លីប៊ែរ ប្រាប់ហេតុផលគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពេញទំហឹង

កម្លោះសង្ហា លីប៊ែរ ជាតារាសម្តែងម្នាក់កំពុងមានប្រជាប្រិយភាព តាមរយៈស្នាដៃរឿងដុំ-ភាគ និងការសម្តែងក្នុង MV ចម្រៀងផ្សេងៗ។ មិនតែប៉ុណ្ណោះ លោកក៏មានសមត្ថភាពដើរបង្ហាញម៉ូដបានយ៉ាងល្អផងដែរ។ តារាសម្តែងរាងខ្ពស់ស្រឡះនេះ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង នៅពេលឃើញលោកខ្នះខ្នែងចេញមុខជួយជ្រោមជ្រែងវិស័យបវរកញ្ញានៅកម្ពុជា។

ជាក់ស្តែង ក្នុងឆ្នាំដែលកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ចូលប្រកួតប្រជែង Miss Grand Cambodia 2022 លោកបានចេញមុខគាំទ្រនាងយ៉ាងពេញទំហឹង តាំងពីការប្រកួតក្នុងស្រុក រហូតដល់នាងចេញទៅប្រកួតអន្តរជាតិនៅប្រទេសឥណ្ឌូនេស៊ី ក៏លោកហោះតាមទៅគាំទ្រនាងដល់ទីនោះផងដែរ។

សកម្មភាពរបស់ តារាសម្តែង លីប៊ែរ ធ្វើឱ្យអ្នកគាំទ្រកើតការសង្ស័យជាខ្លាំងថា ហេតុអ្វីទើបលោកគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពេញទំហឹងបែបនេះ?

ជុំវិញរឿងនេះដែល លីប៊ែរ បញ្ជាក់ឱ្យដឹងថា ការដែលលោកចេញមុខគាំទ្រវិស័យបវរកញ្ញាផុសផុលបែបនេះ គឺដោយសារលោកមើលឃើញភាពលេចធ្លោខ្លាំងរបស់ វត្តី និងការខិតខំប្រឹងប្រែងរបស់នាង ដែលប្រែខ្លួនពីក្មេងស្រីម្នាក់ដែលមិនស្គាល់វិស័យបវរកញ្ញាទាល់តែសោះ តែដោយសារបេះដូងនាងស្រលាញ់ ជំរុញឱ្យនាងធ្វើបានត្រឹមរយៈពេលដ៏ខ្លី។ ដូច្នេះលោកគិតថា អ្វីដែលនាងត្រូវការខ្លាំងបំផុត គឺកម្លាំងគាំទ្រ ដូចនេះទើបលោកសម្រេចចិត្តគាំទ្រនាងពេញទំហឹងតែម្តងទៅ។

មែនទែនទៅលោក និងម្ចាស់មកុដ Miss Grand Cambodia 2022 ស្គាល់គ្នាតាំងពីមុនពេលនាងចូលប្រកួតម៉្លេះ តែក្នុងនាមជាតារាសម្តែងរួមអាជីព ហើយពេលនោះលោកក៏មើលមិនឃើញនាងក្នុងរូបភាពបវរកញ្ញាដែរ លុះពេលនាងចូលប្រកួតទើបលោកចេញមុខគាំទ្រតែម្តងទៅ។ លីប៊ែរ ចែករំលែកថា នៅក្រៅ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាមនុស្សមានការប្តេជ្ញាចិត្តខ្ពស់ ប្រសិនបើនាងចង់ធ្វើអ្វី នាងនឹងផ្តោតខ្លាំងហើយធ្វើវាឱ្យខានតែបាន ហើយនាងម៉ឺងម៉ាត់ លេងសើចតែក្រៅម៉ោងធ្វើការប៉ុណ្ណោះ។

ក្នុងនាមជាសិល្បកររួមអាជីព និងជាអ្នកគាំទ្រម្នាក់ លីប៊ែរ រំភើបចិត្តជំនួស វត្តី ខ្លាំងណាស់ នៅពេលនាងទទួលបានជោគជ័យក្នុងតំណែង 5th Runner up Miss Grand International 2022 និងមានអ្នកគាំទ្រច្រើនទាំងក្នុងនិងក្រៅស្រុក។ ពិសេស នាងបាននាំយកកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិ និងបានបង្ហាញឱ្យពិភពលោកឃើញពីសមត្ថភាពពិតរបស់កូនខ្មែរ។

តារាសម្តែងរូបនេះយល់ឃើញថា វិស័យប្រកួតប្រជែងសម្រស់មានសារៈសំខាន់ណាស់ វាមិនមែនត្រឹមជាការប្រកួតលើរូបរាងកាយទេ តែលោកយល់ថាវិស័យនេះនាំកម្ពុជាយើងទៅកាន់ឆាកអន្តរជាតិ និងធ្វើឱ្យពិភពលោកស្គាល់ប្រទេសកម្ពុជាខ្លាំងឡើង។ លោកសង្ឃឹមថា ពុកម៉ែបងប្អូននឹងឱ្យតម្លៃកម្មវិធី Beauty Pageant ច្រើនជាងមុន និងបើកចិត្តឱ្យទូលាយទទួលយកសិល្បៈនៃការស្លៀកពាក់ក្នុងការប្រកួតប្រជែង ព្រោះវាមិនមែនជាការបង្ហាញភាពស៊ិចស៊ីក្នុងន័យផ្សេងទេ តែជាការបង្ហាញក្នុងទម្រង់សិល្បៈតែប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?