អាហារទាំង ១០ មុខដែលល្អសម្រាប់ក្មេងៗកំពុងពេញវ័យលូតកម្ពស់

ការលូតលាស់កម្ពស់ភាគច្រើនគឺពឹងផ្អែកទៅលើហ្សែន។ ជាមួយគ្នានេះដែរ ការទទួលសារធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់ក្នុងរបបអាហារក៏ជាកត្តាចាំបាច់មួយក្នុងការលូតកម្ពស់ដែរ ជាពិសេសគឺក្មេងៗវ័យជំទង់ដែលកំពុងពេញលូតលាស់។ ដូច្នេះហើយតើពួកគេគួរញ៉ាំអាហារណាខ្លះដើម្បីជំនួយដល់ការពន្លូតកម្ពស់?

១. សណ្ដែក

សណ្ដែកគឺសម្បូរទៅដោយប្រូតេអ៊ីនដូចជាអាំងស៊ុយលីន ១ ឬ IGF-1 ដែលជាអរម៉ូនសំខាន់ក្នុងការលូតលាស់របស់យុវវ័យ។ មិនតែប៉ុណ្ណោះ សណ្ដែកក៏សម្បូរទៅដោយជាតិដែក និងវីតាមីន B អាចជួយការពារភាពស្លេកស្លាំង និងបង្ការបញ្ហាកង្វះឈាមក្រហមដែលវាជាផ្នែកមួយសម្រាប់ការលូតលាស់កម្ពស់ផងដែរ។ លើសពីនេះ សណ្តែកសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនទៀតដូចជា ជាតិសរសៃ ទង់ដែង ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស និងស័ង្កសីជាដើម។

២. សាច់មាន់

សាច់មាន់គឺជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមជាច្រើនសម្រាប់ការលូតលាស់ដូចជាប្រូតេអ៊ីន វីតាមីន B12 និង taurine។ វីតាមីន B12 ជាវីតាមីនអាចរលាយក្នុងទឹកដែលមានសារៈសំខាន់ក្នុងការគ្រប់គ្រង និងរក្សាកម្ពស់របស់យើង។ ចំណែកឯ taurine វិញគឺជាអាស៊ីតអាមីណូដែលជួយគ្រប់គ្រងការផលិតសារធាតុសម្រាប់ជំនួយក្នុងលារលូតលាស់កម្ពស់ផងដែរ។

៣. គ្រាប់អាល់ម៉ុន

គ្រាប់អាល់ម៉ុនគឺជាគ្រាប់ធញ្ញជាតិមានទំហំតូច ប៉ុន្តែសម្បូរដោយវីតាមីន និងសារធាតុរ៉ែជាច្រើនដែលចាំបាច់សម្រាប់ការលូតលាស់។ ជាមួយគ្នានេះដែរ អាល់ម៉ុនក៏សម្បូរទៅដោយវីតាមីន E​ ដែរដែលអាចរលាយក្នុងខ្លាញ់ និងបង្កើនសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយទ្វេរដង។ លើសពីនេះទៀត វីតាមីន E​ នៅក្នុងអាល់ម៉ុនក៏អាចជួយរារាំងការបង្កើត osteoclasts ជាកោសិកាមួយប្រភេទដែលអាចបំបែកជាលិកាឆ្អឹងផងដែរ។

៤. បន្លែស្លឹកបៃតង

​បន្លែស្លឹកបៃតងជាបណ្ដុំនៃវីតាមីន C កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម និងប៉ូតាស្យូម។ លើសពីនេះទៀត​ បន្លែមួយប្រភេទនេះក៏សម្បូរទៅដោយវីតាមីន K ដែលជាសារធាតុចិញ្ចឹមដែលអាចបង្កើតដង់ស៊ីតេឆ្អឹង ដើម្បីពង្រឹងការលូតកម្ពស់ផងដែរ។ យោងតាមគេហទំព័រ Healthline បានបង្ហាញពីការសិក្សាទៅលើស្រ្តីចំនួន ១០៣ នាក់ដែលបានទទួលទានបន្លែស្លឹកបៃតងទៀងទាត់។ ជាលទ្ធផលគឺហានិភ័យនៃការខូចខាតម៉ាសឆ្អឹងត្រូវបានកាត់បន្ថយ។

