មកដឹងកម្មវិធីពិសេសៗ ក្នុងព្រឹត្តិការណ៍​វប្បធម៌​ដ៏​ធំ «រំលឹក​គុណ​អង្គរ»

យោង​ទៅ​តាម​ការ​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ កាល​ពី​ថ្ងៃ​ ៥ ធ្នូ ឆ្នាំ​២០២២ នេះ​បាន​ឲ្យ​ដឹង​ថា​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ព្រឹត្តិការណ៍ «រំលឹក​គុណ​អង្គរ» រយៈ​ពេល​ ៣ថ្ងៃ​​នៅ​ពាក់​កណ្ដាល​ខែ​​ធ្នូ​នេះ​។

លោក​ ឡុង កុសល អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ឱ្យ​ដឹង​ថា​តាម​ការ​គ្រោង​ទុក​ពិធីរំលឹកគុណអង្គរ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែ​ធ្នូ ឆ្នាំ២០២២ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័ណ៌ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។

ចាប់ផ្តើមនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរនៅបរិវេណមុខប្រាសាទអង្គរវត្ត នឹងប្រព្រឹត្តទៅក្រោមអធិបតីលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។ នៅព្រឹកថ្ងៃនោះដែរបន្ទាប់ពីកម្មវិធីបួងសួង ក៏មានពិធីរាប់បាតព្រះសង្ឃចំនួន១៣០អង្គផងដែរ។

អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅថ្ងៃបន្តបន្ទាប់ក៏មាននូវទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័ណ៌បង្ហាញសមិទ្ធផលការងាររយ:ពេល៣០ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈជាច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ ការសម្តែងអាយ៉ៃឆ្លើយឆ្លងដោយលោក ព្រហ្ម ម៉ាញ ព្រមទាំងការចាក់បញ្ចាំងភាពយន្តអំពីអង្គរជាដើម។ ហើយ​រាល់កម្មវិធីសាសនា​សិល្បៈទស្សនីយភាពទាំងអស់នឹងបើកជាសាធារណៈចូលទស្សនាដោយពុំមានបង់ប្រាក់នោះទេ។

សូម​ជម្រាប​ថា​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​ ឆ្នាំ២០២២ នេះ​ជា​លើក​ទី២​ ហើយ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​ឡើង​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្ទីល៍តែងខ្លួនព្រះនាង ជេនណា និងព្រះនាង អេម៉ា ស្រស់ស្អាតម្យ៉ាងម្នាក់ថ្ងៃចូលរួមមង្គលការប្អូន ទេព បូព្រឹក្ស

ព្រះ​នាង នរោត្តម ជេនណា និង​ម្ចាស់​បង​របស់​ទ្រង់ ព្រះ​នាង នរោត្តម អេម៉ា ជា​សែ​រាជ​វង្ស​ដែល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​វ័យ​ក្មេង។ ដ្បិត​​ជា​បង​ប្អូន​បង្កើត តែ​បើ​មើល​ពី​ស្ទីល៍​នៃ​ការ​តែង​ខ្លួន​របស់​ព្រះ​នាង​​ទាំង២ ​មាន​ភាព​ខុស​គ្នា តែ​ស្រស់​ស្អាត និង​ទាក់ទាញ​ម្យ៉ាង​ម្នាក់

សមាជិកក្រុម K-pop TREASURE ដែលមកខ្មែរថ្ងៃមុន ក៏ចាប់អារម្មណ៍បទ “Pop Out” របស់ N.John ដែរ

Haruto ដែល​ជា​សមាជិក TREASURE និង​ជា​ក្រុម K-Pop ដែល​បាន​មក​ប្រទេស​កម្ពុជា​កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០២៦ កន្លង​ទៅ​នោះ បាន​ចាប់​អារម្មណ៍​ជាមួយ​បទ​ចម្រៀង​កូន​ខ្មែរ ដែល​បកស្រាយ​ដោយ N.John តាម​ការ​សំណូមពរ​របស់​អ្នក​គាំទ្រ​នៅ

The Zero Project បញ្ចេញ​សមាសភាព​គ្រូបង្វឹក ៣ នាក់ទាំងខ្មែរ និងកូរ៉េ សុទ្ធសឹងតែមិនធម្មតា

កម្មវិធី The Zero Project បាន​បង្ហាញ​បង្ហាញ​ពី​សមាសភាព​គ្រូ​បង្វឹក​ហើយ ក្រោយ​ថ្ងៃ​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​ជាមួយ​ក្រុមហ៊ុន MOREA ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ។ The Zero Project ដែល​មាន​លោក បាន ចន្ទី នាយក​គ្រប់គ្រង​កម្មវិធី បញ្ជាក់​ថា កម្មវិធី

