កំណាយ​ស្ថានីយ​បុរេប្រវត្តិសាស្រ្ត​ល្អាង​ស្ពាន រកឃើញថា មនុស្ស​មកនៅ តាំង​ពី​វប្បធម៌​ហាវប៊ីនញៀន គួរឱ្យភ្ញាក់ផ្អើល

ល្អាងស្ពាន គឺ​ជា​ស្ថានីយបុរេ​ប្រវត្តិសាស្ត្រចំណាស់​បំផុត​នៅ​កម្ពុជា​ ដែល​មក​ទល់​ពេល​នេះ​ពុំ​មាន​ស្ថានីយ​ណាមួយ​បង្ហាញ​ពី​ភស្តុតាង នៃ​ការ​តាំង​ទីលំនៅ​មាន​អាយុកាល​ចំណាស់​ជាង​នេះ​ឡើយ។ ស្ថានីយបុរេ​ប្រវត្តិសាស្ត្រ​ល្អាងស្ពាន ជាឈ្មោះរូងភ្នំថ្មកំបោរមួយដែលមានទីតាំងស្ថិតនៅ ក្នុង​ភ្នំ​ទាក់ទ្រាំង ភូមិគីឡូម៉ែត្រ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីទីរួមខេត្ត​បាត់ដំបង។

ស្ថានីយបុរេប្រវត្តិសាស្រ្ត ល្អាងស្ពាន ត្រូវបានរក​ឃើញនិង​ធ្វើ​កំណាយ​ជា​លើកដំបូងដោយលោក​ស្រី សេស៊ី ម៉ូរ៉េ និង លោក រ៉ូឡង់ ម៉ូរ៉េ នៅទសវត្ស ១៩៦០។ ក្រោយ​មក​ការ​ស្រាវជ្រាវ​ត្រូវ​បានអាក់​ខាន​អស់​ជាង ៤០ ឆ្នាំ លុះដល់ឆ្នាំ ២០០៩ ទើបមានការស្រាវជ្រាវបន្តដែលធ្វើឡើងតាមរយៈ​កិច្ចសហប្រតិបត្តិការណ៍រវាងក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ ជាមួយសារមន្ទីរជាតិប្រវត្តិ សាស្រ្តធម្មជាតិនៃប្រទេសបារាំង។

តាំង​ពី​ឆ្នាំ ២០០៩ មក​ការ​ធ្វើ​កំណាយ​បាន​ធ្វើ​ឡើង​ជា​ហូរហែ​​ និង​បានរកឃើញវត្ថុបុរាណជាច្រើនដូចជា​ ឧបករណ៍ថ្មបំបែក, ថ្មរំលីង, ភាជន៍, គ្រឿងលម្អកាយ ( អង្កាំ និងកងដៃធ្វើពី ថ្ម និងបន្តោងខ្សែក ធ្វើពីចង្កូមសត្វ ) បំណែកឆ្អឹងសត្វ ព្រមទាំងផ្នូរសព។

យោង​តាម​លទ្ធផលវិភាគ​លើវត្ថុបានពីកំណាយ បង្ហាញ​ថា ស្ថានីយ​ល្អាងស្ពាន មាន​មនុស្ស​មកតាំងទី បី​ដំណាក់កាល​ផ្សេងគ្នា៖ សម័យថ្មបំបែកមានអាយុកាលប្រហែល ៧១ ០០០ ឆ្នាំ, វប្បធម៏ហាវប៊ីនញៀនមានអាយុចន្លោះពី ១១ ០០០ ដល់ ៥០០០ ឆ្នាំ និងចុងក្រោយ គឺសម័យថ្មរំលីង មានអាយុប្រហែល ៣០០០ ឆ្នាំ ដោយគេបានយកល្អាងស្ពាន ជាកន្លែងបញ្ចុះសព។

មកទល់ពេលនេះ ល្អាងស្ពានជាស្ថានីយបុរេប្រវត្តិសាស្រ្តតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលប្រទះឃើញឧបករណ៍ថ្ម នៃវប្បធម៏ហាវប៊ីនញៀនច្រើនប្រភេទហើយស្ថិតក្នុងស្រទាប់ដីជាក់លាក់។ ផ្អែកលើកាលប្រវត្តិ បរិមាណ និងលក្ខណៈនៃឧបករណ៍ថ្មទាំងនោះ ជួយឲ្យយើងយល់បានកាន់តែប្រសើរ ពីបច្ចេកទេសនៃការផលិតឧបករណ៍ ថ្ម វប្បធម៏ បរិស្ថាន និងបរិបទទូទៅនៃវប្បធម៏ហាវប៊ីនញៀន ព្រមទាំងទំនាក់ទំនងជាមួយសង្គមអ្នកបរបាញ់ និង ប្រមូលអនុផលព្រៃឈើដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍ដីគោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មហាជន​ជ្រាប​ស្រាប់​ហើយ​ថា មង្គលការ​កូន​ស្រី​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​កូន​ចៅ​​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​ដ៏​ល្បី​នៃ ជីប ម៉ុង គ្រុប បាន​រៀបចំ​មង្គលការ​បែប​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អឺរ៉ុប យ៉ាង​សប្បាយ​រីករាយ ដោយ​មាន

SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក

បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​កីឡា ម៉ូដ​សម្លៀក​បំពាក់​លំដាប់ Premium និង​សិល្បៈ​ទស្សនីយភាព​ពី​សាលា AAA School នៅ​ក្នុង​ហាង​ទំនិញ​ចម្រុះ​ម៉ាក Multi - Brand Store ដំបូង​គេ​នៅ​កម្ពុជា។

Sandara Park ប្រកាសចេញអាល់ប៊ុមថ្មី ក្រោមផលិតកម្មថ្មីរបស់ខ្លួន ដោយចូលរួមនិពន្ធបទភ្លេង និងទំនុកច្រៀងផ្ទាល់ដៃ

ផលិតកម្ម ARADNAS ដែលជាទីភ្នាក់ងារថ្មីរបស់នាង បានប្រកាសនៅថ្ងៃទី ៩ នេះថា Sandara Park នឹងចេញផ្សាយអាល់ប៊ុមចម្រៀងទោល (Single Album)

ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង

ឧស្សាហកម្មរឿងភាគខ្លីៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង បន្ទាប់ពីមានរបាយការណ៍លេចឡើងថា Hongguo Short Drama ដែលជាគ្រឹះស្ថាន

Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម

ក្រុមចម្រៀងនារីចំនួន ៣ ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់ផលិតកម្មបុត្រសម្ព័ន្ធ HYPE តែមួយ គឺ Le Sserafim Illit ព្រមទាំង Katseye នឹងចាប់ដៃគ្នាបញ្ចេញបទចម្រៀងរួម នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១ រសៀល ម៉ោង

រំភើបជំនួស! បុរស​ជន​បរទេស​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​លើ​ទឹក​ដី​អង្គរជាមួយ​ផ្កា​ស្លា​ខ្មែរ

ផ្ទុះ​ការ​កោត​សរសើរ បុរស​ជន​បរទេស​ម្នាក់​បាន​យក «ផ្កា​ស្លា» សុំ​នារី​ជា​សង្សារ (ដែល​ជា​ជន​បរទេស​ដូច​គ្នា) រៀប​ការ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ដ៏​ច្រើន លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប នាកម្មវិធីប្រគំតន្រ្តីមួយកាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ​នេះ

អស្ចារ្យ! អ្នកនាង Sophy Odam ក្លាយជា Mrs Global Tourism 2026 ពីកម្មវិធី Mrs Tourism Queen International 2026

កម្មវិធី Mrs Tourism Queen International 2026 បាន​បញ្ចប់​ហើយ ដោយ​រើស​បាន Top 3 ដែល​មាន​សមត្ថភាព​ពេញលេញ ហើយ​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ។ Mrs. Cambodia Tourism Queen International 2026 អ្នកនាង Sophy

ឈានដល់វ័យ ៥២ ឆ្នាំ Victoria Beckham យល់ថា អាយុមិនមែនជាឧបសគ្គជីវិត

Victoria Beckham បានបង្ហើបអំពីការរស់នៅក្នុងជីវិតយ៉ាងមានក្ដីសុខ និងជឿជាក់ ក្នុងវ័យ ៥២ ឆ្នាំ ជាមួយសារព័ត៌មាន The Times កាលពីចុងខែ ឧសភា កន្លងទៅ ដោយតារាស្រីជឿថា ការមានអាយុច្រើនមិនមែនជាបញ្ហារំខានចិត្ត

Giselle ក្រុម aespa បើកចិត្តអំពីរឿងសម្រកទម្ងន់ថា «ការធ្វើជា K-Pop Idol ហើយមានសុខភាពល្អ គឺពិបាកទៅរួចណាស់»

Giselle សមាជិកក្រុម aespa បានបើកចិត្តយ៉ាងស្មោះត្រង់អំពីបញ្ហាផ្ទាល់ខ្លួនជាច្រើន រួមទាំងការឆ្លើយសំណួរទាក់ទងនឹងការផ្លាស់ប្តូរទម្ងន់ និងសុខភាពរបស់នាង ក្នុងអំឡុងពេលការ Live ផ្ទាល់នាពេលថ្មីៗនេះ។

D Nation ប្រកាសចែកផ្លូវជាមួយ Park Bom សមាជិកក្រុម 2NE1 ក្រោយរួមការងារអស់រយៈពេល ៨ ឆ្នាំ

តារាចម្រៀង Park Bom សមាជិក 2NE1 បានសម្រេចចិត្តបញ្ចប់កិច្ចសន្យា និងចែកផ្លូវគ្នាជាផ្លូវការជាមួយផលិតកម្ម D Nation ហើយ។