៥. យ៉ាអួរ

ទឹកដោះគោជូរ ឬយ៉ាអួរក៏ត្រូវបានរាប់ជាប្រភពដ៏អស្ចារ្យមួយសម្រាប់ការលូតលាស់កម្ពស់ និងមានផ្ទុកសារធាតុប្រូបាយអូទិចដែលជួយទ្រទ្រង់សុខភាពពោះវៀនថែមទៀតផង។ លើសពីនេះទៀត វាក៏ជួយធ្វើឱ្យមុខងារនៃប្រព័ន្ធភាពស៊ាំកាន់តែប្រសើរឡើងផងដែរ។ តាមការស្រាវជ្រាវមួយចំនួនបានបង្ហាញថាសារធាតុប្រូបាយអូទិចគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កុមារក្នុងការពន្លូតកម្ពស់។

៦. ដំឡូងជ្វា

ដំឡូងជ្វាសម្បូរទៅដោយវីតាមីន A ដែលអាចពង្រឹងឆ្អឹង និងជួយឱ្យយើងលូតលាស់ ឬរក្សាកម្ពស់បានយ៉ាងល្អ។ ជាមួយគ្នានេះដែរ វាក៏មានផ្ទុកនូវជាតិសរសៃរលាយ និងមិនរលាយដែលអាចជួយដល់ការរំលាយអាហារ និងជំរុញការលូតលាស់នៃបាក់តេរីពោះវៀនល្អថែមទៀតផង។ លើសពីនេះ ដំឡូងជ្វាក៏សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតរួមមាន វីតាមីន C ម៉ង់ហ្គាណែស វីតាមីន B6 និងប៉ូតាស្យូមផងដែរ។

៧. ស៊ុត

អ្នកណាៗក៏ដឹងដែរថាស៊ុតគឺជាប្រភពនៃប្រូតេអ៊ីន។ ប៉ុន្តែនៅក្នុងស៊ុតក៏សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើនផ្សេងទៀតរួមមានវីតាមីន D ដែលអាចបង្កើនជាតិកាល់ស្យូមផងដែរ។ មានការសិក្សាមួយទៅលើកុមារចំនួន ៨៧៤​ នាក់ដែលបានញ៉ាំស៊ុតទៀងទាត់ ហើយជាលទ្ធផលគឺកម្ពស់របស់ពួកគេលូតលាស់ជារៀងរាល់ខែ។

៨. ផ្លែបឺរី

ផ្លែបឺរីដូចជាប៊្លូបឺរី ឬស្រ្តបឺរីគឺសុទ្ធសឹងតែសម្បូរទៅដោយសារធាតុចិញ្ចឹមសំខានៗ។ វីតាមីន C ដែលនៅក្នុងផ្លែបឺរីមានតួនាទីជំរុញការលូតលាស់ ជួសជុលកោសិកា និងបង្កើតកូឡាជែនក្នុងរាងកាយយើងបានយ៉ាងល្អ។ ការសិក្សាបង្ហាញថាកូឡាជែននោះអាចបង្កើនដង់ស៊ីតេឆ្អឹង និងធ្វើឱ្យសុខភាពឆ្អឹងប្រសើរឡើងដែលអាចជួយយើងឱ្យលូតកម្ពស់កាន់តែលឿន។  

៩. ត្រីសាលម៉ុន

អាស៊ីតអូមេហ្គា ៣ ដែលនៅក្នុងត្រីសាលម៉ុនគឺផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពបេះដូង សុខភាពឆ្អឹង និងការអភិវឌ្ឍន៍នៃរាងកាយ។ លើសពីនេះ កម្រិតទាបនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ អាចត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យនៃបញ្ហាដំណេកចំពោះកុមារដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ការលូតលាស់ផងដែរ។

១០. ទឹកដោះគោ

ទឹកដោះគោមានបរិមាណប្រូតេអ៊ីនល្អៗរួមជាមួយនឹងមីក្រូសារជាតិជាច្រើនដែលអាចទ្រទ្រង់សុខភាពឆ្អឹងដើម្បីបង្កើន ឬរក្សាការលូតលាស់នៃរាងកាយ។ មិនតែប៉ុណ្ណោះ តាមការស្រាវជ្រាវមួយចំនួនបង្ហាញថាទឹកដោះគោមិនត្រឹមតែជួយជំរុញដល់ការលូតកម្ពស់ទេ វាក៏អាចជួយដល់ការឡើងទម្ងន់ និងពង្រឹងសាច់ដុំរបស់ពួកគេបានថែមទៀងផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