២០២២ ជាឆ្នាំពិសេសមួយសម្រាប់ក្រុមអ្នកគាំទ្ររឿងភាគកូរ៉េ ឬតារាខេប៉ុប ដោយសារតែមានគូស្នេហ៍ល្បីៗ ជាច្រើនបានចាប់ដៃគ្នាចូលរោងមង្គល និងបង្កើតគ្រួសារកក់ក្ដៅមួយក្នុងឆ្នាំនេះ។ ស្របពេលជាមួយគ្នា កម្រងរូបភាពក្នុងថ្ងៃមង្គលការរបស់តារាល្បីៗ ទាំងនោះ ពិតជាស្រស់ស្អាតខ្លាំងធ្វើឱ្យអ្នកគាំទ្រឃើញហើយរំភើបចិត្តជំនួស និងច្រណែនតែម្ដង។ តោះទៅមើលរូបភាពទាំងអស់គ្នា៖
១.Hyunbin និង Song Yejin
អ្នកទាំងពីរស្គាល់គ្នារយៈពេលជាច្រើនឆ្នាំទៅហើយ និងកាន់តែទទួលបានភាពល្បីល្បាញខ្លាំងជាគូក្រោយចាប់ដៃគ្នាសម្ដែងក្នុងរឿង “Crash Landing On You”។ អ្នកទាំងពីររៀបការនៅដើមឆ្នាំ ២០២២។
២.Park ShinHye និង Choi TaeJoon
គូស្នេហ៍មួយគូនេះជួបគ្នាដំបូងក្នុងឆ្នាំ ២០១២ ក្នុងរឿង “The King Of Dramas”។ មិនខុសពី Hyunbin និង Song Yejin អ្នកទាំងពីររៀបការក៏ដឹកដៃគ្នាចូលរោងមង្គលនៅដើមឆ្នាំ ២០២២។
៣.Namgoong Min និង Jin Ah Reum
Namgoong Min និង Jin Ah Reum ជួបគ្នាដំបូងក្នុងឆ្នាំ ២០១៥ ក្រោយសម្ដែងរឿងរួមគ្នា “Light My Fire” បន្ទាប់មកក៏ចាប់ផ្ដើមមើលចិត្តថ្លើមគ្នា និងរៀបការនៅខែ តុលា ឆ្នាំ ២០២២។
៤.Gong Hyo Jin និង Kevin Oh
អ្នកទាំងពីរបានប្រកាសពីទំនាក់ទំនងរបស់ខ្លួននៅខែ មេសា ឆ្នាំ ២០២២ និងសម្រេចរៀបការនៅខែ តុលា ឆ្នាំ ២០២២។
៥.Jang Nara
តារាស្រីរូបនេះរៀបការជាមួយបុរសក្រៅសិល្បៈម្នាក់នៅខែ មិថុនា ឆ្នាំ ២០២២។
៦.Som DamBi និង Lee Kyou Hyuk
អ្នកទាំងពីរធ្លាប់បានសេពគប់គ្នាអស់រយៈពេល ១០ ឆ្នាំ តែក្រោយមកក៏សម្រេចចិត្តបែកគ្នា។ ទីបំផុតក៏ត្រូវរូវគ្នាវិញ និងសម្រេចរៀបការនៅខែ ឧសភា ឆ្នាំ ២០២២។
៧.Kim Yuna និង Ko WooRim
អ្នកទាំងពីរជួបគ្នាក្នុងកម្មវិធី Meant To Be ក្នុងឆ្នាំ ២០១៨ និងរៀបការនៅខែ តុលា ឆ្នាំ ២០២២។
៨.Jiyeon និង Hwang Jae Gyun
នៅដើមឆ្នាំ ២០២២ សមាជិកក្រុម T-ara Jiyeon បានប្រកាសពីគម្រោងរៀបការជាមួយមិត្តប្រុស Hwang Jae Gyun។ អ្នកទាំងពីរសម្រេចចិត្តរៀបមង្គលការនៅខែ ធ្នូ ឆ្នាំ ២០២២៕





















































Account
Security
Favourite Content