៧រឿង​អាស្រូវ​របស់​ម៉ាក​ល្បីៗ​លើ​លោក ដែល​​ធ្វើ​ឱ្យ​មហាជន​ហួស​ចិត្ត​ និង​ខក​ចិត្ត​ខ្លាំង​​

មិនថា​ម៉ាកយីហោ​ល្បី​លំដាប់​ណា​ក៏​ដោយ​ ក៏​ត្រូវ​មាន​ភ្លាត់ស្នៀត​ខ្លះដែរ។​ ​ថ្ងៃនេះ​យើង​នឹង​បង្ហើប​ប្រិយមិត្ត​អំពី​រឿង​អាស្រូវ​ចំនួន​ ៧​ របស់​ផលិតផល​ម៉ាក​ល្បីៗ​លើ​ពិភពលោក​នា​ពេល​កន្លង​មក។​

១.​ កូកាកូឡា​ Coca Cola​ ផ្សព្វផ្សាយ​ថា​ផលិតផល​ខ្លួន​ជំនួយ​សុខភាព

នៅ​ឆ្នាំ​ ២០០៨​ កូកាកូឡា​ ប្រទេស​អូស្ត្រាលី​ បាន​ចាប់​ផ្តើម​យុទ្ធនាការ​ “Motherhood and Myth-Busting”​ ដោយ​បាន​ជួល​តារា​ល្បី​ជនជាតិ​អូស្រ្តាលី​ Kerry Armstrong​ ដើម្បី​ទាក់ទាញ​អតិថិជន​ដែល​ជា​ម្តាយ​ និង​ព្យាយាម​បញ្ចុះបញ្ចូល​ក្នុង​ន័យ​ថា​ ការ​ផឹក​កូកាកូឡា​គឺ​ល្អ​ចំពោះ​សុខភាព​ មិន​ធ្វើឱ្យ​ក្មេង​ធាត់​ មិន​ឈឺ​ធ្មេញ​ និង​មិន​មាន​ជាតិ​កាហ្វេអ៊ីន​ដែល​ប៉ះពាល់​សុខភាព​ទេ។​ ជា​លទ្ធផល​ មាន​អាណាព្យាបាល​ អ្នកប្រើប្រាស់​ និង​ទន្តពេទ្យ​ជាច្រើន​ក្នុង​ប្រទេស​អូស្រ្តាលី​ចេញ​មក​ប្រឆាំង​នឹង​ទង្វើ​ដែល​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​យល់​ច្រឡំ​បែបនេះ។​ ទីបំផុត​ កូកាកូឡា​ បាន​លុប​ការផ្សាយ​ពាណិជ្ជកម្ម​នេះ​ចោល​ រួម​ទាំង​សកម្មភាព​ផ្សេងៗ​ ហើយ​ចេញ​មក​សុំទោស​សង្គម​ផងដែរ។​

