បន្ទាប់ពីប្រកាសចែកផ្លូវគ្នាបានមួយរយៈ បេក្ខភាព Top 4 ក្នុងកម្មវិធី Cambodia Idol ថុល សុភិទិ និងគូស្នេហ៍ ជាអ្នកមេម៉ាយកូន១រូបស្រស់ ឡុង ម៉ានីន បានវិលត្រឡប់មកសាងស្នេហ៍ជាមួយគ្នាជាថ្មីម្តងទៀតហើយ ថែមទាំងបង្ហាញភាពផ្អែមល្ហែមខ្លាំងលើសដើម ធ្វើឱ្យអ្នកគាំទ្រឃើញហើយស្ទើរលើសជាតិស្ករតាមអ្នកទាំងពីរ។
តួយ៉ាង កាលពីថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០២២ ត្រូវជាថ្ងៃឆ្លងឆ្នាំសកល អ្នកមេម៉ាយកូន១ក្តៅស្រួយ ឡុង ម៉ានីន បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមនៅមាត់សមុទ្រ ច្រើនសន្លឹកលើទំព័រហ្វេសប៊ុករបស់នាង ភ្ជាប់ជាមួយពាក្យមួយឃ្លាដ៏មានអត្ថន័យថា «2022ពួកយើងបានជួបបញ្ហាជាមួយគ្នាច្រើនណាស់ដែលធ្វើអោយយើងបែកគ្នាតែចុងក្រោយយើងពិតជាមិនអាចខ្វះគ្នាបានឡើយចាប់ពីថ្ងៃនេះតទៅមុខទោះមានរឿងអ្វីក៏យើងមិនចុះចាញ់ឡើយយើងតស៊ូទៅមុខជាមួយគ្នារហូត»។
គ្រាន់តែឃើញគូស្នេហ៍បង្ហោះឡើងបែបនេះភ្លាម អ្នកកំលោះនិយមសិល្បៈសាក់រូបលើរាងកាយ ប្រញាប់ share ការបង្ហោះនោះ ដោយភ្ជាប់ជាមួយពាក្យពេចន៍ដ៏ផ្អែមល្ហែមថា «ជូនពរ ពួកយើងជួបតែរឿងល្អៗ ក្នុងឆ្នាំថ្មី» ធ្វើឱ្យអ្នកគាំទ្ររឹតតែរមួលពោះ ចំពោះគូស្នេហ៍មួយគូនេះ ថែមទាំងលើកឡើងថា ត្រូវគ្នាលើកនេះបុរសសង្ហារហស្សនាម Doreamon និងគូស្នេហ៍ បង្ហោះរូបភាពផ្អែមល្អែមលើសពីមុនទៅទៀត។
ទំនាក់ទំនងស្នេហាបែកបាក់ហើយត្រូវគ្នាវិញលឿនបែបនេះ មិនធ្វើឱ្យ ម្ចាស់បទ «ឆ្លងឆ្នាំយប់នេះខ្ញុំខូចចិត្តបំផុត» ធ្លាក់ប្រជាប្រិយភាពនោះទេ ផ្ទុយទៅវិញ អ្នកគាំទ្រលោកជាច្រើនបែរជាបង្ហាញការអបអរនិងគាំទ្រដល់គូនេះទៅវិញ។ តែយ៉ាងណាក៏គេឃើញមានហ្វេនមួយចំនួន ពិសេសហ្វេនស្រីៗខកចិត្តផងដែរ នៅពេលឃើញ idol របស់ខ្លួនផ្អែមល្អែមដល់ថ្នាក់នេះ។
សូមជម្រាបថា ត្បិត ថុល សុភិទិ មិនបានលើកពាន Cambodian Idol រដូវកាលទី៤ ក៏ពិតមែន តែប្រជាប្រិយភាពតារាចម្រៀងរូបនេះផ្ទុះខ្លាំង មិនចាញ់ម្ចាស់ពានប៉ុន្មានឡើយ សូម្បីសន្ទុះអ្នកគាំទ្រក៏ខ្លាំងប្រហាក់ប្រហែលគ្នាផងដែរ។ ចាប់តាំងពីប្រឡងចប់ សុភិទិ ជំពប់រឿងអាស្រូវស្នេហាជាហូរហែរ រីឯការងារសិល្បៈវិញនោះមមាញឹកច្រើន ដោយគេឃើញលោកចេញច្រៀងតាមកម្មវិធី Concert និងតាម Pub ពេលរាត្រីច្រើនហូរហែ ហើយថ្មីៗនេះទើបចេញបទចម្រៀងថ្មីនៅផលិតកម្ម រស្មីហង្សមាស ថែមទៀតផង៕

























Account
Security
Favourite Content