ផ្ដើមចេញក្ដីស្រមៃច្នៃចេញជារូបភាព! Bloodline ស្នាដៃរឿងគំនូររូបភាពរបស់កូនខ្មែរដំបូងបង្អស់នៅលើ webtoon

ជាមោទនភាពថ្មីមួយសម្រាប់វិស័យសិល្បៈឌីជីថលកម្ពុជាដោយកន្លងមក បើយើងនិយាយពីការអានរឿងគំនូររូបភាព (Webtoon) យើងតែងតែនឹកឃើញដល់ស្នាដៃ

តារាកំប្លែង ប៉េងប៉ោង ប្រកាសលក់ផ្ទះបន្ទាន់ ដើម្បីយកប្រាក់ព្យាបាលម្ដាយ

ដើម្បី​អ្នក​ម្ដាយ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ តារា​កំប្លែង ប៉េងប៉ោង សុខ​ចិត្ត​ប្រកាស​លក់​ផ្ទះ​ដែល​ជា​កេរ្តិ៍មរតក​ចុង​ក្រោយ​របស់​ឪពុក ខណៈ​មិន​អាច​ទុក​ម្ដាយ​ចោល​ឱ្យ​នៅ​បែប​នេះ ណា​ដើម្បី​ត្រៀម​លក្ខណៈ​

រឿង The King’s Warden របស់ Park Ji-hoon ក្លាយជាភាពយន្តមានអ្នកទស្សនាច្រើនបំផុតលំដាប់ទី ៣

ខ្សែភាពយន្តរឿង The King's Warden ដែល Park Ji-hoon សម្ដែងជាតួឯក បានក្លាយជាភាពយន្តដែលមានអ្នកទិញសំបុត្រចូលទស្សនាច្រើនជាងគេបំផុតលំដាប់ទី ៣ ក្នុងប្រវត្តិសាស្ត្រភាពយន្តកូរ៉េ ខណៈបន្តស្ថិតនៅតំណែងខ្ពស់លើ

មង្គលការប្អូនប្រុស ទេព បូព្រឹក្ស ចូលរួមដោយតារាប្រុសស្រីល្បីៗ មានទាំងសែរាជវង្ស

ទិដ្ឋភាព​មង្គល​ការ​ប្អូន​ប្រុស​បង្កើត​របស់ អ្នក​នាង ទេព បូព្រឹក្ស កាល​ពី​ម្សិល​មិញ ប្រៀប​បី​ដូច​វេទិកា​បង្ហាញ​សម្រស់ ដ្បិត​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ប្រុស​ស្រី​ល្បីៗ នៅ​ក្នុង​ស្រុក អម​ដោយ​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់​របស់ព្រះនាង នរោត្តម ជេនណា និងម្ចាស់បងរបស់ទ្រង់

ស្អាតខ្លាំង ឱក សុគន្ធកញ្ញា អ្នកដឹកដៃកូនក្រមុំថ្ងៃមង្គលការប្អូន ទេព បូព្រឹក្ស ហើយឈុតដូរជាហូរហែ

តារា​ចម្រៀង​ស្រី​ល្បី​ជួរ​មុខ​នៅ​កម្ពុជា ឱក សុគន្ធកញ្ញា បាន​បង្ហាញ​សម្រស់​យ៉ាង​ត្រចង់ត្រចះ​ក្នុង​នាម​ជា​អ្នក​ដឹកដៃ​កូន​ក្រមុំ គិន សិលាទេព្ពី ដែល​ជា​ប្អូន​ថ្លៃ​តារា​ស្រី ទេព បូព្រឹក្ស។ ម្ចាស់​បទ «ស្នាមស្នេហ៍​សមុទ្រ​រាម»

ការ Comeback របស់ BTS ជះផលចំណេញដល់វប្បធម៌កូរ៉េ លើសតែពីវិស័យខេប៉ុប

កាលពីរាត្រីថ្ងៃទី២១​ ខែមីនា កន្លងទៅ ក្រុមចម្រៀងខេប៉ុបប្រជាប្រិយភាពលំដាប់សកល BTS បានវិលត្រឡប់មករួមគ្នាជាថ្មីក្នុងរយៈពេលជិត ៤ឆ្នាំតាមរយៈកម្មវិធីប្រគំតន្រ្ដី Arirang នៅទីលានប្រវត្តិសាស្ត្រ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)