២.​ Nestle បំផុស​ទម្លាប់​ទារក​បៅ​ទឹកដោះគោ​ជំនួស​ទឹកដោះម្ដាយ

នៅ​ឆ្នាំ​ ១៩៧០​ Nestle​ បាន​ពង្រីក​ទីផ្សារ​ទឹកដោះគោ​ម្សៅ​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍ​​ ដោយសារ​អត្រា​កំណើត​កើន​ឡើង។​ ប៉ុន្តែ​គេ​ប្រើ​វិធីសាស្ត្រ​ដែល​មិន​គួរ​ឱ្យ​គយគន់​នោះ​ទេ។​ គេ​តម្រូវ​ឱ្យ​បុគ្គលិក​ផ្នែក​លក់​ស្លៀកពាក់​ជា​គិលានុបដ្ឋាយិកា​ផ្ដល់​ដំបូន្មាន​ដល់​អ្នក​ម្តាយ។​ មាន​ការ​ដាក់​លក់​ទឹកដោះគោម្សៅ​តាម​មន្ទីរពេទ្យ​ និង​គ្លីនិក​ ធ្វើ​ឱ្យ​ម្តាយ​ជាច្រើន​ឱ្យ​ទារក​ទទួល​ទាន​ទឹកដោះគោ​ម្សៅ​ដ៏​ច្រើន។​ ដោយ​យល់​ឃើញ​ថា​ការ​បំបៅ​ដោះ​ម្ដាយ​មាន​ភាព​សំខាន់​ដល់​ទារក​ ធ្វើឱ្យ​មាន​សកម្មជន​ជាច្រើន​ចេញ​មក​ប្រឆាំង។​ ពួកគេ​លើកឡើង​ថា​យុទ្ធនាការ​នេះ​ធ្វើ​ឱ្យ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្ដាយ​មាន​ការ​ថយ​ចុះ​ ទារក​ទទួល​បាន​អាហារូបត្ថម្ភ​មិន​គ្រប់គ្រាន់​ ហើយ​អត្រា​មរណៈ​របស់​ទារក​កើន​ឡើង។​ ទោះបីជា​ Nestle​ បាន​ប្ដឹង​សកម្មជន​វិញ​ ប៉ុន្តែ​នៅ​តែ​មាន​ផល​ប៉ះពាល់​ដល់​ទីផ្សារ​របស់​ Nestle​ នៅ​ប្រទេស​ផ្សេងៗ។​ ព្រឹត្តិការណ៍​នេះ​បាន​នាំ​ឱ្យ​មាន​កំណែ​ទម្រង់​វិធី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ម្សៅ​ទឹកដោះគោ​ទារក​ចាប់​ពី​ពេល​នោះ​មក។​

៣.​ Mattel (Barbie) ជំរុញ​វិធី​សម្រក​ទម្ងន់​ដែល​ប៉ះពាល់​សុខភាព

នៅ​ឆ្នាំ​ ១៩៦៥​ ក្រុមហ៊ុន​ mattel​ បាន​ផលិត​កូន​ក្រមុំ​ជ័រ​ Slumber Party​ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ជញ្ជីង​ថ្លឹង​គីឡូ​ និង​ការណែនាំ​វិធី​សម្រក​ទម្ងន់​ងាយៗ​ដោយ​ពាក្យ​ថា​ “មិន​ញ៉ាំ”​ ដែល​ជា​វិធី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព។​ ពីរ​ឆ្នាំ​ក្រោយមក​ ក្រុមហ៊ុន​ mattel​ បាន​ផលិត​កូន​ក្រមុំ​ជ័រ​ Barbie Sleepytime​ នៅ​តែ​ណែនាំ​វិធី​សម្រក​ទម្ងន់​ដែល​មិន​ត្រឹមត្រូវ​ដដែល។​

