច Jisoo BLACKPINK

បន្ទាប់សមត្ថភាព ទេពកោសល្យ និងភាពប៉ិនប្រសប់របស់ក្រុមតារាស្រីលំដាប់ពិភពលោក BLACKPINK ហើយអ្វីដែលហ្វេនចាប់អារម្មណ៍ខ្លាំងគឺរូបសម្រស់តែម្ដង។ ក្រៅពីរូបតូចស្រឡូនស្អាតហើយ ពួកគេក៏ប៉ិនប្រសព្វថែរក្សាស្បែកឱ្យមានសុខភាពល្អ និងក្មេងជាងវ័យផងដែរ។ ជាក់ស្ដែងថ្ងៃនេះយើងនឹងណែនាំនូវគន្លឹះថែរក្សាស្បែកខ្លះៗពីបងស្រីធំ Jisoo ដែលធ្លាប់បានចែករំលែកនៅកម្មវិធីទូរទស្សន៍ Get It Beauty៖

១. ក្រែមផ្ដល់សំណើមគឺសំខាន់បំផុត

Jisoo បាននិយាយថានាងជាមនុស្សដែលមានស្បែកស្ងួត ដូច្នេះក្រែមផ្ដល់សំណើមគឺមានសារៈសំខាន់ខ្លាំងណាស់។ ការប្រើប្រាស់ក្រែមផ្ដល់សំណើមនេះមិនត្រឹមតែជួយការពារភាពស្ងួតប៉ុណ្ណោះទេ តែវាក៏ជួយកាត់បន្ថយដំណើរនៃភាពចាស់ផងដែរ។ Jisoo បានបន្តថានាងឧស្សាហ៍លាបក្រែមផ្ដល់សំណើមភ្លាមៗបន្ទាប់ពីលាងមុខរួចទាំងថ្ងៃ និងយប់។ ចំពោះការលាបក្រែមផ្ដល់សំណើមភ្លាមៗបន្ទាប់ពីសម្អាតមុខរួចក៏អាចជួយឱ្យជាតិសំណើមជ្រាបចូលកាន់តែជ្រៅ និងជាប់បានយូរទៀតផង។

២. ប្រើម៉ាសសន្លឹក

បន្ថែមពីលើក្រែមផ្ដល់សំណើមនាងក៏បានប្រើម៉ាសសន្លឹកពីរដងក្នុងមួយថ្ងៃ ហើយពេលខ្លះឡើងដល់បីដងក៏មានដោយអាស្រ័យលើស្បែកស្ងួតខ្លាំង ឬអត់។ ការប្រើប្រាស់ម៉ាសសន្លឹកគឺជាវិធីសាស្រ្តថែរក្សាស្បែកដ៏រហ័សដែលផ្ដល់សារធាតុចិញ្ចឹមភ្លាមៗ។ មិនតែប៉ុណ្ណោះ វាក៏អាចជួយកម្ចាត់ជាតិខ្លាញ់ដែលលើសចេញពីស្បែក និងបង្រួមរន្ធញើសផងដែរ។

ប៉ុន្តែសម្រាប់ Jisoo ផ្ទាល់ នាងបានជ្រើសរើសយកម៉ាសភក់ ឬ clay mask ដើម្បីជួយបង្រួមរន្ធញើស និងកាត់បន្ថយការឡើងមុនផងដែរ។ លើសពីនេះ វាក៏អាចជួយសម្អាតស្បែក និងជាតិកខ្វក់បានយ៉ាងជ្រៅ ព្រមទាំងធ្វើឱ្យក្មេងជាងវ័យទៀតផង។

៣. ប្រើផលិតផលប្រឆាំងភាពចាស់

ផលិតផលប្រឆាំងភាពចាស់អាចជួយបង្កើនភាពរឹងមាំរួមជាមួយភ្លឺថ្លានៃស្បែក ក៏ដូចជាកាត់បន្ថយស្នាមជ្រីវជ្រួញទាំងរាក់ និងជ្រៅផងដែរ។ ដូច្នេះទើបនាងមិនដែលរំលងការប្រើប្រាស់ផលិតផលប្រឆាំងភាពចាស់ឡើយ។ ប្រសិនបើយើងចង់ប្រើប្រាស់ផលិតផលប្រឆាំងភាពចាស់អាចរកមើលសារធាតុផ្សំមួយចំនួនដូចជារីទីណូអ៊ីត វីតាមីន C អាស៊ីតអ៊ីដ្រូស៊ីត ប៉េបទីត និងនៀអាស៊ីណាម៉ាយ (niacinamide) ជាដើម។ ដោយសារធាតុផ្សំនីមួយៗត្រូវបានបញ្ជាក់ថាអាចជួយបង្កើនភាពរឹងមាំនៃស្បែក និងកាត់បន្ថយភាពជ្រីវជ្រួញ។

៤. ស្ក្រាប់បបូរមាត់ និងប្រើកគ្រីមលាបដៃ

នាងក៏ឧស្សាហ៍ប្រើប្រាស់ស្រ្កាប់លើបបូរមាត់ដែរព្រោះវាជួយឱ្យបបូរមាត់ទន់ និងសម្អាតកាកសំណល់ពីគ្រឿងសម្អាងផងដែរ។ ក្រោយពេលស្រ្កាប់ Jisoo ក៏បានលាបក្រែមដែលមានមុខងារការពារបបូរមាត់ពីកាំរស្មី UV ធ្វើឱ្យមានភាពទន់រលោង បិទបាំងភាពខ្មៅស្រអាប់ និងបំប៉នស្បែកផងដែរ។

ក្នុងពេលជាមួយគ្នានេះ នាងក៏មិនដែលរំលងក្រែមលាបដៃឡើយព្រោះវាអាចជួយបង្កើនជាតិសំណើម និងពន្យារភាពចាស់។ Jisoo បាននិយាយថាការប្រើក្រែមលាបដៃគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់នាងដោយសារតែស្បែកដៃរបស់នាងឆាប់ស្ងួត។ ដូច្នេះការប្រើក្រែមដៃគឺអាចជួយឱ្យប្រអប់ដៃនាងទន់រលោងបានពេញមួយថ្ងៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។