មូលហេតុទាំង​នេះ​ហើយ​ធ្វើ​ឱ្យ​ KARA ​នៅតែ​ជោគជ័យខ្លាំង​ពេល Comeback ទោះ​បាត់មុខ​អស់ ៧ឆ្នាំ

ក្រោយ​ពីស្ងប់ស្ងាត់​អស់រយៈពេល ៧ឆ្នាំ ក្រុមចម្រៀង​នារី​កូរ៉េ KARA បានធ្វើការត្រលប់មកវិញយ៉ាងជោគជ័យជាមួយនឹងអាល់ប៊ុមគម្រប់ខួបលើកទី ១៥របស់ពួកគេមានចំណងជើងថា ‘Move Again,’ និងបាននាំមកនូវអារម្មណ៍នឹករលឹកដល់អ្នកគាំទ្រជាមួយនឹងការសម្តែងនៅឯឆាកកម្មវិធី ‘2022 MAMA Awards’ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា។

អ្នកគាំទ្រជាច្រើនបានសម្តែងនូវក្តីរីករាយដែល​បានឃើញកំពូលក្រុមចម្រៀងនារីជំនាន់ទី២ កំមួយនេះបានត្រលប់មកវិញជាថ្មីម្តងទៀត ហើយការត្រលប់មកវិញរបស់ KARA គឺពិតជាជោគជ័យ។

ក្រុមអ្នក​គាំទ្រ​​បាន​វិភាគ​ពី​មូលហេតុ​ដែល​ការ​វិល​វិញ​គម្រប់​ខួប​ ១៥ ឆ្នាំ​របស់ KARA អាចទទួលបានជោគជ័យ​បែប​នេះ ដោយមូលហេតុ​ដំបូង​គឺ​បទ​ចម្រៀង​ថ្មី​បំផុត​របស់ KARA មាន​ចំណង​ជើង​ថា “When I Move” គឺ​ពិត​ជា​ពីរោះ។

អ្នកគាំទ្របានពន្យល់ថា Concept របស់ពួក​គេគឺល្អឥតខ្ចោះ ហើយការត្រលប់មកវិញរបស់ពួកគេគឺដូចដែលអ្នកគាំទ្របានស្រមៃ។ លើសពីនេះ KARA មានបទចម្រៀងពីរោះៗជាច្រើន ដែលអ្នកគាំទ្រអាចស្ដាប់និងទស្សនាឡើងវិញបាន។ ដូច្នេះ បទ​ចម្រៀង​ចាស់​ៗជា​ច្រើន​របស់ KARA ក៏បាន​ឡើងមក​មានចំណាត់ថ្នាក់លើតារាង​តន្ត្រី​ម្ដង​ទៀត។

ហេតុផលមួយទៀតដែល KARA ត្រលប់មកវិញជោគជ័យខ្លាំងគឺដោយសារតែប្រជាប្រិយភាពពីមុនរបស់ពួកគេ និងគុណតម្លៃរបស់ក្រុមផងដែរ។ ពួក​គេ​គឺ​ជា​ក្រុម​ចម្រៀង​ស្រី​លំដាប់កំពូល​មួយ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ២០១០ និង​មាន​ប្រជា​ប្រិយ​ភាព​ជា​សកល​ផង​ដែរ ជា​ពិសេស​នៅ​ប្រទេស​ជប៉ុន។

ក្នុងនោះដែរ ក៏មានអ្នកគាំទ្រជាច្រើនសរសើរថា ទម្រង់មុខរបស់សមាជិក​ម្នាក់ៗ ក៏មិនប្រែប្រួល និងស្រស់ស្អាតដូចមុនដដែល ហើយខ្លះ​ស្អាត​ជាងមុន​ទៅ​ទៀត។

ក្រៅពីនេះ អ្នកគាំទ្រក៏បានលើក​ឡើង​ពីការរួមផ្សំគ្នានៃស្ទីល​តែងខ្លួនថ្មីរបស់សមាជិកដូចជា Ji Young និង Young Ji ឬ Nicole និង Young Ji ហើយក៏បានសរសើរផលិតកម្មនៅពីក្រោយការត្រលប់មកវិញរបស់ក្រុមនេះផងដែរ ដែល​បានចែករំលែកមាតិកាល្អៗ​នៅ​លើ YouTube សម្រាប់អ្នកគាំទ្រ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។