៤.​ Starbucks​ រារាំង​ប្រទេស​អេត្យូពី​មិន​ឱ្យ​ចុះបញ្ជី​ម៉ាក​សញ្ញា​គ្រាប់​កាហ្វេ​

ក្នុង​ឆ្នាំ​ ២០០៦​ សមាគម​កាហ្វេជាតិ​ (NCA)​ នៃ​សហរដ្ឋអាមេរិក​បាន​ហាមឃាត់​មិន​ឱ្យ​រដ្ឋាភិបាល​ អេត្យូពី​ ចុះបញ្ជី​ម៉ាក​សញ្ញា​គ្រាប់​កាហ្វេ​ចំនួន​ ៣​ ពូជ​នៅ​សហរដ្ឋអាមេរិក។​ ដោយ​ NCA​ អះអាង​ថា​ ធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​អេត្យូពី។​ ក្រោយ​មក​ រដ្ឋាភិបាល​ក្នុង​ប្រទេស​អេត្យូពី​ និង​អង្គការ​ Oxfam​ បាន​ចោទប្រកាន់​ក្រុមហ៊ុន​ Starbucks​ ថា​ជា​មេក្លោង​របស់​ NCA​ ដើម្បី​ប្រឆាំង​នឹង​ការចុះបញ្ជី​នេះ​ ដោយសារ​តែ​ Starbucks​ ទិញ​គ្រាប់​កាហ្វេ​ពី​កសិករ​អេត្យូពី​ក្នុង​តម្លៃ​ ១​ ដុល្លារ​ក្នុង​មួយ​ផោន​ ហើយ​លក់​បន្ត​ក្នុង​តម្លៃ​ ២៦​ ដុល្លារ​ក្នុង​មួយ​ផោន។​ ប៉ុន្តែ​ Starbucks​ បាន​បដិសេធ​ ហើយ​ប្រកាន់​ថា​ខ្លួន​នៅ​ខាង​កសិករ​ជានិច្ច។​ រឿង​នេះ​បាន​បញ្ចប់​យ៉ាង​ល្អ​ក្នុង​ឆ្នាំ​ ២០០៧​ នៅ​ពេល​ដែល​ Starbucks​ និង​ អេត្យូពី​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​រួមគ្នា​ ធ្វើ​ឱ្យ​គ្រាប់​កាហ្វេ​ទាំង​ ៣​ ពូជ​នោះ​ត្រូវ​បាន​ចុះបញ្ជី​ម៉ាក​សញ្ញា​របស់​សហរដ្ឋអាមេរិក​ និង​ក្លាយ​ជា​កម្មសិទ្ធិ​បញ្ញា​របស់​ប្រទេស​អេត្យូពី។​ ចំណែក​ឯ​ Starbucks​ ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​អ្នកទិញ​ដ៏​ល្អ​បំផុត​របស់​អេត្យូពី។​

៥.​ Abercrombie & Fitch សម្រាប់​តែ​មនុស្ស​​មាន​សម្រស់​ស្អាតៗ

នៅ​ឆ្នាំ​ ២០០៦​ នាយក​ប្រតិបត្តិ​លោក​ Mike Jeffries​ បាន​ផ្ដល់​បទសម្ភាសន៍​ថា​ ម៉ាក​យីហោ​របស់​ពួកគេ​ផ្ដោត​គោលដៅ​តែ​លើ​អតិថិជន​ដែល​ “ស្អាត​ សង្ហា​ ឡូយ”​ និង​មិន​ផលិត​សម្លៀក​បំពាក់​សម្រាប់​អ្នក​ធាត់​ទេ។​ បន្ទាប់ពី​បាន​ចែកចាយ​ទៅ​លើ​អ៊ីនធឺណិត​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មិន​ពេញចិត្ត​ជា​ខ្លាំង។​ លោកMike Jeffries​ បាន​ចេញ​មក​សុំទោស។​ ប៉ុន្តែ​ស្ថានការណ៍​មិន​បាន​ល្អ​ប្រសើរ​ទេ​ រហូត​ដល់​មាន​ការ​ផ្លាស់​ប្ដូរ​ថ្នាក់​គ្រប់គ្រង​ថ្មី​ហើយ​ចេញ​មក​និយាយ​ថា​ ម៉ាក​ Abercrombie & Fitch​ ជា​ម៉ាក​សម្លៀក​បំពាក់​សម្រាប់​មនុស្ស​គ្រប់គ្នា។​

៦.​ IKEA កេង​ប្រវ័ញ្ច​​​ពលកម្ម​កម្មករ​ក្នុង​ទសវត្ស ១៩៧០ដល់១៩៨០

កាលពី​ឆ្នាំ​ ១៩៧០​ IKEA​ ជា​អ្នក​ម៉ៅការ​ការផលិត​គ្រឿង​សង្ហារិម​នៅ​ប្រទេស​អាល្លឺម៉ង់​ខាងកើត​ ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​អ្នកទោស​នយោបាយ​ដែល​ជា​សកម្មជន​ និង​និស្សិត​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល។​ ពួកគេ​ត្រូវ​បាន​កំណត់​គោលដៅ​ការផលិត​ជា​រៀងរាល់ថ្ងៃ​ បើ​ពុំនោះទេ​ នឹង​ត្រូវ​បាន​ដាក់ទោស។​ រឿង​ទាំងនេះ​ឮ​ចេញ​ពី​មាត់​អ្នកទោស​ ដោយសារ​ក្នុង​ការ​ផលិត​មិនមាន​ការ​បិទបាំង​ស្លាក​សញ្ញា​ IKEA​ ទេ។​ នៅ​ពេល​ដែល​រឿង​នេះ​ក្លាយ​ជា​ព័ត៌មាន​ល្បីៗ​នៅ​ឆ្នាំ​ ២០១២​ IKEA​ បាន​ជួល​ក្រុមហ៊ុន​ Ernst and Young​ ត្រួតពិនិត្យ​ឯកសារ​ជាង​ ១​ សែន​ទំព័រ​ និង​សម្ភាសន៍​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់។​ ទីបំផុត​គេ​រក​ឃើញ​ថា​វា​ជា​ការពិត​ ធ្វើឱ្យ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ IKEA​ នៅ​អាល្លឺម៉ង់​ចេញ​មុខ​សុំទោស​សង្គម​ និង​មាន​ដំណោះស្រាយ​សម្រាប់​ជនរងគ្រោះ​ទាំងអស់​ដែល​ពាក់ព័ន្ធ។​​

៧.​ Mitsubishi បិទបាំង​ពី​ផលិតផល​មាន​បញ្ហា​រយៈពេល ៣០ឆ្នាំ

នៅ​ឆ្នាំ​ ២០០០​ ភ្នាក់ងារ​សារព័ត៌មាន​ the guardian​ ប្រទេស​អង់គ្លេស​ បាន​រាយការណ៍​ថា​ Mitsubishi​ ធ្លាប់​បិទបាំង​ភាព​ខ្វះ​ចន្លោះ​របស់​រថយន្ត​ដែល​ពួកគេ​ផលិត។​ ដោយសារ​កាល​នោះ​មាន​ករណី​របូត​កង់ឡាន​ជា​ច្រើន​ដង​ បណ្តាល​ឱ្យ​អ្នក​ថ្មើរជើង​ស្លាប់ មាន​អ្នកបើកបរ​ជា​ច្រើន​ តវ៉ា​ទៅ​ក្រុមហ៊ុន​ច្រើន​លើក​ច្រើន​សា និង​ជា​ច្រើន​ឆ្នាំ។​ ប៉ុន្តែ​ក្រុមហ៊ុន​បែរជា​លួច​ជួសជុល​ដោយ​សម្ងាត់​ ដើម្បី​កុំ​ឱ្យ​រឿង​នេះ​លេច​ធ្លាយ​ទៅ​ទី​សាធារណៈ។​ ទីបំផុត​ រឿង​នេះ​ត្រូវ​បាន​លាត​ត្រដាង។​ អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ Mitsubishi​ បាន​ចេញ​មក​ទទួល​ស្គាល់​ការពិត​ និង​បញ្ជា​ឱ្យ​ប្រមូល​រថយន្ត​ជាង​ ១​ លាន​គ្រឿង​ដើម្បី​ត្រួត​ពិនិត្យ។​ យ៉ាង​ណាមិញ ទី​បំផុត​ក្រុមហ៊ុន​ត្រូវ​បាន​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​ត្រឹម ៣៧ ០០០​ ដុល្លារ​ប៉ុណ្ណោះ ហើយ​នាយក​ប្រតិបត្តិ​ត្រូវ​ទទួល​ខុសត្រូវ​ជាមួយ​នឹង​ការលាលែង​ពី​តំណែង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។