ញាក់! រថយន្ត Mercedes-Benz ដែល Jungkook ធ្លាប់ជិះ​ត្រូវ​បានលក់ដេញថ្លៃ​ក្នុង​តម្លៃខ្ពស់​កប់ពពក

រថយន្ត Mercedes-Benz SUV ដែលសមាជិក​ BTS Jungkook ធ្លាប់ប្រើ ត្រូវលក់​ក្នុង​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រលើគេហទំព័រ BLACKLOT​ ពោល​គឺ​ថ្លៃ​ជាង​តម្លៃ​រថយន្តថ្មីចំនួន ៥ ដង ។

រថយន្ត Mercedes-Benz G-Class SUV ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ធ្លាប់​ជា​កម្មសិទ្ធិ​របស់ Jungkook កន្លង​មក​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ការ​បើក​ដំណើរការ​គេហទំព័រ​ដេញ​ថ្លៃមួយ​នេះ។

គេហទំព័រ BLACKLOT បានពន្យល់អំពីរថយន្តនេះដោយនិយាយថា “វាជារថយន្តដែលតារាល្បីទូទាំងពិភពលោកបានទិញ និងប្រើប្រាស់នៅពេលដែលរថយន្តនេះចេញដំបូង ប៉ុន្តែយើងពិបាកបញ្ជាក់ដោយផ្ទាល់ណាស់ថាអ្នកធ្លាប់ប្រើវានោះជានរណា”។ ប៉ុន្តែភ្លាមៗនោះ រថយន្ត​នេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយ​ត្រូវបានគេស្គាល់ថាជារថយន្តរបស់ Jungkook ។

ការដេញថ្លៃចុងក្រោយសម្រាប់រថយន្តនេះគឺបានថ្លៃរហូតដល់ 1.2 ពាន់លានវ៉ុន (ឬ 925,000 ដុល្លារអាមេរិក) ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីការបើកដំណើរការរបស់ BLACKLOT ។ អ្នកដេញថ្លៃរថយន្តនេះបានមិនត្រូវបានបង្ហាញអត្តសញ្ញាណឱ្យដឹងទេ។

គួរ​រំឭកថាការដេញថ្លៃនេះបានចាប់ផ្តើមកាលពីខែមុន តែក៏ត្រូវបានផ្អាករយៈពេលពីរម៉ោងមុនថ្ងៃផុតកំណត់ ដោយសារគេហទំព័រនេះបានបញ្ជាក់អំពីជនបរទេសដែលមិនស្គាល់អត្តសញ្ញាណជាច្រើននាក់ព្យាយាមដេញថ្លៃ។ នៅពេលដែលត្រូវបានផ្អាកនោះ ការដេញថ្លៃខ្ពស់បំផុតគឺ 420 លានវ៉ុន (ប្រហែល 324,000 ដុល្លារអាមេរិក) ។

ចាប់តាំងពីពេលនោះមក BLACKLOT បានហាមឃាត់ការដេញថ្លៃពីអនីតិជន និងជនបរទេស ហើយបានបន្តការដេញថ្លៃឡើងវិញចាប់ពីថ្ងៃទី 6 នៃខែធ្នូនេះ ដោយអនុញ្ញាតឱ្យសាធារណជនដេញថ្លៃបានលុះត្រាតែពួកគេដាក់ប្រាក់កក់ចំនួន 5 លានវ៉ុន (3,800 ដុល្លារ) ។

រថយន្តដែលបានចាប់ផ្តើមការដេញថ្លៃក្នុងតម្លៃ 150 លានវ៉ុន (115,600 ដុល្លារអាមេរិក) ត្រូវបានលក់ក្នុងតម្លៃ 1,2 ពាន់លានវ៉ុន (ឬ 925,000 ដុល្លារ) ដែលកើនឡើង 8 ដងធៀបនឹងតម្លៃដេញថ្លៃដំបូង។ ជាមួយគ្នានេះដែរ រថយន្ត Mercedes-Benz G-Class AMG G63 ស៊េរីថ្មី ត្រូវបានបង្ហាញថាមានតម្លៃត្រឹមតែ 230 លានវ៉ុន (177,000 ដុល្លារអាមេរិក) ដែលមានន័យថារថយន្តរបស់ Jungkook ត្រូវបានលក់ថ្លៃជាងរថយន្តថ្មីប្រភេទដូចគ្នាដល់ទៅ 5 ដង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី