ប្រាប់កន្លែងលំហែកាយជាប់សមុទ្រកែបស្អាតៗ ត្រូវម៉ាច់សម្រាប់អ្នកចង់ដើរលេងចុងឆ្នាំនេះ

បោះតង់​ក្នុង​ព្រៃ បោះតង់​លើ​ភ្នំ ធ្លាប់​មាន​បទ​ពិសោធន៍​អស់​ហើយ ​នៅ​ឡើយ​តែ​បោះតង់​ក្បែរ​មាត់​សមុទ្រ។ តោះ​! ចាំ​ដល់​ណា​ទៀត​ចុង​ឆ្នាំ ២០២២ នេះ សាក​បបួល​មិត្តភ័ក្ដិ​ ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​ទៅ​សម្រាក​លំហែ បោះតង់ ពិកនិក ស្ដាប់​សំឡេង​សមុទ្រ​បន្ធូរ​ស្ត្រេស​ចេញ​ម្ដង។ បើសិនជា​ប្រិយមិត្ត​នៅ​មិន​ទាន់​ស្វែងរ​ក​កន្លែង​កម្សាន្ត​បាន​ទេ AMS សូម​ណែនាំ​កន្លែង​លំហែ​ក្បែរ​មាត់​សមុទ្រ​ក្នុង​ខេត្ត​កែប​​មួយ​ដែល​អាច​ឲ្យ​ប្រិយមិត្ត​បោះតង់ ស្ទូចត្រី ពិកនិក និង​រំសាយ​ស្ត្រេស​បាន​យ៉ាង​ល្អ។

កន្លែង​នេះ​មាន​ឈ្មោះ​ថា «កោះទន្សាយ សេនត្រា» ។ ក្រៅ​ពី​ដំណើរ​កម្សាន្ត​រួម​ជាមួយ​មិត្តភ័ក្ដិ​ នៅ​លើ​កោះ​ទន្សាយ​លោកអ្នក​ក៏​អាច​ជ្រើសរើស​ដំណើរ​កម្សាន្ត​ចុង​ឆ្នាំ​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​បាន​​ដែរ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​យើង​សង្កេត​ឃើញ​ថា​តម្លៃ​នៃ​ការ​ស្នាក់​នៅ​របស់​កោះ​ទន្សាយ​ក៏​មាន​តម្លៃ​សមរម្យ​ផង​ដែរ។

ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដល់​ទីនេះ អ្នក​ទេសចរ​ត្រូវ​ចំណាយ​លុយ​ជិះ​ទូក​ក្នុង​តម្លៃ​ចន្លោះ​ពី ២០ដុល្លារ ទៅ ២៥ដុល្លារ សម្រាប់​ទូក​មួយ​អាច​ដាក់​បាន​មនុស្ស ​១០ នាក់​យ៉ាង​ច្រើន​បំផុត។ ចំពោះ​កាណូត​ល្បឿន​លឿន​អ្នក​ទេសចរ​ត្រូវ​ចំណាយ​ថវិកា​ក្នុង​ម្នាក់​ប្រមាណ​ជា ៨ដុល្លារ នៅ​ក្នុង​ការ​ទៅ​មក។ ក្រឡេក​ទៅ​មើល​តម្លៃ​នៃ​ការ​ស្នាក់​នៅ​វិញ​ទាំង​ផ្ទះ​ស្នាក់​នៅ និង​ការ​បោះតង់​គឺ​មាន​តម្លៃ​ចាប់​ពី ១០ ដុល្លារ​ឡើង​ទៅ ​ដែល​តម្លៃ​នេះ​គឺ​ពិត​ជា​ស័ក្ដិសម​ទៅ​តាម​អ្វី​ដែល​អ្នក​ទេសចរ​គ្រប់​ឋានន្តរសក្ដិ​អាច​ផ្គត់ផ្គង់​បាន។

«កោះទន្សាយ សេនត្រា» មាន​ចម្ងាយ​ប្រមាណ ៤ គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តកែប។ ក្រឡេក​ទៅ​មើល​បរិយាកាស​នៅ​ទី​នេះ​វិញ ​បើ​អ្នក​ទេសចរ​រូប​ណា​ដែល​ធ្លាប់​បាន​ទៅ​ដល់​ច្បាស់​ជា​នៅ​មិន​ដាច់​អាល័យ​សោះ​ឡើយ​អំពី​បរិយាកាស​បរិសុទ្ធ​ស្រស់​ថ្លា អម​ជាមួយ​ផ្ទៃ​សមុទ្រ​ខៀវ​ស្រងាត់​ ធំ​ល្វឹង​ល្វើយ សំឡេង​រលក​សមុទ្រ​ឈូឆរ​បន្ធូរ​អារម្មណ៍​ស្ត្រេស ដើម​ដូង​ទេរ​ឡូយ​ចូល​ក្នុង​ផ្ទៃ​សមុទ្រ ផ្ទះ​ស្នាក់​នៅ​មាន​ផាសុកភាព និង​ស៊ី​សង្វាក់​គ្នា​ជាមួយ​ធម្មជាតិ​គួរ​ឲ្យ​គយ​គន់​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គ្រប់​អនុស្សាវរីយ​ទាំង​ប៉ុន្មាន​នឹង​នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ត​ជានិច្ច​មិន​អាច​លប់​បាន។

សម្រាប់​អ្នក​ទេសចរ​ដែល​មិ​ន​ធ្លាប់​ទៅ​លេង​កោះទន្សាយ ហើយ​មាន​គម្រោងទៅលេងទីនេះ សូមធ្វើការប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះការធ្វើដំណើរឆ្លងពីកំពង់ផែកែបទៅកាន់កោះ និងសូមធ្វើការត្រួតពិនិត្យឲ្យច្បាស់ពីជើងចេញដំណើរនីមួយៗ៕

រូបថត៖ ប្រភព Kea



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