នៅថ្ងៃទី០២ ខែមករានេះ ទស្សនាវដ្ដីអាមេរិក Rolling Stone បានចេញផ្សាយបញ្ជីកំពូលតារាចម្រៀង ២០០នាក់ក្នុងប្រវត្តិសាស្ត្រ ដោយចម្រាញ់យកឈ្មោះតារាចម្រៀងទូទាំងពិភពលោកដែលល្បីបំផុតក្នុងរយៈពេល ១០០ឆ្នាំមកនេះ។
ក្នុងនោះ តារាចម្រៀង IU និងសមាជិកក្រុម BTS Jungkook បានក្លាយជាតារាចម្រៀងខេប៉ុបពីរនាក់គត់ដែលបានជាប់ក្នុងបញ្ជីនេះព្រមជាមួយនឹងតារាចម្រៀងល្បីៗទូទាំងពិភពលោកផ្សេងទៀត។
IU គឺជាតារាចម្រៀងកូរ៉េដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងបញ្ជីនេះជាមួយចំណាត់ថ្នាក់លេខ ១៣៥។ ទស្សនាវដ្ដី Rolling Stone បានរៀបរាប់ថាចាប់តាំងបង្ហាញមុខក្នុងឆ្នាំ ២០១០ ជាមួយបទចម្រៀងដំបូងមានចំណងជើងថា “Good Day” IU បានក្លាយជាតារាចម្រៀងដែលមានអ្នកស្រលាញ់ចូលចិត្តច្រើនបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ថ្វីបើមានសំឡេងបែបស្រទន់ ប៉ុន្តែនាងអាចច្រៀងនិងបត់បែនបានគ្រប់ប្រភេទចម្រៀងចាប់តាំងពីប៉ុប, Jazz), និងបទមនោសញ្ចេតនាក៏ដោយ។
ចំណែក Jungkook បានជាប់ចំណាត់ថ្នាក់លេខ ១៩១ ដោយ Rolling Stone បានពណ៌នាថា JungKook សមាជិកវ័យក្មេងបំផុតរបស់ BTS ជាតារាមានទេពកោសល្យច្រើនយ៉ាង ជាអ្នកច្រៀងនិងរាំដ៏ខ្លាំងពូកែ អាចនិពន្ធបទចម្រៀងបាន និងត្រូវបានគេស្គាល់ថាជាមនុស្សឧស្សាហ៍ព្យាយាម និងតែងឱនលំទោនទោះបីជារូបគេទទួលបានជោគជ័យខ្លាំងតាំងពីវ័យក្មេងក៏ដោយ ៕

























Account
Security
Favourite Content